ថោក​អី​នឹង​ដៃ​ ថ្លៃ​អី​នឹង​មាត់


ម្សិល​មិញ​នេះ ដោយ​ខាន​បើក អ៊ី​ម៉េល ​មើល​អត្ថបទ​ដែល​ខ្ញុំ​ចុះ​ឈ្មោះ​តាម​ដាន​​ជា​​យូរ​មក​ហើយ ខ្ញុំ​ក៏​បាន​បើក​មើល​ ហើយ​ក៏​ប្រទះ​ភ្នែក​នឹង​អត្ថបទ​មួយ​របស់​គេហ​ទំព័រ (សុំ​មិន​បញ្ចេញ​​ឈ្មោះ) ដែល​បាន​ដក​ស្រង់​យក​អត្ថបទ​មួយ​ពី​ គេហ​ទំព័រ​ របស់​កាសែត​មួយ (សុំ​មិន​បញ្ចេញ​ឈ្មោះ) ទាំង​ស្រុង​ ដែល​មាន​ចំណង​ជើង​ថា រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ

អាន​អត្ថបទ​បណ្ដើរ មើល​រូប​នៅ​ក្នុង​អត្ថបទ​នោះ​បណ្ដើរ ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដែល​រូប​ថត​របស់​ខ្ញុំ​មួយ​សន្លឹក​ត្រូវ​បា​ន​ប្រើ​ប្រាស់​នៅ​ក្នុង​អត្ថបទ​នោះ​ដែរ ។ អត្ថបទ​ដើម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៣០ ខែ​មិថុនា ឯ​អត្ថបទ​​ផ្សាយ​ត​ ត្រូវ​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី ០១ ខែ​កក្កដា ។

ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​សោះ​ចំពោះ​រឿង​នេះ បើ​ទោះ​ជា​ខ្ញុំ​ប្រើ​ពាក្យ​ថា ខ្ញុំ​ចែក​រំលែក ក្ដី គួរ​ណាស់​សុំ​ខ្ញុំ​មួយ​ម៉ាត់​សិន​ ខ្ញុំ​នឹង​អនុញ្ញាត​ឱ្យ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​មិន​គិត​កម្រៃ​អ្វី​នោះ​ទេ​ ព្រោះថា​ជា​ខ្មែរ​ដូច​គ្នា បើ​ទោះ​ជា​យក​ជា​ធ្វើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ​យ៉ាង​ម៉េច​ក្ដី​ តែ​នេះ មួយ​ម៉ាត់​ក៏​គ្មាន ! គេ​ថា ថោក​អី​នឹង​ដៃ​ ថ្លៃ​អី​នឹង​មាត់

បើ​បណ្ដោយ​ឱ្យ​ទៅ​ជា​ការ​ប្ដឹង​ផ្ដល់​គឺ​ ខាត​ដូច​តែ​គ្នា ហើយ​អាច​ខាត​ខ្ញុំ​ច្រើនជាង​ផង​ ព្រោះ​ខ្ញុំ​ឋានៈ​តូច​ទាប​ជាង​គេ😀

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , . Bookmark the permalink.

16 Responses to ថោក​អី​នឹង​ដៃ​ ថ្លៃ​អី​នឹង​មាត់

  1. pisithtravel និយាយថា៖

    តិចគេភ្លេចទេដឹង តាម៉ាប់?

  2. sopheaksrey និយាយថា៖

    មកពីរូបថត តាម៉ាប់ ឡូយហ្នឹងណា… ប្រើកាម៉េរ៉ា ប្រភេទអ្វីដែរ ហើយម៉ូឌែលអ្វី ដែរ ថតបានស្អាតណាស់ ?

  3. តាម៉ាប់ ឆេះដុំបានយូរមែន (ខ្សិបតិចមក វែបសាយ(ប្លុក)ណាគេ?)

  4. លី កល្យាណ និយាយថា៖

    ដូចបងសុធាធ្លាប់ប្រាប់ថា គាត់ក៏ត្រូវគេយករូបថតទៅផ្សាយក្នុងទស្សនាវដ្តីមួយដែរ។
    ឥឡូវដល់តាម៉ាប់ទៀត។ អ្នកយកទៅហ្នឹងគ្រាន់តែចរចារមួយម៉ាតក៏បានដែរ ខ្ញុំគិតថាមិនខាតពេលច្រើនទេ តែចរឹតគេអញ្ចឹងម៉ង មិនចង់និយាយទេ!!! ក្តៅជួសតាម៉ាប់មែនតើ!

  5. Sokhom Smile និយាយថា៖

    មេចមិនចូលទៅក្នុងគេហទំពរ៍គេហើយស្តីអោយម៉ាមាត់ពីរទៅអោយអស់ចិត្តព្រោះមានតែមប៉ុនជញ្ចាំងវិហារ។

  6. Ravy Yuth និយាយថា៖

    ហ៊ើម​ ដល់យករូបថតគ្នាស្រួលៗបែបនេះខ្ញុំមិនចង់ហ៊ានផុសរូបថតទេ(រូបផ្ទាល់ខ្លួន) ព្រោះចេះតែមានអារម្មណ៏ខ្លាចមនុស្សដែលមានគំនិតអាក្រក់លើខ្ញុំយកទៅឌីស្សាញផ្សេងៗ! ( និយាយមើលតែខ្លួនល្បី ហាសៗៗ តាមពិតមិនល្បីអីទេ តែគ្រាន់តែខ្លាចរអាតែប៉ុណ្ណោះ)!

  7. vsthea និយាយថា៖

    នឹកឃើញរឿងគេយករូបថត យកអត្ថបទយើងទៅចុះផ្សាយ​ដោយគ្មានសុំអីមួយម៉ាត់នោះ ក្តៅស្លឹកត្រចៀក​ង៉ើងតែម្តង (តាមពិតរឿងបងប្រហែលជាបី ឬ បួនឆ្នាំហើយ តែនៅតែក្តៅ​មិនបាត់សោះ) ។ គិតទៅមនុស្ស​បែបនេះ មានច្រើនណាស់ហ្ន៎ ពូកែណាស់អាខាងស៊ីលើគេនោះ អ្នកដែលយកទៅនោះ​មានខួរក្បាល​គិតខ្លះទេថា បើគេធ្វើបែបនេះដាក់ខ្លួនឯងវិញ តើមានអារម្មណ៍ម៉េចដែរ ពិតជាមារយាទអន់មែន ។ សុំទោស​តាម៉ាប់ដែលទប់មិនបាននឹកឃើញ​ដល់រឿងរបស់បង​ខ្លួនឯង ដូច្នេះហើយ​បានជារូបថតដែលបង​ថត​ដោយខ្លួនឯងបងតែងតែដាក់សរសេរអក្សរជាសញ្ញាសម្គាល់នៅលើរូបថតជានិច្ចគឺvsthea ដើម្បីបញ្ជាក់​ថាជាកម្មសិទ្ធរបស់បង ។​ ចំណែកអក្សរដែលតាម៉ាប់ដាក់នៅខាងក្រោមនោះ គេកាត់ចេញដោយស្រួល បើតាមយោបល់បងគួរដាក់ឲ្យចំកណ្តាលធំ ៗ ហើយឲ្យឃើញព្រាល ៗ ទៅបានហើយ ។ ​

    • តា ម៉ាប់ និយាយថា៖

      ធម្មតាទេបងអើយ ស្រុកឥតច្បាប់ រាស្រ្តមិនស្គាល់ មិនគោរពច្បាប់ ។ ឥឡូវនេះ ឈប់ខ្វល់ហើយ អ្នកឯងយកក៏យកទៅ កម្មពៀរនិងសងដល់អ្នកឯងវិញ ។ ហេហេហេ ឥតចេះដាក់ផង បើចេះសាក់កណ្ដាលដែរហើយ ។

  8. vsthea និយាយថា៖

    ចុះតាម៉ាប់ដាក់ឈ្មោះខាងក្រោមនោះដោយរបៀបណាដែរ ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s