សម្ដេច ប៉ែន នុត (១៩០៦ – ១៩៨៥)


សម្ដេច ប៉ែន នុត កើត​នៅ ក្រុងភ្នំពេញ នៅ​ថ្ងៃ ១៥ ខែ​មេសា ឆ្នាំ ១៩០៦ (វីគីភីឌា ថា​ថ្ងៃ ០១) ។

គាត់​បាន​សិក្សា​នៅ​ សាលាបារាំងខ្មែរ និង សាលា​នីតិ​រដ្ឋបាល​កម្ពុជា ។ គាត់​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ហ្វឹកហាត់​ការងារ​នៅ ក្រសួង​អាណានិគម នៅ​ ក្រុងប៉ារីស (ពី​ឆ្នាំ ១៩៣៨ ដល់​ឆ្នាំ ១៩៣៩) ហើយ​បាន​បម្រើ​ការ​ផ្នែក​រដ្ឋបាល ទាំង​មុន​និង​ក្រោយ​សម័យ ឯករាជ្យ ។

គាត់​ជា​ទី​ប្រឹក្សា​ដ៏​ជិតស្និទ្ធ​របស់ សម្ដេច នរោត្ដម សីហនុ ហើយ​បាន​កាន់​តំណែង​​​ជា​ នាយករដ្ឋមន្ត្រី ជា​ច្រើន​ដង​ចាប់​ពី​ឆ្នាំ ១៩៤៨ ដល់​ឆ្នាំ ១៩៦៩ ។ គាត់​ក៏​ជា​ព្រឹទ្ធបុរស​ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក (Privy Council) ជា​ឧកញ៉ា​ចៅ​ហ្វា​វាំង (រដ្ឋមន្ត្រី​ក្រសួង​បរមរាជវាំង) រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក្រសួង​វិចិត្រ​សិល្បៈ អភិបាល​ក្រុង​ភ្នំពេញ និង ជា​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ ប្រទេសបារាំង

ក្រោយ​ពេល​ដែល សម្ដេច នរោត្ដម សីហនុ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ ឧត្តមសេនីយ៍ លន់ ណុល គាត់​ត្រូវ​បាន​តែង​តាំង​ជា​ នាយក​រដ្ឋមន្ត្រី រាជ​រដ្ឋាភិបាល​កម្ពុជា​ភៀស​ខ្លួន​នៅ ក្រុងប៉េកាំង នៅ​ខែ​ឧសភា ឆ្នាំ ១៩៧០ ។

គាត់​ទទួល​មរណភាព​​នៅ​ថ្ងៃទី ៨ ខែ​ឧសភា ឆ្នាំ ១៩៨៥ នៅ​ ប្រទេសបារាំង

៚៚៚

បក​ប្រែ​ពី​សៀវភៅ Building Cambodia: New Khmer Architecture 1953 – 1970 ដោយ Helen Grant Ross & Darryl Leon Collins (2006)

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​នយោបាយ and tagged , , , , . Bookmark the permalink.

One Response to សម្ដេច ប៉ែន នុត (១៩០៦ – ១៩៨៥)

  1. Pingback: ស្តូប​វរជន​ សម្ដេច ​ប៉ែន នុត | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s