សមរភូមិបាល់ទាត់ នូរ៉េមប៊ក


យប់​នេះ​ជា​ការ​ប្រកួត​ជុំ​ទី 3 នៅ​ក្នុង​ពូល B រវាង​ អាល្លឺម៉ង់ និង ដាណឺម៉ាក និង​មួយ​គូ​ទៀត ព័រទុយហ្គាល់ និង ហូឡង់ ។ រំលឹក​ដល់​គូ​ទី​ 2 នេះ​វិញ គេ​មាន​អតីតកាល​ដ៏​អស្ចារ្យ​ជា​មួយ​នឹង​គ្នា​នៅ ប្រទេស​អាល្លឺម៉ង់​ កាល​ពី 6 ឆ្នាំ​មុន ។

តាម៉ាប់ សូម​នាំ​យក​អ្នក​អាន​ទាំង​អស់​គ្នា​ទៅ​ឆ្នាំ ​2006 នៅ​ទីក្រុង Nuremberg ៖

សមរភូមិ នូរ៉េមប៊ក (Battle of Nuremberg) គឺ​ឈ្មោះ​ក្រៅ​ដែល​គេ​ហៅ​ការ​ប្រកួត​បាល់​ទាត់​ ពិភពលោក​ឆ្នាំ 2006 វគ្គ 16 ក្រុម​ចុង​ក្រោយ រវាង​ក្រុម​ជម្រើស​ជាតិ​ ព័រទុយហ្គាល់​ និង ហូឡង់ នៅ​ឯ​កីឡាដ្ឋាន Frankenstadion ទី​ក្រុង Nuremberg នៅ​ថ្ងៃ​ទី 25 មិថុនា 2006 ។

អាជ្ញាកណ្ដាល​សញ្ជាតិ រុស្ស៊ី វ៉ាឡេនទីន អ៊ីវ៉ាណូវ (Valentin Ivanov) ដែល​ក្លាយ​ជា​អាជ្ញាកណ្ដាល​ដែល​ប្រើ​កាត​ច្រើន​បំផុត​នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​របស់​ FIFA (Fédération Internationale de Football Association) បាន​ជូន​កាត​ជា​ឯកត្តកម្ម កាត​​ក្រហម​ 4 សន្លឹក និង កាត​លឿង 16 សន្លឹក​ទៅ​ឱ្យ​កីឡាករ​ទាំង​ពីរ​ក្រុម ។

ការ​ប្រកួត​នេះ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ ៖ ព័រទុយហ្គាល់ 1 – 0 ហូឡង់ ដែល​ស៊ុត​បញ្ចូលទី​ដោយ Maniche នៅ​នាទី​ទី 23 ។ នេះ​ជា​តារាង​ពេល​វេលា​នៃ​សកម្មភាព​សំខាន់​​ៗ ក្នុង​ការ​ប្រកួត ៖

នាទី កីឡាករ ក្រុម ប្រភេទកាត
2 Mark van Bommel ហូឡង់ លឿង
7 Khalid Boulahrouz ហូឡង់ លឿង
20 Maniche ព័រទុយហ្គាល់ លឿង
31 Costinha ព័រទុយហ្គាល់ លឿង
45 + 1 Costinha ព័រទុយហ្គាល់ លឿង ក្រហម
50 Petit ព័រទុយហ្គាល់ លឿង
59 Giovanni van Bronckhorst ហូឡង់ លឿង
60 Luis Figo ព័រទុយហ្គាល់ លឿង
63 Khalid Boulahrouz ហូឡង់ លឿង ក្រហម
73 Deco ព័រទុយហ្គាល់ លឿង
73 Wesley Sneijder ហូឡង់ លឿង
74 Rafael van der Vaart ហូឡង់ លឿង
76 Ricardo ព័រទុយហ្គាល់ លឿង
76 Nuno Valenté ព័រទុយហ្គាល់ លឿង
78 Deco ព័រទុយហ្គាល់ លឿង ក្រហម
90 + 5 Giovanni van Bronckhorst ហូឡង់ លឿង ក្រហម

កីឡាករ​ដែល​​ចូល​រួម​ការ​ប្រកួត​យប់​នេះ នៅ​ឯ Stadion Metalist ដែល​ជា​ជើង​ចាស់​ពី​សមរភូមិ​ នូរ៉េមប៊ក 2006 មាន ៖

  • ខាង​ ហូឡង់ ៖ ខ្សែ​ការពារ Joris Mathijsen ខ្សែបម្រើ Wesley Sneijder និង Rafael van der Vaart ខ្សែ​ប្រយុទ្ធ​ស្លាប Arjen Robben ខ្សែ​ប្រយុទ្ធ Robin van Persie
  • ខាង ព័រទុយហ្គាល់ ៖ ខ្សែប្រយុទ្ធស្លាប Christiano Ronaldo

យើង​ឃើញ​ថា​ខាង ព័រទុយហ្គាល់ បាត់​ជើង​ចាស់​ពី​សមរភូមិ​មុន​អស់​ជា​ច្រើន ឯ​ខាង​ ហូឡង់​ វិញ​នៅ​សល់​​ជើង​ចាស់​ពី​សមរភូមិ​មុន​ច្រើន​គួរ​សម (ល្មម​នឹង​​ទាត់​គ្នា​បាន​ម្ដង​ទៀត) ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Euro 2012, World Cup and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s