លោក គឹម ហាក់ (១៩០៥ – ?)


ក្នុង​ឋានៈ​ជា​បុគ្គលិក​ព្រះ​រាជ​បណ្ណាល័យ លោក គឹម ហាក់ ជា​អ្នក​និពន្ធ​មិន​ចេះ​ហត់​នឿយ​មួយ​រូប​ដែល​បូជា​សម្រាប់​អក្សរសាស្ត្រ ដូច​ដែល​យើង​អាច​ឃើញ​ស្នាដៃ​របស់​លោក​ជា​ច្រើន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី ​កម្ពុជ​សុរិយា

លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បឋមសិក្សា​ជាន់​ខ្ពស់ នៅ​អនុវិទ្យាល័យ​ស៊ីសុវត្ថិ ។ នៅ​ក្នុង​ឆ្នាំ ១៩២៤ លោក​បាន​ធ្វើ​ជា​អ្នក​អភិបាល​ត្រួត​ពិនិត្យ (កុងត្រូលល័រ) ក្នុង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

លោក គឹម ហាក់ បាន​ត្រូវ​តែងតាំង​ជា​អភិរក្ស​រង​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ជំនួស​លោក សឹង ង៉ុកថាន់ ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ធ្វើ​ជា​តុលាការី​នៅ​ខេត្ត​ពោធិ៍សាត់

​ឆ្នាំ ១៩៤៣ តាម​សេចក្ដី​ស្នើ​សុំ​របស់​រដ្ឋាភិបាល​ខ្មែរ លោក​បាន​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ ក្រសួង​អប់រំ​ជាតិ ដើម្បី​កាន់​ការ​ជា​នាយក​ការិយាល័យ​ឃោសនា និង​វិចិត្រ​សិល្បៈ ហើយ​ពេល​នោះ លោក​ក៏​មាន​តួនាទី​ជា​ចាងហ្វាង​សារព័ត៌មាន កម្ពុជា ផង​ដែរ ។

នៅ​ឆ្នាំ​១៩៤៤ ដល់ ១៩៤៥ លោក​បាន​បំពេញ​នាទី​ជា​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មការ​វប្បធម៌ និង​សមាគម​អាយម៉ូនីញ៉េ

ស្នាដៃ​សំខាន់​មួយ​របស់​គាត់​នោះ​គឺ ប្រលោមលោក​រឿង ទឹក​ទន្ល​សាប ដែល​បាន​បោះពុម្ព​ដោយ​ព្រះ​រាជ​បណ្ណាល័យ ក្នុង​ទស្សនាវដ្ដី ​កម្ពុជ​សុរិយា ដែល​ក្រោយ​មក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ស្នាដៃ ប្រលោមលោក​ដំបូង​របស់​ខ្មែរ ។

លោក​មាន​ឈ្មោះ​ពីរ​គឺ គឹម ហាក់ឆេង ហាក់

៚៚៚

ដក​ស្រង់ ប្រវត្តិ​សង្ខេប​ពុទ្ធសាសនបណ្ឌិត្យ​ (សុំ​មេត្តា​ទិញ​សៀវភៅ​នេះ​ដើម្បី​អាន​បន្ថែម តម្លៃ​ប្រហាក់​ប្រហែល $7)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , , . Bookmark the permalink.

21 Responses to លោក គឹម ហាក់ (១៩០៥ – ?)

  1. លី កល្យាណ និយាយថា៖

    អរគុណណាស់ដែលលោកប្រឹងស្រាវជ្រាវនិងចែករំលែកដល់ខ្ញុំផងដែរ។ តែងឃ្យូតាម៉ាប់

    • តា ម៉ាប់ និយាយថា៖

      គ្មាន​បាន​ស្រាវជ្រាវ​អីទេបង គ្រាន់​តែ​ចម្លង​ចេញ​ពី​សៀវភៅ​គេនឹង បើ​គេ​រក​រឿង​ចប់​ប៉ារ៉ោយ ហេហេហេ ។ ខ្ញុំ​កំពុង​ស្រាវជ្រាវ​ពី កម្ពុជសុរិយា តើ​បង​ដឹង​ថា​មាន​នៅ​បោះ​ពុម្ពផ្សាយ​ទៀតទេ?

    • លី កល្យាណ និយាយថា៖

      ខ្ញុំដឹងតរឹមតែថាបានឃើញវែបសាយមួយមាន​ចុះអត្ថបទទស្សនាវដ្តីនេះត្រឹម ២០០៦។ ក្រៅពីនេះមិនដឹងសោះហើយ។

    • តា ម៉ាប់ និយាយថា៖

      នឹងហើយបង សូម្បី​តែ​សៀវភៅ​ដែល​ខ្ញុំ​ចម្លង​ដក​ស្រង់​មក​នេះ ក៏​និយាយ​ត្រឹម​ឆ្នាំ ២០០៥ ដែរ ។ ហើយ​គេហទំព័រ​ពុទ្ធសាសនបណ្ឌិត្យ​ក៏​មិន​ឃើញ​មាន​សកម្ម​ភាព​អ្វិ​ទៀតដែរ ។

    • លី កល្យាណ និយាយថា៖

      ចាស ប្រហែលជាមិនមានអ្នកជ្រោមជ្រែង។ បើសិនមានខ្ញុំនឹងទិញសន្សំទុក។

    • តា ម៉ាប់ និយាយថា៖

      បង​ចង់​បាន​ទេ ខ្ញុំ​មាន​តែ scanned copied និង copies សរសេរ​ថ្មី ! ត្រៀម​សរសេរ​អត្ថបទ ពុទ្ធសាសនបណ្ឌិត្យ​មិន​រុងរឿង​ដូចមុន ។ នេះតំណរទាញយក កម្ពុជសុរិយា និង ឯកសារ​នានា​ http://sourceforge.net/projects/khmertext/files/

    • លី កល្យាណ និយាយថា៖

      អរគុណណាស់អ្នកម៉ាប់អើយ។
      ខ្ញុំមានដែរតាំងពីកាលមុន តែក្រោយមកមិនបានព្រីនចេញក៏ចេះតែភ្លេច​ ទៅព្រោះពិបាកមើលនឹងកុំព្យូទ័រពេក ណាមួយនឹងគ្មានពេលមើលផងទេ។
      ទោះជាយ៉ាងណាតំណភ្ជាប់នេះនឹងនាំអ្នកសិក្សាស្រាវជ្រាវទាំងឡាយអាច រកផ្លូវឃើញទៅឯកសារទាំងនោះ។

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំមិនបានព្រីនទាំងអស់ទេ យកតែរបស់ត្រូវការទេ ជាគតិលោកច្រើនជាងគតិធម៌ ។ ទីតាំងផ្ួុកនោះមិនសូវមានអ្នកស្គាល់ទេ ។

  2. លី កល្យាណ និយាយថា៖

    ក្តៅតែខំមិនហើយវាមិនចេញតើ។ ខ្ញុំខំមិនតាំងពីយប់។

  3. Ravuth Sim និយាយថា៖

    ប្រសិនបើ ចង់សុំច្បាប់កម្មសិទ្ធិបញ្ញា តើត្រូវទៅសុំខាងណា ទាក់ទងទៅនឹងឯកសារទាំងនេះ?

  4. Ravuth Sim និយាយថា៖

    គឺតម៉េចដែរ បើយើងបង្កើត បណ្ណាល័យ online មួយសំរាប់សៀវភៅភាសា ខ្មែរចាស់ៗ?

  5. Ravuth Sim និយាយថា៖

    យើងអាចព្យាយាម ចងក្រងអោយស្អាត សំរាប់ក្មេង ជំនាន់ក្រោយ

    • តា ម៉ាប់ និយាយថា៖

      សម្រាប់​ខ្ញុំ​សៀវភៅ​ដែល​ខ្ញុំ​ដាក់​នៅ​ បណ្ណាល័យ​យុវវ័យ​កម្ពុជា​ នោះ គឺ​សុទ្ធ​ជា​សៀវភៅ​សរសេរ​ថ្មី អក្សរ​តាម​ហ្វុនយូនីកូដ អាច​ល្មម​អាន​បាន​ច្បាស់​ល្អ បើ​សៀវភៅ​សរសេរ​ដោយ​អង្គុលីលេខវិញ ខ្ញុំ​កំពុង​ព្យាយាម​សរសេរ​សៀវភៅ​ទាំង​នោះ​សាជា​ថ្មី​ដែរ ។

    • Ravuth Sim និយាយថា៖

      សៀវភៅ ដែល តាម៉ាប់ មាន​នៅទីនេះគឹ ល្អខ្លាំងណាស់។ អ្វីដែលខ្ញុំគឹតនោះ បើយើងមានជាក្រុមួយ​ ហើយបង្កើតជា​គេហទំព័រ​ មួយ ស្រឌាងនឹង http://www.shelfari.com/ នោះកាន់តែប្រសើរ។ តើគឹតម៉េចដែរ?

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំ​ធ្លាប់​ព្យាយាម​ម្ដង​ដោយ​មិន​បាន​សម្រេច ខ្ញុំ​មាន​សៀវភៅ​ប្រហែលជា ៥០០ ក្បាល ដូច្នេះ​ក៏​យក​សៀវភៅ​ដែល​គេ​បោះពុម្ព​ថ្មី តែ​នៅ​អក្សរ​ចាស់​យក​ឲ្យ​មិត្តភក្តិ​រួម​ចិត្ត​គ្នាប្រហែល​ជា ១០ នាក់ សន្មត​គ្នា​ថា​នឹង​សរសេរ អ្នក​ដែល​សរសេរឲ្យ​បាន​តែ​៣ នាក់ ឯ​អ្នក​ឯទៀតក៏​ហីៗៗៗ ដល់​អញ្ចឹង​ទ្រាំ​ធ្វើ​តែ​ឯង ហើយ​រក​សៀវភៅ​ដែល​មាន​អក្សរ យូនីកូដ ស្រាប់​យក​មក​ផ្សាយ​សិន ។

  6. Ravuth Sim និយាយថា៖

    អរគុណ យ៉ាងច្រៀលជ្រូវ ចំពោះកិច្ចខិតខំប្រឹងប្រែង។ ខ្ញុំក៍ជាអ្នកចូលចិត្តអាន ម្នាក់ដែរ។ ខ្ញុំបានឯកសារពី តាម៉ាប់ក៍​ច្រើនដែរ។ 

    • តា ម៉ាប់ និយាយថា៖

      អរគុណ​ចំពោះ​ការ​តាម​ដាន​របស់​លោក​រហូត​មក នេះ​បង្ហាញ​ថា​អ្វី​ដែល​ខ្ញុំ​ធ្វើ​មិន​ឥត​ប្រយោជន៍​នោះទេ ទោះ​តិច​ឬ​ច្រើន​ក្ដី ។

  7. យាន សំណាង និយាយថា៖

    ពត៌មានល្អ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s