ព្រះមហាវិមលធម្ម ថោង (១៨៦២ – ១៩២៧)


ព្រះមហាវិមលធម្ម ថោង (១៨៦២-១៩២៧)

ព្រះមហាវិមលធម្ម ថោង បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀប​ចំ​ព្រះពុទ្ធសាសនា និង​ជំរុញ​ឲ្យ​មាន​ការ​ប្រតិបត្តិ​ពុទ្ធវចនៈ​តាម​រយៈ​ការ​អប់រំ​ព្រះសង្ឃ ។

នៅ​ក្នុង​ឆ្នាំ ១៩១៤ ព្រះ​អង្គ​ត្រូវ​បាន​តែងតាំង​ជា​ចាងហ្វាង​ទី ១ នៃ​សាលាបាលី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ព្រះមហាក្សត្រ​ព្រះបាទ​ស៊ីសុវត្ថិ និង​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​អាណាព្យាបាល ។ បន្ទាប់​មក​ទៀត លោក​ត្រូវ​ដំឡើង​​តំណែង​ជា ក្រុមជំនុំវចនានុក្រមខ្មែរ ។

ព្រះមហាវិមលធម្ម ថោង ជា​អ្នក​មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​ច្រើន​រួម​មាន ភាសា​បាលី ភាសា​ថៃ ភាសា​ឡាវ ហើយ​លោក​អាច​អាន​អក្សរ​ភូមា និង​ស្រីលង្កា​បាន​ទៀត​ផង ។

លោក​មាន​ឧបការៈ​ខ្ពង់ខ្ពស់​ណាស់ ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​ព្រះពុទ្ធសាសនា​បាន​រីក​ចម្រើន ដូច​ជា​នៅ​ពេល​ដែល​ប្រទេស​ខ្មែរ​ពុំ​ទាន់​មាន​ឯកសារ​សិក្សា​ច្រើន​នោះ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ជាវ​សាស្ត្រា​ព្រះ​ត្រៃបិដក​បាលី​អក្សរខ្មែរ (តួ​អក្សរ​ខម​ដែល​គេ​សរសេរ​ជា​ភាសា​បាលី​នៅ​សម័យ​នោះ) នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​កូន​សិស្ស​បាន​សិក្សា​រៀន​សូត្រ ។

លោក​ទទួល​បាន​នូវ​ការ​គោរព​យ៉ាង​ខ្ពង់ខ្ពស់​អំពី​ព្រះសង្ឃ និង​គ្រហស្ថ ដែល​ជា​ជនជាតិ​ខ្មែរ និង​បរទេស ។ ក្នុង​នោះ​ព្រះសង្ឃ​ដែល​មាន​ឋានៈ និង​មាន​ចំណេះ​ចេះ​ដឹង​ខ្ពង់ខ្ពស់​រួម​មាន ព្រះ​តេជគុណ ល្វី ឯម ព្រះ​តេជគុណ ជួន ណាត ព្រះ​តេជគុណ ហួត តាត ព្រះ​តេជគុណ ម៉ី ជា​ដើម ក៏​ធ្លាប់​ជា​កូន​សិស្ស​របស់​លោក​ដែរ ។

៚៚៚

ដក​ស្រង់ ប្រវត្តិ​សង្ខេប​ពុទ្ធសាសនបណ្ឌិត្យ​ (សុំ​មេត្តា​ទិញ​សៀវភៅ​នេះ​ដើម្បី​អាន​បន្ថែម តម្លៃ​ប្រហាក់​ប្រហែល $7)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ, អ្នក​អប់រំ​មនុស្ស​ជាតិ - អ្នក​ដឹកនាំ​សាសនា and tagged , , , , , . Bookmark the permalink.

21 Responses to ព្រះមហាវិមលធម្ម ថោង (១៨៦២ – ១៩២៧)

  1. លី កល្យាណ និយាយថា៖

    គ្រូនៃកំពូលបុរស។

  2. លឿង ចន្ថា និយាយថា៖

    តើសៀវភៅដែលលើកឡើងខាងលើនោះ មានឈ្មោះដូចចំណងជើងឬ?​ហើយអាចរកបាននៅកន្លែងណាបានដែរ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s