សុភាសិត​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត


សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (ប្រសូត ១១ មីនា ព.ស.​២៤២៧/គ.ស.​១៨៨៣ សុគត ២៥ កញ្ញា ព.ស.​២៥១៣/គ.ស.​១៩៦៩)

សុភាសិត​សម្ដេច​ជា​អម្ចាស់៖

១. ការ​អម្បាល កុំ​អាល​ពោល​អួត​មុន ។

២. ឧបាយកល​សើៗ ពុំ​ស្មើ​គំនិត​ជ្រៅ ។

៣. កំណាច​ឃ្លាន​ពេក មាន​រឿង​ពុំ​សូវ​ស្រាក ។

៤. សេព​គប់​ពាល ពាល​នាំ​ទៅ​រក​ខុស សេព​គប់​ប្រាជ្ញ​ប្រុស ប្រាជ្ញ​នាំ​ទៅ​រក​ត្រូវ ។

៥. សូវ​នូវ​ម្នាក់​ឯង គួរ​ជៀស​វាង​បាប​មិត្ត ។

៦. ចិត្ត​ឥត​ភ្នែក ភ្នែក​ឥត​ចិត្ត អ្នក​គិត​ល្អិត​ទើប​អាច​យល់​បាន ។

៧. មើល​ងាយ​អ្នក​ផង នាំ​ឲ្យ​កន្លង​ច្បាប់ ។

៨. រអិល​មាត់​ច្រើន​តែ​ភ្លាត់​ស្នៀត ។

៩. សើច​ក្អាកក្អាយ នាំ​ឲ្យ​ស្ដាយ​ក្រោយ ។

១០. កាប់​បំពង់​រង់​ចាំ​ទឹក​ភ្លៀង ភ្នែក​មិន​ឆ្មៀង​ឃើញ​មិន​សព្វ ។

១១. ធ្វើ​ស្រែ​ទាន់​មាន​ភ្លៀង ស្រែក​ច្រៀង​ទាន់​មាន​ភ្លេង ។

១២. ពេល​ត្រូវ​ដើរ​បែរ​ជា​ដេក ខ្ជិល​ហួស​ពេក​នាំ​ឲ្យ​ល្ងង់ ។

១៣. មានៈ​ចចេស​ក្រៃ អស់​តម្លៃ​គ្មាន​ចំណេញ ។

១៤. បំណាច់​កើត​ជា​អង្គ​ប្រុស កុំ​ប្រព្រឹត្ត​ខុស​ធម៌​ច្បាប់ ។

១៥. ប្រាំបួន​ទិញ ដប់​ទិញ កុំ​ទិញ​របស់​ថោក ។

១៦. កុំ​ស្ដាយ​គុម្ព​ចេក​មួយ​គុម្ព ។

១៧. កុំ​ស្ដាយ​អាចម៍​គោ​មួយ​គំនរ ។

១៨. បើ​មិន​ចេះ​ត្រូវ​សួរ​គេ កុំ​មានៈ​យក​គ្រាន់​បើ ។

សុភាសិត​ទាំង​អស់​នេះ ព្រះ​អង្គ​តែង​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​យុវជន​ជា​រឿយៗ ដើម្បី​ឲ្យ​បាន​ទៅ​ជា​ពលរដ្ឋ​មួយ​រូប​ថ្លៃ​ថ្នូរ​នឹង​គេ កុំ​ឲ្យ​ក្រាញ​នៅ​តែ​មួយ​កន្លែង ត្រូវ​តែ​ផ្លាស់​ដី​ថ្មី គំនិត​ថ្មី ទើប​រក​សុភមង្គល​ឃើញ មិន​គួរ​គប្បី​ស្ដាយ​ស្រណោះ​ដី​កំហិល ដែល​មាន​តែ​ដើម​ត្នោត​ឬ​ចេក​ដូង​មួយ​គុម្ព​ពីរ​ឡើយ ។ល។

ដក​ស្រង់​ពី សៀវភៅ ទស្សនៈ​សម្ដេច​សង្ឃរាជ ជួន ណាត និពន្ធ​ដោយ​លោក គង់ សម្ភារ (១៩៧០) ។

៚៚៚

ទាញ​យក​សៀវភៅ ទស្សនៈ​សម្ដេច​សង្ឈរាជ ជួន ណាត ដោយ​ចុច​ទៅ​លើ​រូប​ខាង​ក្រោម​នេះ ។

ទាញ​យក​សៀវភៅ ព្រះ​រាជ​ជីវប្រវត្តិ​នៃ​សម្ដេច​ព្រះ​មហា សុមេធាធិបតី ជួន ណាត ព្រះ​សង្ឈ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហានិកាយ ដោយ​ចុច​ទៅ​លើ​រូប​ខាង​ក្រោម​នេះ ។

អាន​បន្ថែម គេហទំព័រ សម្ដេចសង្ឃរាជ ជួន ណាត

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, សៀវភៅជាភាសាខ្មែរ, អត្ថបទ ចំណេះ​ដឹង​​ទូទៅ, អ្នក​អប់រំ​មនុស្ស​ជាតិ - អ្នក​ដឹកនាំ​សាសនា and tagged , , , , , . Bookmark the permalink.

10 Responses to សុភាសិត​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត

  1. ហេង ឧត្តម និយាយថា៖

    ប្រយោជន៍​ណាស់។ អរគុណ!!

    • តា ម៉ាប់ និយាយថា៖

      អរគុណ​ចំពោះ​ការ​ចូល​មើល​ដូចគ្នា ។ បើ​មិន​មាន​អ្នក​មើល របស់​នោះ​ក៏​ចាត់​ទុកជា​គ្មាន​ប្រយោជន៍​ដដែរ ។

  2. ចំណាន និយាយថា៖

    អូ!កំពុងតែកំជិលផេះផងដល់ពេលបានអានសុភាសិតនេះ “ពេល​ត្រូវ​ដើរ​បែរ​
    ជា​ដេក ខ្ជិល​ហួស​ពេក​នាំ​ឲ្យ​ល្ងង់ ។”​ ក៏ហាក់ភ្ញាក់ស្មារតីបានមួយព្រើតដែរបើ
    មិនភ្ញាក់ទេច្បាស់ជាល្ងង់ខ្លៅគេចមិនផុតទេ😀

    អេ!សុភាសិតនេះហាក់ប្លែក​ “ប្រាំបួន​ទិញ ដប់​ទិញ កុំ​ទិញ​របស់​ថោក ។” បើ
    ចឹងមានតែទិញតែរបស់ថ្លៃៗ ទើបប្រសើររឺយ៉ាងណា, លោកតាម៉ាប់?​😀

    • តា ម៉ាប់ និយាយថា៖

      បើ​ ព្រះតេជគុណចំណាន កំជិល​អស់​មនុស្ស​ឧស្សាហ៍​ហើយ ។ ត្រូវ​ហើយ​តាម​ការ​ចំណាំ​ជាទូទៅ​កម្រ​មាន​របស់​ថោក​ហើយ​ល្អ​ណាស់ តែពេល​ខ្លះ​របស់​ល្អ​ដែល​ថ្លៃ​នោះ​ក៏​ជា​របស់​បោក​ប្រាស់​ដែរ ពិបាកថា​ណាស់ ទំនិញ​លើ​មាត់​អ្នក​លក់ អ្នក​ទិញ​មិន​ងាយ​និង​ស្គាល់​អស់ ដូច​ប៉ុន្មាន​ថ្ងៃនេះ​ ករុណា​ដើរ​ទិញ​ឥដ្ឋ​ការ៉ូក្រាល​ផ្ទះ​ថ្មី ស្រេច​តែ​អ្នក​លក់​ថាហើយ របស់​ណា​ល្អ របស់​ណា​ថ្លៃ យករបស់​ណុង​ហើយ ។

  3. vsthea និយាយថា៖

    តាមពិតទៅរបស់ថ្លៃថោក វាមកពីវត្ថុធាតុដើមដែលគេផលិត ចំណែកប្រើបានយូរ ឬ មិនយូរវាស្ថិតនៅលើ​អ្នកថែ ឬ មិនថែតែប៉ុណ្ណោះ ។ បើមិនចេះថែទោះជាទិញ​ថ្លៃយ៉ាងណាក៏ប្រើមិនយូរដែរ តែបើទិញ​អាថោកពេក​គុណភាពក៏មិនសូវជាល្អ ប្រើអាថោកខូចអស់ពីរ បីហើយ តែអ្នកប្រើ​របស់ថ្លៃគេនៅ​ប្រើបាន មិនទាន់ទៅណាដដែល ។

    • តា ម៉ាប់ និយាយថា៖

      នឹងបង តែប្រើដៃធ្ងន់ដូចគ្នា របស់វៀតណាមមិនធានាទេ ហាហាហា

    • vsthea និយាយថា៖

      កាលពីនៅស្រុកយើង​ទិញរបស់របរអីតិចក៏ចង់បានតែផលិតផលថៃយកមកប្រើព្រោះវាមាន គុណភាព តែពេលមកនៅប្រទេសថៃ បងស្ទើរតែមិនឃើញ​ផលិតផល​ដែលផលិតក្នុង​ស្រុកលក់ណាស់ ភាគច្រើនផលិតផលដែលលក់គឺនាំចូលមកពីប្រទេសចិន ។​ ដែលគុណភាព​វា​អាចថាចាញ់វៀតណាមទៅទៀត ។

    • តា ម៉ាប់ និយាយថា៖

      យី ទៅអញ្ចឹងទៅវិញ ខ្មែរ​មិនប្រើ​ទេ​របស់​យួន ទ្រាំ​ទិញ​របស់​សៀម​ថា​ល្អជាង​ទោះ​ថ្លៃ​ក្តី តែ​របស់​ចិន​វាយលុកគ្រប់​តែ​កន្លែងនឹង ។

  4. pkay_sour និយាយថា៖

    សុភាសិតល្អ តែការអនុវត្តពិបាកគ្រប់គ្រង តាមគន្លង​សុភាសិតណាស់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s