សេរីភាព និង​ដុំបាយ


1- ទោះ​អ្នក​តូច​ក៏​ដូច​ធំ​តែង​ស្រដី ទារ​សេរីភាព​រស់​នៅ​លើ​លោកា
ឯ​សេរីភាព​និយាយ​ស្ដី​ធម្មតា គេ​ត្រូវ​ការ​ចង់​បាន​ពន់​ពេក​លើ​លោក ។
2- រី​សេរីភាព​សរសេរ​តែង​និពន្ធ បញ្ញា​ជន​សែន​ស្រលាញ់​ជាប់​ចិត្ត​ជោក
ចង់​ផ្សព្វផ្សាយ​ផ្ដល់​មតិ​ដោយ​ប្រាជ្ញព្រោក តាម​អធ្យោគ​អធ្យាស្រ័យ​របស់​មនុស្ស ។
3- មាន​សេរីភាព​អ្នក​តូច​អ្នក​ធំ​ដែរ ឬ​អ្នក​ស្រែ​អ្នក​រាជការ​កម្មករ​កុះ
ក៏​ត្រូវ​ការ​សេរីភាព​ព្រម​ស្រប​ស្រុះ ពិនិត្យ​ចុះ​សេរីភាព​នោះ​ខុស​គ្នា ។
4- បើ​ច្រើន​ម្ល៉េះ​តើ​សេរីភាព​ប្រសើរ អើ​នោះ​តើ​អ្វី​នៅ​ក្នុង​លោកា   ​
ហៅ​សេរីភាព​តាម​ផ្លូវ​ច្បាប់​នោះ​ណ ជា​សម​តា​សម្រាប់​មនុស្ស​គ្រប់​ៗ ​រូប ។
5- រី​ដុំ​បាយ​ជា​វត្ថុ​ចាំ​បាច់​ណាស់ លើ​សន្និវាស​សម្រាប់​សត្វ​លោក​ស្រស់​ស្រូប
ទោះ​នរណា​ក៏​ត្រូវ​ការ​ដុំ​បាយ​​ហូប គ្រប់​ៗ ​រូប​ដើម្បី​រស់រាន​លើ​លោក ។
6- អ្នក​តូច​ឃ្លាន​អ្នក​ធំ​មាន​ហូប​មិន​អស់ អ្នក​ក្រ​ខ្សោះ​អ្នក​មាន​នោះ​សល់​គរ​គោក
នៅ​ជិត​គ្នា​គួរ​ជួយ​គ្នា​តាម​អធ្យោគ លោក​អើយ​លោក​ប្រមើល​មើល​អ្នក​ក្រ​ផង ។
7- ដុំ​បាយ​ថ្លៃ​អើយ​សែន​ថ្លៃ​ពេល​ទុរភិក្ស ថ្លៃ​ពន្លឹក​ជាង​សេរីភាព​តែ​ម្ដង
ពេល​សន្តិភាព​សេរីភាព​ល្អ​កន្លង អស់​រាស្ត្រ​ផង​ស្នេហ៍​សេរីភាព​ជាង​បាយ ។
8- អ្នក​ចេះ​ដឹង​ប្រឹង​ទាមទារ​សេរីភាព ជន​ពាល​ទាប​ត្រូវ​ការ​ធនធាន​រីករាយ
មិន​មាន​ទុក្ខ​មរណៈ​ក្នុង​រូប​កាយ ពឺត​សប្បាយ​​​សប្បាយ​ហិន​អី​ហិន​ទៅ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណាព្យ and tagged , , . Bookmark the permalink.

7 Responses to សេរីភាព និង​ដុំបាយ

  1. Ravy និយាយថា៖

    ឃើញចំណងជើងដំបូងអត់ចង់អានទេ ព្រោះគិតថាដូចធ្លាប់អានពេលណាម្តងរួចហើយ តែដល់អានរួច ទើបដឹងថាអត្ថន័យថ្មីច្រើង🙂

    • តា ម៉ាប់ និយាយថា៖

      ហាហាហា នោះ! ភ្លេចហើយតាស ! ចម្លងចេញទាំងស្រុងពីសៀវភៅភាសាខ្មែរថ្នាក់ទី ១០ (បើចាំមិនខុស) ។

  2. Ravy និយាយថា៖

    អ៊ើស ភ្លេចឲ្យឈឹង ហាហាហា គ្រាន់តែមានអារម្មណ៍ថា ចំណងជើងនេះដូចធ្លាប់ឮ😀

  3. ចំណាន និយាយថា៖

    ទោះអ្នកក្ររឺអ្នកមានក្នុងលោកិយ៍ ………..តែងរំពៃចង់បានសុខគ្រប់រូប៉ា
    តែងប្រឹងប្រែងស្វែងរកទ្រព្យផ្គាប់កាយា . រកអាហារមកទ្រទ្រង់ផ្គង់ជីវិត។
    តែអនិច្ចាកម្មវាសនារបស់សត្វ ……………មិនអាចចាត់បញ្ជូនឲ្យសោយផលពិត
    នូវទង្វើដែលពួកខ្លួនខំប្រព្រឹត្ត …………….ព្រោះជីវិតតាមមិនទាន់សង្គមថ្មី។
    សង្គមមុនមនុស្សចិត្តទន់មានមេត្តា …….មានករុណាជួយបែងចែកនូវអ្វីៗ
    អ្នករឹងមាំជួយអ្នកខ្សោយឲ្យផុតភ័យ ..,,,,អ្នកមានក្តីជួយអ្នកខ្សត់បែងទ្រព្យា។
    សង្គមថ្មីអ្នកមានកម្លាំងអំណាច ………….សែនកោងកាចកាប់ចាក់វាយប្រហារ
    ជិះជាន់សង្កត់សង្កិនឥតមេត្តា ……………តើបញ្ហាត្រូវដោះស្រាយយ៉ាងដូចម្តេច?
    ការបន់ស្រន់អង្វរករមិនអាចជួយ ……….ឲ្យផុតព្រួយផុតចាកពីអន្ទាក់ល្បិច
    ដែលជនពាលតែងឃ្លាំចាំជាន់ពន្លិច ……អាចឈ្នះល្បិចត្រូវប្រឹងប្រែងស្វែងបញ្ញា។
    នៅចុងក្រោយត្មាសុំឲ្យតាម៉ាប់ៗ ………..មានសុខភាពមានជោគជ័យគ្រប់ការងារ
    សូមអភ័យព្រោះត្មារៀបជាកាព្យា ……..មិនសូវជាចូលត្រចៀកប៉ុន្មានឡើយ។😀

    • តា ម៉ាប់ និយាយថា៖

      កូណាសូម​អរព្រះ​គុណ​ព្រះ​តេជគុណ តែកូណា​មិនចេះ​ខាង​កំណាព្យ​ឃ្លោង​ឃ្លា​នោះ​ទេ បាន​ត្រឹម​តែ​អាន និងជញ្ជក់​មាត់​កោត​សរសើរ និង ចម្លង​យក​ផ្សាយ​ត ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s