លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ (១៩៣២ – ២០១២)


ថត​ដោយ ៖ សុវណ្ណ ភីឡុង

លោក​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ កើត​ថ្ងៃ​ពុធ ខែ​អស្សុជ ឆ្នាំ​វក​ ព.ស. ២៤៧៥ គ.ស. ១៩៣២ នៅ​ភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក​គីរីវង្ស ខេត្ត​តាកែវ ឪពុក​ឈ្មោះ មៀច អ៊ូច ម្ដាយ​ឈ្មោះ​ អ៊ុង​ នាង ជា​ពូជ​ពង្ស​កសិករ ។ កាល​ពី​នៅ​កុមារ​សិក្សា​នៅ​វត្ត​ព្រះធាតុ​ រួច​បន្ត​ទៅ​សាលា​បឋម​សិក្សា​គីរីវង្ស​ទន្លាប់​ ខេត្ត​តាកែវ ។ គ្រា​បន្ទាប់​បាន​បញ្ចប់​ការ​សិក្សា​នៅ​មធ្យម​សិក្សា​ភ្នំពេញ បាន​បម្រើ​ការ​ជា​គ្រូ​បង្រៀន រួច​ជា​សាស្ត្រាចារ្យ​មធ្យមសិក្សា​ភាសា​ បារាំង ខ្មែរ ។

ក្នុង​មួយ​ជីវិត​ ពេញ​ចិត្ត​តែ​នឹង​ការ​ស្រាវជ្រាវ​សិក្សា និពន្ធ​សរសេរ​ចង​ក្រង​សៀវភៅ ​ឯកសារ​ទាក់ទង​នឹង​វប្បធម៌​ប្រពៃណី​អក្សរសាស្ត្រ ។ ស្នា​ដៃ​នឹង​សកម្មភាព​មាន ៖

  • ឆ្នាំ​ ១៩៩៧ និពន្ធ​រឿង​ កំហុស​អ្នក​ណា និង ក្រមុំ​ចូល​ម្លប់
  • ​ឆ្នាំ​ ១៩៩៤ – ១៩៩៩ និពន្ធ​ចង​ក្រង​សៀវភៅ កម្រង​ឯកសារ ស្តី​ពី​ប្រពៃណី និង ទំនៀម​ទម្លាប់​ខ្មែរ​ ភាគ ១ ចេញ​ផ្សាយ​ពី វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​
  • ឆ្នាំ ១៩៩៤ ជា​សមាជិក​គណៈកម្មការ​និពន្ធ ទស្សនាវដ្ដី កម្ពុជសុរិយា
  • ឆ្នាំ ២០០២ និពន្ធ​ចង​ក្រង ការ​សិក្សា​ប្រៀប​ធៀប​អាពាហ៍ពិពាហ៍​បួន​បែប​របស់​ខ្មែរ
  • ឆ្នាំ ២០០៤ និពន្ធ​ចង​ក្រង រឿង​ខ្លី​ៗ​សម្រាប់​កុមារ ភាគ ១ និង សរសេរ​ ភាគ ២ បញ្ចប់
  • ឆ្នាំ ២០០៧ សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៨ អនក្រ/បក ចុះ​ថ្ងៃ​ទី ៥ មិនា ២០០៧
  • ​ឆ្នាំ ២០០៧ និពន្ធ​រឿង​ កំពូល​វីរបុរស ចេញ​ផ្សាយ​ពី​ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ អង្គរ
  • ឆ្នាំ ២០០៧ ចេញ​ផ្សាយ​ជា​ថ្មី កម្រង​ឯកសារ ស្ដី​ពី​ប្រពៃណី និង ទំនៀម​ទម្លាប់​ខ្មែរ​ ភាគ ១ បោះពុម្ព​លើក​ទី ៣ ពី​ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ អង្គរ
  • ឆ្នាំ​ ២០០៨ និពន្ធ​សៀវភៅ កម្រង​ឯកសារ ស្ដី​ពី​ប្រពៃណី និង ទំនៀម​ទម្លាប់​ខ្មែរ​ ភាគ ២ និង ៣​ ចេញ​ផ្សាយ​ពី​ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ អង្គរ
  • ឆ្នាំ ២០១១ និពន្ធ​សៀវភៅ កម្រង​ឯកសារ ស្ដី​ពី​ប្រពៃណី និង ទំនៀម​ទម្លាប់​ខ្មែរ​ ភាគ ៤​ ចេញ​ផ្សាយ​ពី​ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ អង្គរ

គ្រឿង​ឥស្សរិយយស ៖ មេដាយ​មាស​ការងារ​ (២៦ កញ្ញា ២០០១) ។

លោក​ព្រឹទ្ធាចារ្យ​ មៀច ប៉ុណ្ណ បាន​ទទួល​មរណភាព​នៅ​យប់​ថ្ងៃ​ទី ២០ កញ្ញា ២០១២ ដោយ​រោគាពាធ​​ក្នុង​អាយុ ៨០ ឆ្នាំ ។

ខ្ញុំ​បាន​ជួប​លោក​ម្ដង​កាល​ពី​ឆ្នាំ ២០១១ ដែល​កាល​ជា​លោក​ឈឺ​ហើយ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​មិន​បាន​និយាយ​ទាក់ទង​អ្វី​នោះ​ទេ ដោយ​ពេល​នោះ​ជំងឺ​លោក​ហាក់​​មាន​សភាព​មិន​ទាន់​ស្រួល​បួល ។

អាន​បន្ថែម ៖

វេយ្យាករណ៍​ខ្មែរ​សង្ខេប​ដោយលោក​ព្រឹទ្ធាចារ្យ​ មៀច ប៉ុណ្ណ

ការ​សម្ភាសន៍​ជាមួយ​លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ដោយ​កាសែត ភ្នំពេញ​ប៉ុស្តិ៍

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , , . Bookmark the permalink.

2 Responses to លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ (១៩៣២ – ២០១២)

  1. កាល​ពី​មុន​គាត់​អត់​ដែល​ត្រូវ​គ្នា​ជាមួយ​ឪ​ឯងសោះ😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s