លោក អួង សាដាំ (១៩៤៣ – បច្ចុប្បន្ន)


គាត់កើតនៅឆ្នាំ ១៩៤៣ ហើយសព្វថ្ងៃរស់នៅ និង ធ្វើការនៅភាគខាងត្បូង ប្រទេសបារាំង

ពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៧ គាត់បានសិក្សាស្ថាបត្យកម្មនៅ សាលា​ជាតិ​ជាន់​ខ្ពស់​ផ្នែក​​វិចិត្រ​សិល្បៈ​ (Ecole Nationale Supérieure des Beaux Arts) នៅស្ទីយ៉ោ​អាររ៉េតឆេ (Arretche Studi0) ដែល លោក វណ្ណ ម៉ូលី វណ្ណ ធ្លាប់បានសិក្សា ។

គាត់បានបន្ដការសិក្សាពីរឆ្នាំទៀតនៅ វិទ្យាស្ថាននគរូបនីយកម្ម (Institute of Urbanism) ជាមួយ លោក នុត ណារ៉ាង (បច្ចុប្បន្ន​ជាសមាជិកព្រឹទ្ធសភា) ។

គាត់ក៏ទទួលបានសញ្ញាបត្របណ្ឌិតក្នុងការសិក្សាលើ ព្រះវិហារសាំងហ្រង់ស័រ ដឺ ប៉ូល (St Francois de Paul) នៅឯ ហ្រេ្វហ្ស៊ុយ (Fréjus) ប្រទេសបារាំង

គាត់ត្រឡប់មក ប្រទេសកម្ពុជា វិញនៅឆ្នាំ ១៩៦៩ ហើយធ្វើការពីរឆ្នាំក្រោមបញ្ជារ លោក អ៊ុក សាម៉េត នៅក្រសួងសាធារណការ ។

គាត់ត្រូវបានតំឡើងតំណែងជាប្រធានផ្នែកនគរូបនីយកម្មនៅសាលាក្រុងភ្នំពេញ ពីឆ្នាំ ១៩៧២ ដល់ ១៩៧៥ (ជំនួស លោក លូ បាន ហាប់)។

គាត់បានបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈពីឆ្នាំ ១៩៦៩ ដល់ ១៩៧៥ ក្នុង​ពេល​ដែល លោក រស់ បូរ័ត្ន ប្រធានអាជ្ញាធរ​អប្សរា​បច្ចុប្បន្ន​ជាកូនសិស្សរបស់គាត់ ។

សេចក្ដីបារម្ភជាចម្បងរបស់គាត់គឺ ការអភិវឌ្ឈន៍ទីក្រុង​ភ្នំពេញ ដែល​ជម្រុញ​ឲ្យ​គាត់​ធ្វើ​ការ​សិក្សា​ជាច្​រើន ដែល​ក្នុង​នោះ​គឺ គម្រោង​ការ​អភិវឌ្ឈន៍​ឧត្តុង្គ​ដែល​គាត់​បាន​សម្គាល់​រាល់​គ្រប់​បូជនីយដ្ឋាន​ប្រវត្តិសាស្រ្ត​ដែល​ត្រូវ​ការ​ការ​ថែរក្សា ។

គាត់​បាន​បង្កើត​បញ្ជី​សារពើភ័ណ្ឌ​មួយ​អំពី​វត្ត​ទាំងអស់​នៅ​ ប្រទេសកម្ពុជា​ ដែល​ធ្វើ​អំពើ​ឈើ​ដែល​អាច​ទទួល​ការ​គំរាម​កំហែង​​ដោយ​ការ​កម្ទេច​ចោល ។

គាត់​ក៏​បាន​ធ្វើ​ការ​សិក្សា​មួយ​ជា​មួយ ក្រុម​ហ៊ុន​វិស្វករ​អង់គ្លេស CNUD អំពី​រចនាបទ​នៃ​លំនៅដ្ឋាន​តម្លៃ​ថោក​ដែល​ធ្វើ​តាម​​ពី​អាគារ​ខ្មែរ​បុរាណ ។

អនុស្សាវរីយ៍​ដែល​គាត់​ចង​ចាំ​អំពី​សម័យ​នោះ​គឺ សម័យ​ដែល​ផ្នែក​ស្ថាបត្យកម្ម​ស្ថិត​នៅ​ទាំង​ស្រុង​ក្នុង​កណ្ដាប់​ដៃ លោក លូ បាន ហាប់ និង លោក វណ្ណ មូលី វណ្ណ

នៅឆ្នាំ ១៩៧៥ គាត់​បាន​ទៅ ប្រទេសបារាំង ដើម្បី​សិក្សា​វគ្គ​ជំនាញ​ហ្វឹកហាត់​លើ​បច្ចេកទេស​សាងសង់ ដែល​ដោយ​ប្រយោល​គេច​ផុត​ពី​កណ្ដាប់​ដៃ​ពួក​​អាវខ្មៅ ។ គាត់​មិន​ត្រឡប់​មក ប្រទេសកម្ពុជា ទៀត​ទេ​ចាប់​ពី​ពេល​នោះ​មក ។

ស្នាដៃ ៖ សហគ្រាសផលិតឱសថ (ពោធិចិនតុង), មណ្ឌលស្ដារលទ្ធភាពកុមារពិការ (វិថីយុគន្ធរ), គម្រោងអភិវឌ្ឈន៍ក្រុងនៅឧត្តុង្គ, បញ្ជីសារពើភ័ណ្ឌ និង គម្រោងស្នើសុំអភិរក្សវត្តដែលសង់ពីឈើ និង តំបន់ការពារបូជនីយដ្ឋានប្រវត្តិសាស្រ្ត (រមនីយដ្ឋានអង្គរ) ។

(បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ឆ្នាំ ២០០១)

៚៚៚

បក​ប្រែ​ពី​សៀវភៅ Building Cambodia: New Khmer Architecture 1953 – 1970 ដោយHelen Grant Ross & Darryl Leon Collins (2006)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, ស្ថាបត្យកម្ម​ខ្មែរ​​ថ្មី and tagged , , , , , , , , , , . Bookmark the permalink.

2 Responses to លោក អួង សាដាំ (១៩៤៣ – បច្ចុប្បន្ន)

  1. លី កល្យាណ និយាយថា៖

    អូហ៍គាត់មានបញ្ជីវត្តដែលធ្វើពីឈើ គួរឱ្យចាប់អារម្មណ៍ណាស់។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s