គំនិត​លើ​ក្រដាស​ សន្លឹកទី១


About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
រូបភាព | This entry was posted in គំនិត​លើ​ក្រដាស and tagged , , , . Bookmark the permalink.

12 Responses to គំនិត​លើ​ក្រដាស​ សន្លឹកទី១

  1. លី កល្យាណ និយាយថា៖

    មួយនេះត្រូវចិត្តពេញទំហឹងតែម្តង។

    • តា ម៉ាប់ និយាយថា៖

      គំនិត​លើ​ក្រដាស​ទាំងនេះ សរសេរ​ដោយ​ខ្ញុំ គំនិត​ពី​ខ្ញុំ (បែប​មាន​ដោយ​គំនិត​គេ​ខ្លះ​ៗ​ដែរ) ។ រឿង​ថត​រូប​នេះ ជា​រឿង​ស្មុគ​ស្មាញ​ដូច​ការ​ប្រពន្ធ​អ៊ីចឹង ។

    • លី កល្យាណ និយាយថា៖

      អុញ!!! ដល់ម៉្លឹងផង ម្ចាស់អូន? ចង់សួរថា ការថតរូបដូចការប្រពន្ធត្រង់ចំណុចណាខ្លះ? សួរចឹងបានទេ?

    • តា ម៉ាប់ និយាយថា៖

      ពិត​ណាស់​ម្ចាស់​បង !!! ទីមួយ ត្រូវ​រើស​យក​ប្រភេទម៉ាស៊ីន​មួយ បើ​រើស​យក​ Canon គឺ Canon មួយជីវិត Nikon ក៏អ៊ីចឹងដែរ ។ ត្រូវ​រៀន​ស្វែង​យល់​ពី​វា ប្រើពេល​យូរ​ណាស់ រៀន​ ៣​ ឆ្នាំអី ពេល​ខ្លះ​ប្រើ​ខុស​ទៀត ។ ហើយដល់ពេល​រើស​បាន ស្គាល់​ ដឹង​ យល់ ហើយ ត្រូវ​ចូល​របៀប​ប្រើតើ​ថា​យក​ទៅ​ថតអី ណឹង​ដូច​រើស​របរ​រក​ស៊ី​ពីរនាក់អ៊ីចឹង ថា​ត្រូវ​ធ្វើ​ម៉េច​ឱ្យ​រស់​ទាំង​ពីរ ។ ថត​ខាងអី ថត​មនុស្ស ថត​ទេសភាព ថត​អាគារ ថត​របៀប​អ្នក​កាសែត ។ និយាយ​ទៅ ខ្ញុំ​ប្រើពាក្យ​រាង​ខុស​បន្តិច​ដែរ គួរ​ថា​ត្រឹម ពិបាក​ស្ទើរ​ស្មើនឹង​ការ​ប្រពន្ធ​បាន​ត្រូវ ។

    • លី កល្យាណ និយាយថា៖

      អូ! ក្បោះក្បាយណាស់ម្ចាស់អូន។ នេះបានពិតជាអ្នកមានជំនាញពិតប្រាកដមែនហើយ។ ខ្ញុំមិនដែលនឹកស្មានថាគ្រាន់តែថតរូបត្រូវការភាពហ្មត់ចត់ម៉្លឹងទេ ទើបតែម្ចាស់អូនប្រាប់ បានភ្លឺភ្នែកមែនទែនតាម៉ង។

    • តា ម៉ាប់ និយាយថា៖

      មិនទាន់ដល់ថ្នាក់ជំនាញ​ច្បាស់​លាស់ទេ​បងកល្យាណ​អើយ ខ្ញុំមិនទាន់​សម្រេច​ចិត្ត​ថា​ថត​អ្វី​ជា​ផ្លូវ​ការ​នៅ​ឡើយទេ ។ យើងអាច​ថត​បាន​គ្រប់​ប្រភេទ តែនោះ​វា​ដូច​គេ​ថា ចេះ​ដប់​មិន​ស្មើ​ប្រសព្វ​មួយ​អ៊ីចឹង ។ បើ​មិន​ម៉ត់​ចត់​ទេដូច​ខ្ញុំ​និយាយ​ខាង​លើ​អ៊ីចឹង ចេះ​តែ​ថតៗៗៗ

    • លី កល្យាណ និយាយថា៖

      អាចេះតែថតៗៗៗ គឺខ្ញុំ ចុចឱ្យតែពាស រួចយកជាការមិនបាន

    • តា ម៉ាប់ និយាយថា៖

      ណឹងខាតហើយបង កាលមុនខ្ញុំក៏អ៊ីចឹងដែរ តែគេប្រាប់មួយថា បើ​មិនទាន់ចេះប្រើច្បាស់ទេ ឱ្យ​ចុចៗៗៗ គេថា Pratique😀

    • លី កល្យាណ និយាយថា៖

      ប្រាក់ទីក ហ្នឹងជិតម្ភៃឆ្នាំហើយ មិនឃើញមានអីប្រែប្រួលផង។ ពីមុនខ្ញុំប្រើនីកុង និងអូឡាំភឹស តែជាហ្វីល តែគ្មានឡេនស៍ទេ មានតែឡេនស៍ជាប់នឹងម៉ាស៊ីន។

    • តា ម៉ាប់ និយាយថា៖

      អូ រឿងកាម៉េរ៉ាហ្វីលមួយពិបាកប្រើបន្តិចហើយ តែថតរួចៗហើយ បើឌីជីតាល់ គ្រាន់​លុប​បានវិញ ។ ខាងណឹងខ្ញុំមិនចេះប្រើទេ តែបើរបស់ខ្ញុំឥឡូវ ប្រាទីក តាមខ្ញុំៗធានា ។😀

    • លី កល្យាណ និយាយថា៖

      អរគុណទឹកចិត្តតាម៉ាប់ណាស់។ សុំមិនរំខានទេ ព្រោះដឹងថាប្អូនមានកិច្ចការច្រើនណាស់ហើយ។ ទោះជាយ៉ាងណាក៏អរគុណម្តងទៀតដែលចិត្តល្អបង្ហាញខ្ញុំពីរបៀបរបបក្នុងការទិញកាមេរ៉ាលើក មុន និងលើកនេះប្រាប់ពីការសម្រេចចិត្តទៀត។ អរគុណម្ចាស់អូនម៉ាប់!!

    • តា ម៉ាប់ និយាយថា៖

      មិនរំខានអ្វីទេបងកល្យាណ អាចទំនាក់ទំនង​បាន​គ្រប់​វេលា ។ បើត្រូវការ​ទិញ​មែន ចាំ​ខ្ញុំជូន​ទៅ​ទិញ ធានាថា​តម្លៃថោក​ជាង​ហាង​ផ្សេងៗ ហើយ​ខ្ញុំ​ក៏​មិន​មាន​បាន​ទឹក​តែ​កម្រៃ​ជើង​សារ​អ្វី​ដែរ ។ អរគុណបងកល្យាណ ចំពោះ​រំដួល😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s