លោក តាន់ វ៉ឺត (១៩?? – ១៩៧?)


គាត់​ជា​ជាង​ចម្លាក់ និង ជាង​សំណង់ មួយ​រូប​ដែល​មាន​ទេព​កោសល្យ​ពិសេស​កម្រ​រក​បាន ហើយ​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រចនា និង​សាងសង់ វិមានឯករាជ្យ និង ចេតិយ ជា​ច្រើន​នៅ​ក្នុង ព្រះបរមរាជវាំង ។

កើត​នៅ ខែត្របាត់ដំបង គាត់​ប្រកប​របរ​ជា ជាងកំបោរ និង ជាងចម្លាក់ ជា​មួយ​ក្រុមហ៊ុន​ម៉ៅ​ការ​សាង​សង់​ក្នុង​ខែត្រ ។

គាត់​ជា​អ្នក​គូរ​គំនូរ​លើ​ជញ្ជាំង​វិហារ​ធំ​នៅ វត្តស្ដី នៅ​ឆ្នាំ ១៩៥១ មុន​ពេល​មក ក្រុងភ្នំពេញ ដើម្បី​ធ្វើ​ការ​ក្នុង​ការ​សាង​សង់ វិមានឯករាជ្យ នៅ​ចុង​ទសវត្ស​ទី ៥០ ។ គាត់​ជា​អ្នក​ធ្វើ​គ្រឹះ​វិមាន​ឯករាជ្យ​ ដែល​នៅ​ពេល​នោះ​ស្ថាបត្យករ​ទាំង​អស់​គ្នា​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ទឹក​ក្រោម​ដី​នៅ​ក្រោម​ វិមាន​ឯករាជ្យ ដែល​អាច​ធ្វើ​ឲ្យ​ វិមាន​នេះ​ផុង​ស្រុត​បាន ។ ឯ​ក្បាល​នាគ​ទាំង ១០០ នៅ​លើ​វិមាន​ឯករាជ្យ​ក៏​ត្រូវ​បាន​សាង​សង់​ដោយ​រូប​គាត់​ដែរ ។

ចេតិយ​ ដែល​គាត់​បាន​សាង​សង់​ឡើង​នៅ​ក្នុង ព្រះបរមរាជវាំង ត្រូវ​បាន​សម្ពោធ​នៅ​ឆ្នាំ ១៩៦២ ។

គាត់​បាន​គូ​ប្លង់ វត្ដស្លាកែត នៅ ខែត្របាត់ដំបង ដែល​ត្រូវ​បាន​សាងសង់​នៅ​ចុង​ទសវត្ស​ទី ៦០ និង ដើម​ទសវត្ស​ទី ៧០ ហើយ​ក៏​បាន​ម៉ៅ​ការ​សាងសង់​ សារមន្ទីរ​ ខែត្របាត់ដំបង ដែល​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ១៩៦៨ ផង​ដែរ ។

គេ​មិន​ច្បាស់​ថា​គាត់​បាន​ស្លាប់​នៅ​ឆ្នាំ​ណា​នោះ​ទេ ប៉ុន្តែ​ចៅប្រុស​របស់​គាត់​កំពុង​តែ​បន្ត​អាជីព​របស់​គាត់​នៅ​ទឹក​ដី​កំណើត​របស់​គាត់​ដដែរ ។

ស្នាដៃ ៖ វិមានឯករាជ្យ, ចេតិយ​ព្រះនាង គន្ធបុប្ផា, ចេតិយ​ព្រះបាទ សុរាម្រឹត និង មហាក្សត្រិយានី កុសុមៈ និង វត្ត​ស្លាកែត ។

(បទ​សម្ភាសន៍​ជា​មួយ​សមាជិក​គ្រួសារ​ លោក តាន់ វ៉ឺត នៅ​ឆ្នាំ ២០០១)

៚៚៚

បក​ប្រែ​ពី​សៀវភៅ Building Cambodia: New Khmer Architecture 1953 – 1970 ដោយ Helen Grant Ross & Darryl Leon Collins (2006)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, ស្ថាបត្យកម្ម​ខ្មែរ​​ថ្មី and tagged , , , , , . Bookmark the permalink.

2 Responses to លោក តាន់ វ៉ឺត (១៩?? – ១៩៧?)

  1. Ravy Yuth និយាយថា៖

    តាម៉ាប់, ជួយរករូបគាត់មកដាក់អោយមើលផង ស្រួលចំនាំ។

    • តា ម៉ាប់ និយាយថា៖

      សូមទោសមីងអើយ រកកន្លះថ្ងៃហើយ មួយសន្លឹកគ្មានផង កុំថាតែគាត់ អ្នកដែលមានឈ្មោះក្នុងស្ថាបត្យកម្មខ្មែរថ្មីនេះ គឺមិនមានរូបភាពនៅសេសសល់ដល់ឡើយ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s