អ្នក​ប្រមាញ់​ទីក្រុង


ឃើញ​ដំបូង​ ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​នឹក​ស្មាន​ទៅ​ដល់​រឿង​ អ្នក​ប្រមាញ់​ទី​ក្រុង (City Hunter) សម្ដែង​ដោយ​ ឈិន​ ឡុង​ (Jackie Chan) ហើយ​មែន​ទេ ? ការ​ពិត​នោះ​គឺ​មិន​មែន​ទេ គ្រាន់​តែ​ដាក់​ចំណង​ជើង​ឲ្យ​ទាក់​ទាញ​តែ​ប៉ុណ្ណោះ តាម​ពិត​ទៅ​ឈ្មោះ​ពិត​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ហៅ​​ពួក​ខ្ញុំ​គឺ អ្នក​រុករក​ទី​ក្រុង (Urbex-er = Urban  Explorer) ។

អ្នក​ទាំង​អស់​គ្នា​អាច​រក​ពួក​ខ្ញុំ​បាន​តាម​គេហទំព័រ​ហ្វេសប៊ុក Urbex-Cambodia ។ នេះ​ជា​ក្រុម​ Urbex ទី​មួយ​នៃ​ប្រទេស​កម្ពុជា ដែល​នៅ​ប្រទេស​ដទៃ​ក្រុម​បែប​នេះ​មាន​សកម្មភាព​យូរ​ក្រែល​ដែរ​​ហើយ ។ ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មិន​ស្គាល់​ពួក​យើង​ទេ ហើយ​តែង​តែ​សួរ​ថា​ពួក​យក​មក​ទីនេះ​ធ្វើអ្វី ឬ​ឯ​មិត្តភ័ក្ដិ​ដែល​ឃើញ​រូប​ថត​ក៏​សួរ​ដែរ​ថា «​កំពុង​ធ្វើ​អី?»

ជា​ទូទៅ​ ពួក​យើង​ដើរ​រុក​អាគារ​ចាស់​ៗ​ដែល​ត្រូវ​បាន​បោះ​បង់​ចោល គ្រឹះ​​សំណង់​ចាស់ៗ​ដែល​ត្រូវ​បាន​កម្ទេច​​ចោល​ហើយ​មាន​ផ្ទះ​ថ្មី​សង់​ពី​លើ អតីត​សណ្ឋាគារ​ដែល​បន្ទប់​ត្រូវ​បាន​កាប់​កាប់​ដោយ​ប្រជាជន​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ផ្ទះ​ល្វែង​ដែល​ក្លាយ​ជា​សំណង់​អាណាធិបតេយ្យ រោង​ចក្រ​ដែល​បិទ​ទ្វា ស្ថានីយ​រថភ្លើង ​លាន​យន្តហោះ​ដែល​ឈប់​ដំណើរ​ការ ។ល។

ទស្សនា​រូប​ដោយ​រីករាយ !

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Exploring Phnom Penh and tagged , , , , , , . Bookmark the permalink.

8 Responses to អ្នក​ប្រមាញ់​ទីក្រុង

  1. លី កល្យាណ និយាយថា៖

    ជូនពរលោក និងក្រុមការងារសូមធ្វើការប្រកបដោយសុវត្ថិភាព និងសម្រេចគោលដៅដែលប្រាថ្នា។

  2. vsthea និយាយថា៖

    តើមានសមាជិកប៉ុន្មាននាក់ដែរ ?

  3. លី កល្យាណ និយាយថា៖

    អ្នកមានក្បាលពោះធំជាងគេ ជាមេគេមែនទេ?

    • តា ម៉ាប់ និយាយថា៖

      រាប់ពី​ខាង​ឆ្វេង Chea Phal, Chhim Chanvannak, Meng Kimlong, Suon Sopheaktra ។ រាប់​តាម​លំដាប់ Chea Phal, Chhim Chanvannak, Suon Sopheaktra និង Meng Kimlong ក៏​មាន​អ្នក​ចង់​ចូលរួម​មួយ​ចំនួន​ដែរ ប៉ុន្តែ​ពួក​យើង​តឹង​តែង​បន្តិច វា​លើស​ពី​ការ​ថត​រូប ។

  4. oumsothea (@sothea551) និយាយថា៖

    ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងលើការងារនេះ សូមអរគុណដល់ក្រុមការងារ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s