លឹម ពិសិដ្ឋ, លា​ជារៀង​រហូត


សម្រាប់​មិត្ត​ម្នាក់ បង​ប្រុស​ម្នាក់ អ្នក​ថត​រូប​ម្នាក់ អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត​ម្នាក់ អ្នក​ប្លុក​ម្នាក់ !

24th June 2012, Kampong Chnnang Province, Cambodia

ល្ងាច​នេះ (២០ តុលា) ប្រហែល​ជា​ម៉ោង ៥ ខ្ញុំ​បាន​បើក​គណនេយ្យ​ Facebook ខ្ញុំ​ដូច​រាល់​ដង ខ្ញុំ​ក៏​ប្រទះ​ភ្នែក​និង​គណនេយ្យ​របស់​ កាជ្រូក (ខ្ញុំ​ទម្លាប់​ហៅ​គាត់​តែ​បែប​នេះ) ដែល​សរសេរ​ថា ៖ ខ្ញុំ​ជា​ប្អូន​ប្រុស​របស់​ ពិសិដ្ឋ ខ្ញុំ​ចង់​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​បង​ប្រុស​របស់​ខ្ញុំ ?

ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ប្រកាស​បែប​នេះ ក៏​ព្រោះ​ថា បង​ពិសិដ្ឋ គាត់​បាន​​ធ្វើ​ដំណើរ​ទៅ​ Nepal បាត់​ទៅ​ហើយ ។ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​មិនល្អ ហើយ​បន្ត​មើល​មតិ​ឆ្លងឆ្លើយ​គ្នា​រហូត​ដល់​យល់​រឿង​ថា បង​ពិសិដ្ឋ​ បាន​បាត់​បង់​ជីវិត​កាល​ពី​ម្សិល​មិញ​បាត់​ទៅ​ហើយ (១៩ តុលា) ។

បន្ទាប់​មក​ខ្ញុំ​ក៏​​ឃើញ​មាន​សារ​មួយ​នៅ​ក្នុង​ប្រអប់​សំបុត្រ​ Facebook របស់​ខ្ញុំ​ ។ បង​ស្រី​ម្នាក់​ដែល​ជា​មិត្ត​ស្និទ្ធស្នាល​ជា​មួយ​និង បង​ពិសិដ្ឋ បាន​ផ្ញើ​សារ​អំពី​រឿង​នេះ​មក​ខ្ញុំ ។

ទឹក​ភ្នែក​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ស្រក់​មក​… ខ្ញុំ​ទើប​តែ​ស្គាល់​គាត់​នៅ​ចុង​​​ឆ្នាំ ២០១០ នោះ​ទេ តែ​រយៈ​ពេល​ ២ ឆ្នាំ​នេះ ពិត​ជា​មាន​ន័យ​ណាស់ ។

លើក​ទី ១ ដែល​ជួប​គាត់​ គឺ​នៅ​ពេល​ដែល​ខ្ញុំ​ចូល​រួម​កម្មវិធី​បោះ​ជុំរុំ​យុវជន​នៅ​ឯ​ខែត្រ​សៀមរាប​ ដែល​រូប​គាត់​ជា​អ្នក​ថត​រូប​ប្រចាំ​កម្មវិធី​ទាំង​មូល ជា​គ្រូបង្គោល​ ក៏​ដូច​ជា​អ្នក​ចាត់​ចែង​កម្មវិធី​ ។

ក្រោយ​មក​ទៀត យើង​បាន​ទៅ​​ថត​រូប​គ្នា​នៅ​ម្ដុំ​កោះ​ក្របី ។ លើក​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​ជួប​គាត់ គឺ​នៅ​ខែ​មិថុនា នៅ​ពេល​ដែល​ពួក​យើង​ជិះ​ម៉ូតូ​ដើរ​លេង​ទៅ​ដល់​ខែត្រ​កំពង់ឆ្នាំង ។ ខ្ញុំ​មិន​ដែល​បាន​ជួប​គាត់​ទៀត​ទេ​​ចាប់ពី​នោះ​មក ហើយ​ក៏​លែង​បាន​ជួប​ជា​រៀង​រហូត ។

គាត់​ឧស្សាហ៍​ហៅ​ខ្ញុំ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ជា​មួយ​គាត់​ដែរ តែ​ខ្ញុំ​តែង​តែ​ប្រកែក​ដោយ​សារ​បញ្ហា​ថវិកា និង​ដោយសារ​តែ​ខ្ញុំ​មិន​ទាន់​មាន​លិខិត​ឆ្លង​ដែន ។ គាត់​ជា​មគ្គុទ្ទេសក៍​ និង​អ្នក​រៀប​ចំ​កម្មវិធី​ដ៏​ម៉ត់ចត់​ ដំណើរ​កម្សាន្ត​ជា​មួយ​គាត់ ជា​ដំណើរ​ដែល​អ្នក​​​ចូល​រួម​តែង​តែ​ចង​ចាំ​មិន​ភ្លេច ។

ពួក​យើង​ទាំង​ពីរ​នាក់​មិន​សូវ​ជា​បាន​ជួប​គ្នា​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​គាត់​ជា​មនុស្ស​ល្អ មនុស្ស​ដែល​គួរ​ឲ្យ​រាប់អាន ជា​មនុស្ស​មួយ​ប្រភេទ​ដែល​មិន​មាន​ច្រើន​ទេ​នៅ​លើ​លោក​នេះ ។ បើ​ទោះ​ជា​ពេល​ខ្លះ​គាត់​ធ្វើ​ឆ្កួត​ៗ ឡប់ៗ ក៏​ដើម្បី​ឲ្យ​អ្នក​នៅ​ជុំវិញ​គាត់​សើច​សប្បាយ​រីករាយ​ដែរ ។ គាត់​គិត​អំពី​គេ​ច្រើនជាង​ខ្លួន​ឯង គាត់​គិត​អំពី​ដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​របស់​គាត់ គាត់​មិន​ដែល​គិត​សោះ​អំពី​រឿង​ចាប់​ផ្ដើម​គ្រួសារ​មួយ​និង​គេ (រឿង​ដែល​ខ្ញុំ​តែង​តែ​ចំអន់​គាត់​ជា​រឿយៗ) ។

ខ្ញុំ​បាន​ឃើញ​ព័ត៌មាន​អំពី​គាត់​​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ពាស​ពេញ​ Facebook ប៉ុន្មាន​ថ្ងៃនេះ បើ​ទោះ​ជា​ព័ត៌មាន​ទាំង​នោះ​នៅ​មាន​ខ្វះ​ចន្លោះ​យ៉ាង​ណា​ក្ដី ក៏​សូម​អរគុណ​ចំពោះ​សន្ដាន​ចិត្ត​ ការ​កោត​សរសើរ និង​ការ​ចូលរួម​រំលែក​ទុក្ខ​ពី​អ្នក​ទាំង​នោះ បើ​ទោះ​ជា​ពួក​គាត់​​មិន​ដែល​ស្គាល់​ បងពិសិដ្ឋ ​យ៉ាង​ណា​ក៏ដោយ ។

ព្រឹក​មិញ​នេះ (២២ តុលា) ខ្ញុំ​បាន​ទៅ​ចូល​រួម​ពិធី​រំលែក​ទុក្ខ​នៅ​ឯ​ការិយាល័យ​របស់​គាត់ ។ ប្រធាន​អង្គការ​បាន​ឡើង​អាន​ហេតុការណ៍​ទាំង​ឡាយ​ដែល​​បាន​​កើត​ឡើង​ចំពោះ​គាត់​នៅ​ Nepal (សំបុត្រ​ ៤ ទំព័រ​ដែល​សរសេរ​ដោយ​មិត្ត​ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​និង​គាត់) ។ បន្ទាប់​មក ក៏​មាន​ការ​ឡើង​និយាយ​រំលឹក​ពី​អនុស្សាវរីយ៍​​ដោយ​ មិត្ត​ភក្តិ អ្នក​ធ្វើការ​ និង អ៊ំ​ស្រី​​ជា​ម្ដាយ​នៃ បងពិសិដ្ឋ

ខ្ញុំ​មិន​បាន​ឡើង​និយាយ​អ្វី​នោះ​ទេ ព្រោះ​បំពង់ក​របស់​ខ្ញុំ​ វា​ណែន​ស្ទះ​អស់​ទៅ​ហើយ ប៉ុន្មាន​ថ្ងៃនេះ​ ខ្ញុំ​តែង​តែ​យំ​នៅ​ពេល​ដែល​ខ្ញុំ​មើល​រូប​របស់​គាត់ ។

ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ស្គាល់​បង បើ​ទោះ​ជា​វា​ខ្លី តែ​វា​ពិត​ជា​មាន​ន័យ​បំផុត ។ សូម​វិញ្ញាណក្ខន្ធ​បង​បាន​ទៅ​កាន់​សុគតិភព ។

ចូល​មើល​ប្លុក​របស់​គាត់ Pisith on Shoestring

ជិះរថភ្លើងនៅកំពង់ឆ្នាំង ស្រុកទឹកផុស

He smiles, so people around him will smile🙂

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , , , , . Bookmark the permalink.

26 Responses to លឹម ពិសិដ្ឋ, លា​ជារៀង​រហូត

  1. ស្រុកស្រែ និយាយថា៖

    ខ្ញុំសូមចូលរួមសោកស្តាយ​ជា​មួយ​ផង…

    • តា ម៉ាប់ និយាយថា៖

      សូម​អរគុណពូ ។ បើ​ពូ​ឧស្សាហ៍នៅ​ហ្វេសប៊ុក ពូប្រហែល​នឹង​ឃើញអត្ថបទដែល​គេ​ផ្សាយ​ៗ​តគ្នា​អំពី​គាត់​ហើយ ។

    • ស្រុកស្រែ និយាយថា៖

      ខ្ញុំ​អានប្រកាស​របស់​តាម៉ាប់ឯង​រួច ខ្ញុំ​អាច​យល់​បាន​ថា គាត់​ជា​អ្នក​ចូល​ចិត្ត​ដើរ​ឆ្ងាយ​ដូច​ខ្ញុំ​ដែរ…

    • តា ម៉ាប់ និយាយថា៖

      ដំណើរ​នេះ​ដំណើរ​នៅ​ក្នុង​ក្ដី​ស្រមៃតាំង​ពីអាយុ ១៥ ឆ្នាំ ។ គាត់បានទទួល​មរណភាព​ពេល​កំពុង​ព្យាយាម​ឡើង​ភ្នំ​នៅ​ជួរភ្នំហេមពាន្ត​ ។

    • ស្រុកស្រែ និយាយថា៖

      គាត់គ្រោះថ្នាក់ដោយសារ​អីដែរ?

    • តា ម៉ាប់ និយាយថា៖

      បាន​តាម​សំបុត្រ​ដែល​សរសេរ​ដែល​សរសេរ​ដោយ​មិត្ត​រួម​ដំណើរ វា​អាច​ជា​ Altitude Sickness និងក៏ព្រោះមូលហេតុ​ដែល​គាត់​មិន​សូវ​ជា​ស្រួល​ខ្លួន​ប៉ុន្មាន​ផង​មុន​ពេល​ចេញ​ដំណើរ ។

  2. Vandy និយាយថា៖

    បន្ទាប់ពីខ្ញុំបានឃើញបងប្រុសរៀបរាប់ពីបងសិដ្ឋដូច្នេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងតែយល់សប្តិ។ ប៉ុន្តែអរគុណក្នុងការចែករំលែកនេះ!

    • តា ម៉ាប់ និយាយថា៖

      នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​នេះ​ដំបូង ខ្ញុំ​ក៏​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ដែល​ថា​ អាច​ជា​មនុស្ស​ផ្សេង​នោះទេ តែពេលនេះ ។ តើ​ប្អូន​ស្រី​ស្គាល់​គាត់​តាម​របៀប​ម្ដេច​ដែរ ?

  3. Ravy និយាយថា៖

    អារម្មណ៍បាត់បង់មនិស្សដែលយើងធ្លាប់ស្គាល់ ធ្លាប់ដើរជាមួយគឺពិតជាមានអារម្មណ៍ក្តុកក្តួល រន្ធត់😥

    មានអារម្មណ៍ថាប៉ុន្មានថ្ងៃនេះមនុស្សដែលខ្ញុំស្គាល់ក៏ស្លាប់ច្រើននាក់ដែរ (អ្នកស្រុកអ្នកភូមិ)

    • តា ម៉ាប់ និយាយថា៖

      បើនិយាយ​ទៅ និយាយ​ម៉េចក៏មិនអស់ដែរ រឿង​រ៉ាវ​របស់​គាត់នោះ បើ​គាត់​ជួយ​គេ​ គាត់​ជួយ​ដោយ​មិនគិត​ខ្លួន​ឯងទេ ពេល​ខ្លះ​ជួយ​គេ​ទាល់​តែ​អស់​លុយ​ខ្លួន​ឯង​ក៏មាន គាត់​ចិត្ត​បាន​ណាស់ នរណា​មក​រក​គាត់​ គេជួយរហូត ។ អ្នកស្រុកអ្នកភូមិចាស់ឬក្មេង ?

    • Ravy និយាយថា៖

      ចាស់ៗ

    • តា ម៉ាប់ និយាយថា៖

      កើត​ ចាស់ ឈឺ ស្លាប់ ។ តែ ពិសិដ្ឋ មិនទាន់ ចាស់ ផង បែរជា ឈឺ ស្លាប់ មុនទៅវិញ ។ រឿង​មិន​បាន​ព្រាង​ទុក គួរ​ឲ្យ​សោកស្ដាយណាស់ នៅ​តែដកដង្ហើមធំ ពេល​នឹក​ដល់​រឿង​នេះ ។

  4. Ravy និយាយថា៖

    តាម៉ាប់ខ្ញុំសួរដូចឆោត, គាត់ស្លាប់បាត់ហើយអ៊ីចឹងប្លុករបស់គាត់ ក៏ដូចជា Fb account គឺត្រូវទុកចោលហើយមែនអត់?

    • តា ម៉ាប់ និយាយថា៖

      ប្លុកគាត់ៗទុកចោលយូរណាស់ហើយ ។ ឯហ្វេសប៊ុកគាត់ ប្រហែលជា​អាច Deactivate ព្រោះប្អូនរបស់​គាតស្កាល់លេខសម្ងាត់​អីអស់ហើយ ។

  5. mkr និយាយថា៖

    សូម​ចូល​រួម​សោក​ស្ដាយ​​ចំពោះ​ការ​បាត់​បង់​នេះ!

  6. បុរិន្ទ និយាយថា៖

    សូមចូលរួមសោកស្តាយ និងរំលេកទុក្ខចំពោះការបាត់បង់ជីវិតរបស់គាត់​ហើយសួមសរសើរចំពោះទឹកចិត្តរបស់គាត់។

  7. Bona និយាយថា៖

    សោកស្ដាយសម្រាប់ការបាត់បង់!​ អ្វីគ្រប់យ៉ាងសុទ្ធតែមិនទៀងទាត់(អនត្តា​ )

  8. Serak និយាយថា៖

    I heard this from one of my colleagues. Feel so sorry to this lost!!! Hope he will rest in peace.

  9. Jetly Chan និយាយថា៖

    អរគុណ តាម៉ាប់ សម្រាប់ការបរិយាយ!

    ទាំងអស់គ្នាសុទ្ធតែ មានអារម្មណ៍ក្តុកក្តួល។ រហូតដល់ពេលនេះ ខ្ញុំក៏នៅតែមិនទាន់ហ៊ាននិយាយបានថា មិនស្រក់ទឹកភ្នែក ពេល មើលរូបថត អនុស្សាវរិយ៍ នៃដំណើរកំសាន្តជាមួយគាត់ នោះបានដែរ។
    សូម្បីតែពេលដែលខ្ញុំកំពុងសរសេរ នេះក៏វាកំពុងតែហូរចេញមកដោយមិនអាចទប់បានហើយ!!

    • តា ម៉ាប់ និយាយថា៖

      អរគុណ ពូចាន់ ដែល​មតិ​លោត​ចូលស្ប៉ាម ។

      ខ្ញុំមិនដឹង​ថា​គួរ​សរសេរ​តប​ថា​ម៉េច​ទេ​នៅពេល​នេះ ។

    • Ravy និយាយថា៖

      តាម៉ាប់ ហេតុអ្វីមិតិគាត់លោតចូលស្ប៉ាម ហើយបើលោចអ៊ីចឹងវាម៉េច?

    • តា ម៉ាប់ និយាយថា៖

      មិនដឹង​ម៉េចបាន​លោតដែរ តែវា​មាន​ប្រអប់ ស៉្បាម មួយ យើង​ចូល​ទៅ​មើលទៅ បើ​មតិ​ជា​របស់​មិត្ត​យើង យើង​ដាក់វា​ មិនមែន​ស៉្បាមទៅ បើគិត​ថា​ជា​ ស្ប៉ាម លុបចោលទៅ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s