លោកគ្រូអិកអី


ទទួល​បាន​សំណៅ​រឿង លោកគ្រូអិកអី និង កូនសិស្សបីនាក់ ដែល​រៀបរៀង​ដោយ​ កវី សុខ បឿ នៅ​ឆ្នាំ ១៩៥៣ ជា​ឯកសារ ភីឌីអេហ្វ ពី​ប្អូន​ប្រុស ទេព សុវិចិត្រ យូរ​ក្រែល​ដែល​មក​ហើយ តែ​ចេះ​តែ​ឃ្វាងៗ​ មិន​បាន​បើក​អាន​ទាល់​តែ​សោះ ទើប​តែ​ប៉ុន្មាន​ថ្ងៃ​នេះ​ដែល​ខ្ញុំ​មិន​មាន​ ឥន្ទណេត ប្រើ​នៅ​ផ្ទះ ដូច្នេះ​ក៏​ចេះ​តែ​ធ្វើ​អ្វី​ផ្សេងៗ ក្រៅ​ពី​អង្គុយ​នៅ​ ហ្វេសប៊ុក ដូច​មុន (កុំ​អីស្មាន​ថា​បាន​មើល​ហេស៎) ។

កវី​ដែល​រៀបរៀង លោក​ពោល​ថា​នេះ​ជា​រឿង​ពី​ព្រេង​នាយ ដែល​បុរាណ​សម័យ​លោក​បាន​និយាយ​ដំណាល​តៗ គ្នា​មក ។

រឿង​នេះ​វា​ស្ទើរ​តែ​ដូចគ្នា​ទៅ​នឹង​រឿង​ពីរ​​ផ្សេង​គ្នា​ដែល​យើង​​ភាគ​​ច្រើន​ធ្លាប់​ដឹង​​និង​អាន​សព្វ​ថ្ងៃ​គឺ រឿង តាថេន ចៅសន និង រឿង លោកគ្រូអិកអី ដែល​មាន​នៅ​ក្នុង​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ (សុំ​អភ័យ​ទោស ភ្លេច) ។ ចំណុច​ខុស​គ្នា​គឺ​ត្រង់​ឈ្មោះ តាសួស និង តាថេន និង ឈុត​រឿង​នៅ​ពេល​ក្លាយ​ជា​ លោក​គ្រូ អិកអី និង លោកគ្រូ អិកអី ក្នុង​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​ ។

ចំពោះ​ដំនាល​រឿង លោកគ្រូអិកអី និង កូនសិស្សបីនាក់ សូម​អ្នក​ទាំងអស់​គ្នា​ទាញ​យក​អាន​ដោយ​ចុច​ទៅ​លើ​រូប ។ ចំពោះ​រឿង លោកគ្រូអិកអី ក្នុង​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ សុំ​ជួយ​​ជាវ​សៀវភៅ​នោះ​អាន​ជា​ការ​គោរព​សិទ្ធ​និពន្ធ​ចង​ក្រង​ស្រាវជ្រាវ​ប្រមូល​ផ្ដុំ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅជាភាសាខ្មែរ and tagged , , , , . Bookmark the permalink.

2 Responses to លោកគ្រូអិកអី

  1. Ravy Yuth និយាយថា៖

    អូអានសាច់រឿង របស់រឿង “លោកគ្រូអិកអី” នេះចប់គឺ​វា​ស្ទើរ​តែ​ដូចគ្នា​ទៅ​នឹង​រឿង “តាថេន ចៅសន” ដូចតាម៉ាប់ថាមែន។
    សៀវភៅនេះរៀបរាងឡើងនៅឆ្នាំ 1953 បើគិតមកដល់ឥឡូវជិត ៦០ឆ្នាំហើយ ពិតជាសរសើរណាស់ដែលនៅតែអាចរក្សាសំណៅដើមបានដូច្នេះ។
    ចុះសៀវភៅចាស់ៗបែបនេះភាគច្រើនគេរក្សាទុកនៅឯណាតាម៉ាប់?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s