ស្លាកមុខ ស្លាក​ក្រោយ


ក្មេង​ប្រុស​ម្នាក់​ងងឹត​ភ្នែក​ម្នាក់​អង្គុយ​នៅ​ចុង​ជណ្ដើរ​ផ្ទះ​​មួយ​ដោយ​ដាក់​មួក​របស់​វា​នៅ​ចុង​ជើង ។ នៅ​ជិត​វា មាន​ស្លាក​មួយ​ដែល​សរសេរ​​ថា «ខ្ញុំ​ងងឹត​ភ្នែក សូម​អាណិត​ខ្ញុំ​ផង» ។

មាន​កាក់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៅ​ក្នុង​មួក​របស់​វា ។ បន្តិច​ក្រោយ​មក​ មាន​បុរស​ម្នាក់​បាន​ដើរ​កាត់​ទីនោះ ហើយ​ទម្លាក់​កាក់​ពីរ​បី​ចូល​ទៅ​ក្នុង​មួក​របស់​វា ។ គាត់​គ្រវាស​ភ្នែក​ទៅ​​ស្លាក​នោះ​បន្តិច ហើយ​ត្រឡប់​វា​ទៅ​ម្ខាង​ដោយ​សរសេរ​ពាក្យ​ថ្មី​នៅ​ខាង​ខ្នង ហើយ​ដាក់​ស្លាក​ខាង​ខ្នង​ដែល​មាន​អក្សរ​ថ្មី​នោះ​ទៅ​កន្លែង​ដើម​វិញ ។

មនុស្ស​ម្នា​ដែល​ដើរ​កាត់​ទីនោះ ម្នាក់​សុទ្ធ​តែ​បាន​ទម្លាក់​កាក់​ឱ្យ​ទៅ​ក្មេង​ប្រុស​ងងឹត​ភ្នែក​នោះ មាន​តិច​មាន​ច្រើន​តាម​សទ្ធា ។ នៅ​ពេល​រសៀល​បន្តិច​ បុរស​នោះ​បាន​ត្រឡប់​មក​វិញ ក្មេង​ប្រុស​ងងឹតភ្នែក​ចាំ​បាន​នូវ​សំឡេង​​សំ​រិប​ជើង​របស់​គាត់ ក៏​បាន​សួរ​គាត់​ថា ៖

«តើ​អ្នក​ជា​មនុស្ស​ដែល​បាន​ប្តូរ​ស្លាក​របស់​ខ្ញុំ​​កាល​ពី​ព្រឹក​មិញ​នោះ​មែន​ទេ ? តើ​អ្នក​បាន​​សរសេរ​អ្វី​ខ្លះ ?»
«ខ្ញុំ​គ្រាន់​តែ​សរសេរ​ការ​ពិត​ប៉ុណ្ណោះ !» បុរស​នៅ​តប «ខ្ញុំ​សរសេរ​អ្វី​ដែល​ឯង​បាន​សរសេរ​ តែ​ក្នុង​​របៀប​ផ្សេង ។ ខ្ញុំ​សរសេរ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ល្អ ប៉ុន្តែ​ខ្ញុំ​មិន​អាច​មើល​ឃើញ​នោះ​ទេ ។»

ស្លាក​ទាំង​សង​ខាង​ពិត​ណាស់​ប្រាប់​មនុស្ស​រាល់​គ្នា​ថា​ក្មេង​ប្រុស​នោះ​ងងឹតភ្នែក តែ​ស្លាក​ដំបូង​សរសេរ​យ៉ាង​សាមញ្ញ​អំពី​ស្ថានភាព​របស់​ក្មេង​ប្រុស​នោះ នៅ​ពេល​ដែល​ស្លាក​ខាង​ខ្នង​ប្រាប់​មនុស្ស​រាល់​គ្នា​ថា ពួកគេ​សំណាង​ណាស់​ដែល​ពួក​គេ​មាន​ភ្នែក​ភ្លឺ​អាច​មើល​ឃើញ ។ តើ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ស្លាក​ខាង​ខ្នង​មាន​ប្រសិទ្ធិភាព​ជាង ?

មូល​ន័យ

  • រីករាយ​ជា​មួយ​អ្វី​ដែល​អ្នក​មាន​ រៀន​ច្នៃ​ប្រឌិត រៀន​បង្កើត​ថ្មី គិត​ឱ្យ​ចេញ​ច្រើន​ផ្លូវ​បែប​សុ​ទិដ្ឋិ​និយម ។
  • នៅ​ពេល​ដែល​អ្នក​ជួប​នឹង​រឿងរ៉ាវ​ដែល​ធ្វើ​ឱ្យ​អ្នក​យំ ១០០ ដង បង្ហាញ​ទៅ​ជីវិត​​វិញ​ថា អ្នក​មាន​រឿង​រ៉ាវ​ដែល​ត្រូវ​ញញឹម​ដល់​ទៅ​ ១០០០ ដង ។
  • ទទួល​ស្គាល់​អតីតកាល​ដោយ​គ្មាន​វិប្បដិសារី គ្រប់​គ្រង​បច្ចុប្បន្ន​កាល​របស់​អ្នក​ដោយ​ទំនុក​ចិត្ត រៀប​ចំ​អនាគត​របស់​អ្នក​ដោយ​អង់​អាច រក្សា​ទុក​ជំនឿ​ជាក់ ហើយ​ជម្រុះ​ឱ្យ​អស់​ភាព​ភ័យ​ខ្លាច ។
  • រឿង​ដែល​ល្អ​បំផុត​គឺ​ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ញញឹម ហើយ​វា​រឹត​តែ​ល្អ​វិសេស​វិសាល​ទៀត​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​អ្នក​ជា​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​គេ​ញញឹម ។
  • រីករាយ​ជា​មួយ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជា​មួយ​ការ​ដឹង​គុណ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

8 Responses to ស្លាកមុខ ស្លាក​ក្រោយ

  1. vsthea និយាយថា៖

    ព្យាយាមធ្វើឲ្យល្អបំផុតសម្រាប់ថ្ងៃនេះ កុំងប់ងល់នឹងអតីតកាល កុំត្រេកត្រអាលនឹងអនាគត ។

    • តា ម៉ាប់ និយាយថា៖

      និយាយ​ដល់​ពាក្យ​ ងប់ងល់​នឹង​អតីតកាល តើ​បង​មាន​យល់​ដូច​ខ្ញុំទេ ខ្មែរ​យើង​មួយ​ចំនួន​នៅ​តែ ឈ្លក់​វង្វេង​នឹង​អតីតកាលណឹង ។ ឯ​រឿង​អនាគត​ក៏​ដែល មេឃខ្មៅសោះចាក់ទឹក​លាង​ពាង ដូច​រឿង​ប្រេង​កាតអ៊ីចឹង ខ្ញុំ​នៅ​ចាំ​ថា​មាន​បុរស​ម្នាក់ថា ឥឡូវ​យើង​សុំ​លុយ​អន្តរជាតិ​សិនទៅ ចាំ​បាន​ប្រេង​សង​គេវិញ ។ អ្វី​ដែល​ថា​ ធ្វើ​ឱ្យ​ល្អ​បំផុត​នៅ​ពេល​ឥឡូវ ដូច​​ជា​មិន​សូវ​មាន​ក្នុង​គំនិត​របស់ ពួកគាត់​នោះទេ ។

    • លី កល្យាណ និយាយថា៖

      ខ្ញុំយល់ស្របតាមតាម៉ាប់។

    • តា ម៉ាប់ និយាយថា៖

      អរគូន ៗ បង យ៉ានៗ

  2. vsthea និយាយថា៖

    ខ្មែរស្ទើរតែ៩០ភាគរយទៅហើយដែលងប់ងល់ទៅនឹងអតីតកាល (ប្រហែលជាមានបងម្នាក់រួមផងមិនដឹង) គាត់ចាក់ទឹកចោលព្រោះពាងដែលគាត់ប្រើនោះវាដុះស្លែទៅហើយ ទើបគាត់ខំដុសលាង​ពាងឲ្យស្អាត​សង្ឃឹមថានឹងបាន​ទឹកភ្លៀងថ្មី​មកប្រើ តែដឹងអី​ភ្លៀងតែនៅផ្ទះលោកធំ អត់ដល់អ្នកស្រែផង ។ ​

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s