លោក សេង ស៊ុនថេង (១៩?? – ១៩៦៤)


គេ​​មិន​​បាន​​ដឹង​​ច្បាស់​​ថា លោក សេង ស៊ុនថេង កើត​​នៅ​​ឆ្នាំ​​ណា​​នោះ​​ទេ តែ​​គេ​​ជឿ​​ថា​ គាត់​​បាន​​ទទួល​​ការ​ហ្វឹកហាត់​​នៅ សាលា​ជាតិ​​ផ្នែក​​សិល្បៈ​​តែង​​លម្អ (Ecole Nationale des Arts Décoratif) នៅ ក្រុងប៉ារីស ហើយ​បាន​ត្រឡប់​មក​ ប្រទេសកម្ពុជា វិញ​នៅ​ដើម​ទសវត្ស​ទី ៥០ ។

គាត់​បាន​គូ​ប្លង់​ រោង​ចំនួន ៤ សម្រាប់​ការ​តាំង​ពិពណ៌​អន្តរជាតិ ១៩៥៥ នៅ ក្រុងភ្នំពេញ ហើយ​ប្រហែល​ជា​អ្នក​រៀបចំ​ប្លង់​ទីកន្លែង​ផង​ដែរ ។

គាត់​ក៏​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ចងចាំ​ដោយ​ការ​គូ​ប្លង់ វិមានឯករាជ្យ ផង​ដែរ។ លោក លូ បាន ហាប់ បាន​បញ្ជាក់​ថា លោក សេង ប៊ុនថេង ជា​អ្នក​គូ​ប្លង់ ឯ លោក វណ្ណ មូលី វណ្ណ ជា​អ្នក​ត្រួតពិនិត្យ​ការ​សាងសង់​ទាំង​មូល (រូប​សំណាក​ទាំងអស់​ជា​ស្នាដៃ លោក តាន់ វ៉ឺត មកពី ខែត្របាត់ដំបង) ។

សម្ដេច​ចៅហ្វា​វាំង គង់ សំអុល បាន​និយាយ​ថា ការ​ពន្យារ​ពេល​ក្នុង​ការ​សាងសង់​វិមាន​នេះ (សម្ពោធ ៩ ឆ្នាំ​ក្រោយ​ទទួល​បាន​ឯករាជ្យ) គឺ​ដោយ​សារ​មូល​ហេតុ​ប្រព័ន្ធ​ទឹក​ក្រោម​ដី ។ គេ​ជឿ​ថា​គាត់​គឺ ជា​អ្នក​កសាង​រូប​សំណាក​ រង្វង់​មូល​នាគ នៅ​ឯ ស្ពានព្រះមុនីវង្ស ផង​ដែរ ។

បូករួម​ជា​មួយ​ការ​កសាង​ អាគារតុលាការ នៅ ខែត្រសៀមរាប (១៩៥៨) គាត់​ក៏​បាន​គូ​ប្លង់​ផ្ទះ​តម្លៃ​ដែល​ចំណាយ​តិច​ចំនួន ៤ ផង​ដែរ​ដើម្បី​ចូលរួម​ការ​ប្រកួត​ប្រជែង​មួយ ។

លោក ម៉ម សុផាន់ណា បាន​និយាយ​ថា លោក សេង ស៊ុនថេង បាន​គូ​ប្លង់​អាគារ​ជា​ច្រើន​នៅ​ភ្នំពេញ ភាគ​ច្រើន​ជា​ផ្ទះ​យ៉ាង​ស្កឹមស្កៃ​ដែល​យើង​អាច​សម្គាល់​បាន​ដោយ​រចនាបថ​របស់​វា ។

បើ​តាម​ លោក អ៊ុយ សំអែល លោក សេង ស៊ុនថេង ក៏​បាន​បង្រៀន​មុខ​វិជ្ជា តុបតែង​ខាងក្នុង និង សិល្បៈ ផង​ដែរ ។ គាត់​បាន​បន្ត​ថា លោក សេង ស៊ុនថេង ជា«អ្នករចនាដ៍ល្អម្នាក់» និង ជា«គ្រូដ៏ល្អម្នាក់» ។

គាត់​ទទួល​មរណភាព​នៅ​ឆ្នាំ ១៩៦៤ នៅ​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​ឡាន​នៅ​ជិត​ផ្លូវ​ឆ្លង​ផ្លូវ​ដែក​នៅ ខែត្រកំពត

ស្នាដៃ ៖ ផ្ទះ​គំរូ​នៅ​តំបន់​ទួលគោក (៣), វិមានឯករាជ្យ, រង្វង់​មូល​នាគ ស្ពាន​ព្រះមុនីវង្ស និង អាគារ​តុលាការ​ខែត្រសៀមរាប ។

៚៚៚

បក​ប្រែ​ពី​សៀវភៅ Building Cambodia: New Khmer Architecture 1953 – 1970 ដោយ Helen Grant Ross & Darryl Leon Collins (2006)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, ស្ថាបត្យកម្ម​ខ្មែរ​​ថ្មី and tagged , , , , , . Bookmark the permalink.

6 Responses to លោក សេង ស៊ុនថេង (១៩?? – ១៩៦៤)

  1. vsthea និយាយថា៖

    អរគុណតាម៉ាប់ដែលបានចែករំលែក​ និង ផ្តល់ឱកាសឲ្យកូនខ្មែរដទៃទៀតក៏ដូចជារូបបង​បានស្គាល់វីរៈបុរសយើង ។

    • តា ម៉ាប់ និយាយថា៖

      អរគុណបង តែតាមការសង្កេតតបស់ខ្ញុំ អត្ដបទបែបនេះគេមិនសូវចំនូលមើលដូចអត្ថបទស្នេហា ។ ចង់ឲ្យរឿងបែបនេះផ្សព្វផ្សាយបានច្រើនដែរ។

  2. vsthea និយាយថា៖

    ដូចតាម៉ាប់និយាយនោះមិនខុសទេ រឿងបែបនេះ​គេពិតជាមិនសូវចាប់អារម្មណ៍មែន តែវាជាប្រយោជន៍​មួយដ៏ធំសម្រាប់កូនខ្មែរគ្រប់គ្នា ។ វាជារឿងដែលគួរឲ្យសោកស្តាយមួយដែលពួកគាត់​មិនសូវចាប់អារម្មណ៍​ពីអ្វីដែលខ្លួនមាន លុះដល់ពេលគេដណ្តើមបាត់ទើបផ្អើលឈូឆរថាជារបស់ខ្លួន ។​

    • តា ម៉ាប់ និយាយថា៖

      បើពួកគេមិនចាប់អារម្មណ៍ វានឹងក្លាយជារឿងឥតប្រយោជន៏ដដែលនឹងបង ។ តើមានមធ្យោបាយអ្វីទេ? យុវវ័យមួយចំនួនធំត្រូវបានគេប្រើប្រព័ន្ធផ្សព្វផ្សាយពង្វក់យ៉ាងខ្លាំង ។

  3. vsthea និយាយថា៖

    រឿងនេះបងក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរ ? តែនៅស្រុកគេវិញ​គេមានចាត់កម្មវិធីនេះ​កម្មវិធីនោះ មានការ​អប់រំដោយត្រង់​និងប្រយោល ។ ជាក់ស្តែងកាលពីខែមិថុនាកន្លងមកនេះ ខាងសាកលវិទ្យាល័យបានរៀប​ចំកម្មវិធីអប់រំអក្សរបុរាណថៃឥសាន តែអ្នកចូលរួមភាគច្រើនមករៀនដោយសារតែគ្រូបង្ខំ បើមិនមកគ្រូ​នឹង​កាត់ពិន្ទ (ជាសិស្សវិទ្យល័យ) ដូច្នេះត្រូវតែមក ។ មករៀនហើយខ្លះរៀនតែមួយព្រឹកទេ ថ្ងៃឡើងបាត់ជាង​ពាក់កណ្តាលទៅហើយ តើនេះមកពីអ្វី ? បងបានគិតហើយប្រៀបធៀបថា បើនៅស្រុកយើង​វិញ​ពិតជា​មាន​អ្នករៀនពេញថ្នាក់រកកន្លែងអង្គុយ​មិនបានផងមើលទៅ ព្រោះគេមានផ្តល់អាហារសម្រន់ពីរដង​ក្នុង​មួយថ្ងៃ ព្រមទាំងអាហារពេលថ្ងៃត្រង់ទៀតផង ថ្ងៃចុងក្រោយគេនាំទៅទស្សនកិច្ចសិក្សា ព្រមទាំងផ្តល់​សញ្ញាប័ត្រ​សម្រាប់អ្នកដែលរួមគ្មានចំណាយលុយទេ។

    • តា ម៉ាប់ និយាយថា៖

      នៅទីនេះបើមានក៏មិនបង្ខំដែលចូលដោយសេរី តែអ្នកចូលនៅតែចូល អ្នកមិនចូលនៅតែឥត ដដែរ ។ ហើយចំនួននោះសោត ក៏តិចទៀត ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s