Man Utd Transfer Saga


25550825-073707 ល្ងាច.jpg ថ្ងៃនេះ ជាការប្រកួតជុំទី២ រដូវកាលថ្មី ២០១២-២០១៣ ឯក្រុមសំណព្វចិត្តខ្ញុំ Manchester United ក៏​បើក​ទ្វារ​កីឡដ្ឋាន Old Trafford របស់​ខ្លួន​ស្វាគមន៍​ក្រុម​លំដាប់​ទី​១ បណ្ដោះអាសន្ន Fulham ។ ចាំមើលទាំងអស់គ្នាថា Man Utd ក្នុងនាមជាម្ចាស់ទឹកម្ចាស់ដី អាចបំបាក់ Fulham ដែល​កំពុង​តែ​ខ្លាំង​បានទេ ?

ឯ​រូប​ខាង​លើ​នេះ ជា​រូប​ថ្លុក​ដែល​គេ​គូរ​ឡើង​បង្ហាញ​ថា Man Utd ធ្វើ​ឲ្យ​ទីផ្សារ​ជួញ​ដូរ​កីឡាករ​ច្របូក​ច្របល់ ត្រឡប់​ត្រឡិន​កម្រិត​ណា ។ កីឡាករ​ខ្លះ​សុខ​ចិត្ត​ប្ដូរ​មក​លេង​ឲ្យ​ក្រុម​ដែល​មាន​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ល្បីល្បាញ​ជា​ជាង​ងាក​រេ​តាម​ទឹក​ប្រាក់ ដូច្នេះ Man Utd គឺ​ជា​ក្លឹប​ទី​១ នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​កីឡាករ​ជា​ច្រើន (រួម​មាន​ទាំង​កីឡាករ​គ្មាន​ជំនាញ​ដូច​រូប​ខ្ញុំ​ដែរ) ។

Once a Red, Always a Red!

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កីឡា - បាល់ទាត់, Manchester United and tagged , , , , . Bookmark the permalink.

4 Responses to Man Utd Transfer Saga

  1. Ravy Yuth និយាយថា៖

    hahahaah អស់សំណើចហ្នឹងកីឡាករគ្មានជំនាញ និងជាងថតអារត់អារាយ😆

  2. Ravy Yuth និយាយថា៖

    តាម៉ាប់ឯង ម៉េចដឹងទេថាថាម៉ាប់ឯង ចេះអ្វីខ្លះនុះ ទាល់តែនាក់ដែលនៅជុំវិញតាម៉ាប់ឯង ទើបគេដឹង និងមើលឃើញថាតាម៉ាប់ឯងចេះអ្វីខ្លះ។ ព្រោះខ្លួនឯងចេះហើយម៉េចដឹងថាខ្លួនឯងចេះនុះ ដឹងតែថា អាណាដែលខ្លួនឯងមិនចេះណុងឯង។ ខ្ញុំឧទាហរណ៍ស្រួលៗមួយ តាម៉ាប់ឯងចេះប្រែសៀវភៅឡើយឡូយ ឯខ្លះគ្នាអានមិនទាំងដាច់ផង។ លើកឧទាហរណ៍មួយទៀត រឿងបង្កើតប្លក់ តាម៉ាប់ឯងបង្កើតប្លក់ឡើងពីរបី ស្រួលល្ហុយ ចង់បង្កើតពេលណា ស្មាលណាក៏បាន តែអ្នកខ្លះគ្នាមិនទាំងដឹងថាចាប់ផ្តើម ពីត្រង់ណាផងទេ។ ថ្ងៃមុនក្នុងហ្វេសប៊ុគ ខ្ញុំដូចឃើញមានគេសួរនាំពីរបៀបបង្កើតប្លក់នេះដែរតាអី?
    គិតមើលខ្លួនឯងមើល៍ អន់ត្រង់ណា គ្មានជំនាញត្រង់ណា មិនពូកែត្រង់ណា ។ រូបរាងស្រស់សង្ហារ តែយល់ថាខ្លួនមិនស្អាតមិនសង្ហារ យ៉ាប់៩ ជីវភាពគ្រួសារក៏ធូរធារ រៀនក៏បានច្រើន ឧស្សាហ៍ក៏ឧស្សាហ៍។ គ្មាននរណាចេះគ្រប់មុខ ហើយមួយមុខៗសុទ្ធតែជំនាញនោះទេតាម៉ាប់អ្ហើយ…..
    យី, និយាយយូរៗទៅដូចចាកប្រធាន ហាហា ប៉ុណ្នឹងបានហើយ អរគុណ!!

    • តា ម៉ាប់ និយាយថា៖

      តែមើលចុះមើលឡើង វាមិនអាចជួយឲ្យខ្ញុំរស់បានដោយស្រួលនោះទេ ។ បកសៀវភៅ សរសេរប្លុក សុទ្ធតែមិនរកលុយមកវិញ ហើយចំណាយរហូត វាពិបាកដែរ ។ គ្រួសារធូធារតែមិនមែនគាត់ចិញ្ចឹមខ្ញុំរហូត រៀនបានច្រើនតែមិនទាន់ចប់សូម្បីមួយមុខ ឧស្សាហ៍តែសរសេរប្លុកនឹង មេរៀនមិនដែលនឹងអាន ។ ពិបាកចិត្តខ្លះដែរណាមីង ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s