លោក ឈឹម ស៊ុន ហ្វុង (១៩៤១ – ១៩៧៦?)


កើត​នៅ​ឆ្នាំ ១៩៤១ លោក ឈឹម ស៊ុន ហ្វុង បាន​សិក្សា​នៅ​ សាលា​ស្ថាបត្យកម្ម នៅ សាកលវិទ្យាល័យ​ អាដឹឡែដដ៍ (Adelaide) ពី​ឆ្នាំ ១៩៦៣ ដល់​ឆ្នាំ ១៩៦៧ ក្រោម​ កម្មវិធី​គម្រោង ​កូឡុំបូ សម្រាប់​ការ​សិក្សា​ជាន់​ខ្ពស់​សម្រាប់​សិស្ស​មក​ពី ទ្វីបអាស៊ី

បន្ទាប់​ពី​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​គម្រោង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សាងសង់ «ឧតុនិយម និង ការ​អនុវត្តន៍​ផ្នែក​ស្ថាបត្យកម្ម​នៅ​កម្ពុជា» នៅ​ឆ្នាំ​សិក្សា​ទី​បញ្ចប់​របស់​គាត់ គាត់​បាន​ទទួល​ បរិញ្ញាបត្រ​ស្ថាបត្យកម្ម នៅ​ឆ្នាំ ១៩៦៨ ។

គាត់​បាន​ធ្វើ​ការ​ជា​មួយ លោក លូ ប៊ុន ហាប់ ក្នុង​ការ​សាងសង់ សាល​មហោស្រព​ជាតិ​ ចេនឡា នៅ​ក្នុង​ឆ្នាំ​ដដែល ។ បើ​តាម លោក អ៊ុក សាម៉េត ដែល​ជា​ស្ថាបត្យករ​ដែល​នោះ បាន​បញ្ជាក់​ថា លោក ឈឹម ស៊ុនហ្វុង បាន​សាង​សង់​ភូមិ​គ្រឹះ​មួយ​សម្រាប់ លោក លន់ ណុន ផង​ដែរ ។

ក្រៅ​ពី​ធ្វើ​ការ​ជា​មួយ លោក លូ ប៊ុន ហាប់ គាត់​ក៏​បាន​ធ្វើ​ការ​ជា​មួយ​កម្មសិក្សាការី​ស្ថាបត្យកម្ម​ជាតិ បារាំង ៣ នាក់ នៅ​ឯ អធិការដ្ឋាន​ផែនការ​ក្រុង របស់ សាលា​ក្រុង​ផង​ដែរ ។

នៅ​ឆ្នាំ ១៩៧១ គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជា​សមាជិក​នៃ មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង ផែនការ​ក្រុង នៅ សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​ ផង​ដែរ ។ លោក លូ ប៊ុន ហាប់ ជឿ​ថា លោក ឈឹម ស៊ុន ហ្វុង បាន​ទទួល​មរណភាព​នៅ​ក្នុង របប ប៉ុល ពត ។

ស្នាដៃ ៖ ផ្ទះ​លោក លន់ ណុន (វិថី កុលដឺម៉ុងតេរ៉ូ/St. 72) និង សាល​មហោស្រព​ជាតិ ចេនឡា

៚៚៚

រូប​ភាព​នេះ​បាន​បញ្ជាក់​ថា ៖ និស្សិត​ស្ថាបត្យកម្ម​ កម្ពុជា ម្នាក់ ឈ្មោះ ឈឹម ស៊ុន ហ្វុង បាន​ទទួល​ពិន្ទុ​ល្អ ដោយ​ទទួល​បាន ៣ ក្រេឌីត និង ប្រឡង​ជាប់ ៤ ដង នៅ​ក្នុង​ការ​ប្រឡង​​ឆ្នាំ​សិក្សា​ទី ២ របស់​ខ្លួន នៅ​ សាកលវិទ្យាល័យ អាដឺឡែដដ៍ – លោក ឈឹម (រូប​កណ្ដាល) ចង្អុល​បង្ហាញ​រូបរាង​អាគារ​ថ្មី​នៅ សាកលវិទ្យាល័យ អាដឺឡែដដ៍ ទៅ​កាន់ លោក និង អ្នក​ស្រី រ៉ូប៊ត ហ៊ីតធររីងថុន (Robert Heatherinton) ។ ថត​ដោយ ៖ រ៉េយ ថាយធស (Ray Titus) នៅ​ កាន់ប៊ែរ៉ា (Canberra) ឆ្នាំ ១៩៦៥ ។ រូប​ភាព​ដើម​នៅ ​ទីនេះ

បក​ប្រែ​ពី​សៀវភៅ Building Cambodia: New Khmer Architecture 1953 – 1970 ដោយ Helen Grant Ross & Darryl Leon Collins (2006)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, ស្ថាបត្យកម្ម​ខ្មែរ​​ថ្មី and tagged , , , , , . Bookmark the permalink.

2 Responses to លោក ឈឹម ស៊ុន ហ្វុង (១៩៤១ – ១៩៧៦?)

  1. Chea Phal និយាយថា៖

    As long as I know, Phnom Penh Sport Club is the former house of Lon Nol.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s