ថា​ត្រូវ ត្រូវ​មែន


ប្រកាស​នេះ បើ​និយាយ​ឲ្យ​ចំ​ទៅ​វា​ទៅ​ជាប់​នឹង​ប្រកាស​មុន​ ពេល​ណា​កោះ​សន្តិភាព​ឈប់​ដាក់??? ដែល​ត្រូវ​បាន​សរសេរ​តាំង​ពី​ ថ្ងៃ ៣១ សីហា ២០១១ មក​ម្ល៉េះ ។

ប៉ុន្មាន​ថ្ងៃមុន​នេះ ខ្ញុំ​ឮ​អ្នក​ជិត​ខាង​របស់​ខ្ញុំ​និយាយ​ពី​រឿង​ប្លន់​ប្រដាប់​អាវុធ​មួយ​ដែល​បណ្ដាល​ឲ្យ​ជន​បរទេស​ម្នាក់​ដែល​ជា​ជាតិ​បារាំង​ស្លាប់ ហើយ​ឮ​ថា​នៅ​ម្ដុំៗ ជិត​ផ្ទះ​ខ្ញុំ​ដែរ ។ ដល់​អញ្ចឹង​ទៅ​ ខ្ញុំ​កើត​ជា​ឆ្ងល់​ ក៏​ព្យាយាម​ស្វែង​រក​តាម​ គេហទំព័រ​ដើមអំពិល​ផង កោះ​សន្តិភាព​ផង នៅ​តែ​រក​មិន​ឃើញ ។

ជា​ចៃដន្យ​ថ្ងៃ​មិញ​នេះ អាន​អត្ថបទ​នៅ គេហទំព័រ​អាស៊ី​សេរី ក៏​ប្រទះ​ឃើញ​នឹង​អត្ថបទ​នេះ​ ដែល​មាន​ចំណង​ជើង​ថា ជនជាតិ​បារាំង​ម្នាក់​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ទីក្រុង​ភ្នំពេញ ដែល​អ្នក​ទាំង​អស់​គ្នា​អាច​អាន​អត្ថបទ​ទាំង​ស្រុង​ដោយ​គ្រាន់​តែ​ចុច​លើ​ចំណង​ជើង​នេះ ។

តាម​ការ​គិត​របស់​ខ្ញុំ​ មូល​ហេតុ​ដែល​ខ្ញុំ​មិន​អាច​រក​អត្ថបទ​ទាំង​នេះ​ឃើញ​ក៏​ព្រោះ​តែ ៖

«ពាក់ព័ន្ធ​នឹង​អំពើ​មនុស្ស​ឃាត​នេះ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា មាន​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន បាន​ចុះ​ផ្សាយ​រូបថត​គួរ​ឲ្យ​រន្ធត់​របស់​ជន​ជាតិ​បារាំង​ឈ្មោះ ហ្វ្រង់ ម៉ាទ្យូ (Franck Mathieu)។ លិខិត​នេះ​បាន​រំលឹក​ដែរ​ថា ស្ថានទូត​មាន​ការ​សោកស្ដាយ​ណាស់​ដែល​ការ​ចុះ​ផ្សាយ​នូវ​រូបភាព​សាកសព​ហិង្សា ​បែប​នេះ ជា​ការ​ខ្វះ​ការ​គោរព​សិទ្ធិ​ឯកជន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​មនុស្ស ហើយ​វា​ផ្ទុយ​នឹង​ក្រម​សីលធម៌​របស់​សារព័ត៌មាន។ ដោយ​ថា ការ​ផ្សាយ​បែប​នេះ​កន្លង​មក វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​គ្រួសារ​ជន​រងគ្រោះ។ ស្ថានទូត​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចុះ​ផ្សាយ​បែប​នេះ​តទៅ​ទៀត៕»

ហាហាហា មិន​មាន​រឿង​អី​ក្រៅ​ពី​លុប​អត្ថបទ​ព័ត៌មាន​នោះ​ចោល​ទេ ក៏​ព្រោះ​ទូត​បារាំង​បាញ់​ម្នាក់​ៗ មួយ​ក្ដ​គោ​ហើយ​នោះ !

អញ្ចឹង​ហើយ​ថា ឥត​ជឿ​ តាម៉ាប់ ថា​ត្រូវ​ ត្រូវ​មែន ! (មិន​ដឹង​ធ្វើ​ម៉េច​ទេ យើង​រាស្ត្រ​សាមញ្ញ​ទឹក​មាត់​សាប​ព្រោះ​មិន​បៀម​អំបិល) ។​

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង and tagged , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s