បាប​កម្ម​សង្គម​ទាំងប្រាំពីរ – មហាត្មៈ គន្ធី


បាប​កម្ម​សង្គម​ទាំង​ប្រាំពីរ

ធ្លាប់​បាន​អាន​ប្រកាស​នេះ​នៅ​​ ប្លកភារម្យ ៖ ចោលម្សៀត ៧ យ៉ាងលើលោក ហើយ​ធ្លាប់​រលឹក​ថា​នៅ​សួន​ច្បារ​ម្ដុំ​ស្ពាន​នាគ​មាន​រូប​សំណាក​របស់​ លោក មហាត្មៈ គន្ធី ត្រឹម​មួយ​កំណាត់​ទ្រូង និង​ ផ្ទាំង​ស៊ីម៉ង់​ចារិក​មួយ​យ៉ាង​ធំ ។

ដោយ​ថ្ងៃមុន​បាន​ដើរ​ទៅ​ម្ដុំ​នោះ​ ខ្ញុំ​ក៏​បាន​ថត​យក​រូប​នេះ​មក ឯ​រូប​ លោក មហាត្មៈ គន្ធី មួយ​សន្លឹក​ទៀត​មាន​ផ្សាយ​នៅ​ មួយ​ថ្ងៃ​មួយ​សន្លឹក ៖ កំពូល​សន្ត​អហិង្សា

តាម​ប្រវត្តិ​បាន​ឲ្យ​ដឹង​ថា បាប​កម្ម​សង្គម​ទាំង​ប្រាំពីរ​ គាត់​បាន​ផ្ដល់​ទៅ​ឲ្យ​ចៅប្រុស​របស់​គាត់​ឈ្មោះ អរុណ គន្ធី ដោយ​សរសេរ​លើ​ក្រដាស​មួយ​សន្លឹក​ មុន​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​លប​ធ្វើ​ឃាត​បន្តិច ។

បាប​កម្ម​ទាំង​នោះ​មាន ៖

  1. នយោបាយ​ដោយ​គ្មាន​គោលការណ៍
  2. មាន​បាន​ (ទ្រព្យ​សម្បត្តិ) ដោយ​មិន​ធ្វើ​ការ
  3. សប្បាយ​រីករាយ​ដោយ​គ្មាន​សតិសម្បជញ្ញៈ
  4. មាន​ចំណេះ​តែ​គ្មាន​ចរិយា​សម្បត្តិ
  5. រក​ស៊ី (ពាណិជ្ជកម្ម) ដោយ​គ្មាន​សីលធម៌
  6. វិទ្យាសាស្ត្រ​ដោយ​គ្មាន​មនុស្ស​ធម៌
  7. ការ​គោរព​បូជា​ដោយ​គ្មាន​ការ​លះបង់

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អត្ថបទ ទស្សនវិជ្ជា, អ្នក​អប់រំ​មនុស្ស​ជាតិ - អ្នក​ដឹកនាំ​សាសនា and tagged , , , , , , . Bookmark the permalink.

5 Responses to បាប​កម្ម​សង្គម​ទាំងប្រាំពីរ – មហាត្មៈ គន្ធី

    • តា ម៉ាប់ និយាយថា៖

      យ៉ា ចំពីមុខច្បាស់ធេងតែម្ដង ហេហេេហ ប្លុកបងភ័ក្រ្ត អត្ថបទ៦ឆ្នាំច្រើនពេកមើលមិនអស់ ភាគច្រើនមើលតែប្រវត្តិសាស្រ្តខ្មែរ សៀម និងរឿងរាជវង្ស ។

  1. លឿង ចន្ថា និយាយថា៖

    យី រូបសំណាក់នេះនៅម្តុំណាវិញ?

  2. Pingback: សម្ដចព្រះមហាឃោសានន្ទ (១៩២៩ – ២០០៧) | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s