ឧត្តមសេនីយ៍ត្រាក់ទ័រ (១៩០៨ – ១៩៩៦)


លោក ញឹក ជូឡុង កើត​នៅ​ ភ្នំពេញ ថ្ងៃ​ទី ២៣ សីហា ១៩០៨ ។

គាត់​បា​ន​កាន់​តំណែង​ជា​ច្រើន​ដូច​ជា រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ក្រសួង​អប់រំ និង ក្រសួង​ព័ត៌មាន នៅ​សម័យ​ក្រោយ​សង្គ្រាម​ក្រោម រដ្ឋបាល​អាណានិគម​ បារាំង

នៅ​សម័យ​ឯករាជ្យ​ឆ្នាំ ១៩៥៣ គាត់​ជា​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ទូរគមនាគមន៍ ។ គាត់​បាន​កាន់​តំណែង​ជា រដ្ឋមន្ត្រី​ការ​បរទេស និង ការពារ​ប្រទេស នៅ​ឆ្នាំ ១៩៥៤ ។

ក្នុងរយៈពេល ៥ ឆ្នាំ គាត់​បាន​កាន់​តំណែង​ជា អនុ​ប្រធាន​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ ដែល​កាន់​កិច្ចការ​លើ ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​ព័ត៌មាន និង ក្រសួង​ផែនការ ។ នៅ ពីរបី ឆ្នាំ​បន្ទាប់ គាត់​បាន​ទទួល​កាន់​កិច្ចការ​បន្ថែម​លើ ក្រសួង​ទេសចរណ៍ ក្រសួង​ផលិតកម្ម ក្រសួង​ការ​បរទេស និង ក្រសួង​សាធារណការ ។

នៅ​ដើម​ទសវត្ស​ទី ៦០ គាត់​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​កង​វិស្វកម្ម​ក្នុង​ការ​សាងសង់​ផ្លូវថ្នល់ និង ការ​ជួល​ជុល​​កែ​ឆ្នៃ​ជា​ថ្មី​នៃ​ស្ថានីយ​ខ្ពង់រាប ​បូកគោ ។ គាត់​ក៏​បាន​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ​ផង​ដែល​នូវ​ការ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ថ្មី​មួយ​នៅ គីរីរម្យ ដែល​ចាប់​ផ្ដើម​នៅ​ឆ្នាំ ១៩៦៣ នៅ​ឆ្នាំ​នោះ​ផង​ដែរ គាត់​ទទួល​បាន​តំណែង​មួយ​នៅ​ក្នុង​ ក្រុមប្រឹក្សារាជបល្ល័ង្ក ។

ក្នុង​តំណែង​ជា «សិល្បករទី១» របស់​គាត់​ក្នុង​ការ​អភិវឌ្ឍន៍​ខ្ពង់រាប​ គីរីរមរ្យ ក្រុង​ថ្មី​នោះ​ត្រូវ​បាន​ដូរ​ឈ្មោះ​ទៅ​ជា បុរីជូឡុង នៅ​ឆ្នាំ ១៩៦៧ ។ នៅ​ពេល​នោះ រមណីយដ្ឋាន​ខ្ពង់រាប​មួយ​នេះ​មាន វិឡា​ឯកជន​ចំនួន ១៣៦ ឯ​គាត់​មាន​ឋានន្តរសក្ដិ​ជា ឧត្ដមសេនីយ៍ទោ ។

ជា​ដៃ​ស្ដាំ​របស់ សម្ដេច សីហនុ លោក​ឧត្តម​សេនីយ៍ ក៏​បាន​ធ្វើ​ការ​ក្នុង​ការ​សាងសង់​ខ្សែ​ផ្លូវ​ថ្មី​ទៅ​កាន់​ខែត្រ​ដាច់​ស្រយាល មណ្ឌលគីរី ដែល​ជា​តំបន់​មាន​ការ​ពើប​ប្រយុទ្ធ​ជា​ញឹក​ញយ​ស្ថិត​នៅ​ជិត​ព្រំដែន សាធារណរដ្ឋ​វៀតណាម (វៀតណាម​ខាងត្បូង) ។

សម្តេច នរោត្តម សីហនុ ពេញ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង​នឹង​របាយ​ការណ៍​អំពី​ការ​ឈូស​ឆាយ​រុករាន​ផ្លូវ​ថ្មី​នេះ ដែល​តាម​លោក ឆាលស៍ ម៉េយរ (Charles Meyer) បាន​បញ្ជាក់​ថា ឈ្មោះ​របស់​លោក​ឧត្ដម​សេនីយ៍ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ថា «ឧត្តមសេនីយ៍ត្រាក់ទ័រ» ។

នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​កាន់ ប្រទេសកម្ពុជា វិញ​នៅ​ដើម​ទសវត្ស​ទី ៩០ គាត់​ត្រូវ​បាន​ដំឡើង​តំណែង​ជា ឧត្ដមសេនីយ៍​ផ្កាយ​ប្រាំ និង ជា​ទី​ប្រឹក្សា​នៃ កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែល​ទើប​នឹង​ត្រូវ​បាន​បង្កើត​សា​ជាថ្មី ។

លោក​ឧត្ដមសេនីយ៍ ញឹក ជូឡុង បាន​ទទួល​មរណភាព​នៅ​ថ្ងៃ ៩ ខែ​មិថុនា ​ឆ្នាំ ១៩៩៦ នៅ​មន្ទីរពេទ្យ​មួយ​ នៅ ហុងកុង

៚៚៚

បក​ប្រែ​ពី​សៀវភៅ Building Cambodia: New Khmer Architecture 1953 – 1970 ដោយ Helen Grant Ross & Darryl Leon Collins (2006)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, មេទ័ព, ស្ថាបត្យកម្ម​ខ្មែរ​​ថ្មី and tagged , , , , . Bookmark the permalink.

4 Responses to ឧត្តមសេនីយ៍ត្រាក់ទ័រ (១៩០៨ – ១៩៩៦)

  1. លី កល្យាណ និយាយថា៖

    តាមការអានក្នុងរឿងមាលាដូងចិត្តរបស់លោក នូ ហាច។ ក្រោយពេលបានទទួលឯករាជ្យពីបារាំង លោកឧត្តមសេនីយ៍ ញឹក ជូឡុង បានដឹកនាំក្បួនទាហានទៅត្រួតខេត្តដែលបានមកពីសៀមវិញ។ ហើយថាមានការដាក់បង្កប់បន្លាលួស អំបែង និងគ្រាប់បំផ្ទុះដើម្បីបង្អាក់ដំណើរក្បួននោះផង។

    (ដូចជាខុសម៉េចមិនដឹងទេនេះ ចាំល្ងាចទៅរកអានសៀវភៅហ្នឹងវិញសិន) សុំទោសផង។

    • តា ម៉ាប់ និយាយថា៖

      អូ សៀវភៅ​នោះ​ខ្ញុំ​មាន​ដែរ តែតោង​អាន​មិន​ចប់​សោះ​ព្រោះ​ សំណេរ​ពាក្យ​ ក្បួន​ឃ្លា​ ខុសពី​យើង​ឥឡូវ ។ ទើប​តែ​ចប់ កូលាប​ប៉ៃលិន, សមាភាវី, បិសាច​ស្នេហា, សូផាត នៅឡើយ ផ្កាស្រពោន និង មាលាដួង​ចិត្ត​ នេះឯង ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s