មិនមានពាក្យអ្វីនិយាយច្រើនទេ ហេហេហេ នេះជាតុក្កតាដែលខ្ញុំស្រលាញ់ ឯរឿងទាំងបីភាគក៏ខ្ញុំចូលចិត្តមើលដែរ ឯហ្គេមក៏លេងដែរ ជាមួយម៉ាស៊ីន PS1 ។
អរគុណ យាយម៉ាប់ ដែលទិញ Woody ឲ្យ ។
សង្ឃឹមថា បងវី និង បងសុធា មិនទិញពីរនាក់នេះឲ្យក្មួយៗ តាមខ្ញុំនោះទេ 😛
កុំនាំអាទិ៍ណា របស់លេងពេញផ្ទះអោយរាយប៉ាយ ទើបតែរៀបហើយទេ
យី កុំឲ្យឃើញទៅរូចហើយ ហាហាហា
***ភ្លេច*** អួតនៅហ្វេសប៊ុកហើយ អួតនៅនេះទៀត បែបអឿសម្បើមណាស់ មិនដែលបានកាដូទេបែប ង៉ាស់ៗៗៗ
អួតទៅ កាដូគេមិនមែនចេះតែឲ្យឯណា ម៉្យាងឲ្យចំរបស់ត្រូវចិត្តវាត្រូវតែអញ្ចឹង ។ 😛
តែខ្ញុំចាប់អារម្មណ៍ដបទឹកជ្រលក់ នៅក្បែរគំនរសៀវភៅ ដែលនៅពីក្រោយតុក្កតាទាំងពីរនេះ… :-D
នៅ Naples Pizza ថ្ងៃមិញ ។
ពូឆុកឈែ ចាប់អារម្មណ៍របស់ហូបលឿនម្ល៉េះ!
អញ្ចឹងបានរៀបចំកម្មវិធីបាន
ញ៉ុមតែចឹង… 😀
ហសហសហស
អត់បានទិញតុក្កតាទេ តែឌីសសម្រាប់ចាក់មើល ព្រោះក្មួយ ៗ គេចូលចិត្តបាប៊ីជាងវូឌី ។
ក្មេងស្រីអញ្ចឹងហើយ ខ្ញុំក៏ចូលចិត្តមើលតុក្កតាបាប៊ីដែរ ។
អត់មានយោបល់ ព្រោះអត់ដែលលេង និងក៏គ្មានកូនដើម្បីទិញឱ្យលេង ហើយពិបាករៀបរយដូចបងសុធា និងជីវីដែរ ។
អញ្ចឹងបានខ្ញុំសរសេរតែបងវី និង បងសុធា ព្រោះខ្ញុំយល់ចិត្តបងកល្យាណ ។
ពិបាករៀបរយរឿងអីទៅ ?
រៀបរបស់របរក្រោយក្មេងៗលេងរួចនឹងណាបង ។
ជីវីថា ទើបតែរៀបរបស់លេងរបស់កូនហើយ ព្រោះរាយពេញផ្ទះនោះអីបង។
ហ្អាស! តាម៉ាប់ចូលចិត្តមើលបាប៊ីដែរ ? ក្មួយ ៗ គេតាមដានគ្មានឲ្យដាច់មួយវគ្គទេ ឲ្យតែដឹងថាមានចេញវ៉ុលថ្មី ពិតជាមិនឲ្យរួចទៅបានទេ ។
មើលតែពេលឃើញ មិនជាប្រិយមិត្តជក់សូរនោះទេ ។ ខ្ញុំជាប្រិយមិត្តដ៏ឆ្កួតលីលានៃរឿង Indiana Jones, Wild Hogs, Toy Story,historical movies/dramas. Barbie ចូលចិត្តត្រង់គេចេះបន្ស៊ីយកតឿងចាស់ៗមកលេងជាថ្មី ។