ពូជ​ដើម​ឫស្សី


1- ស្រុក​ឯង​ជាតិ​គេ​មិន​គិត​គន់ ទៅ​ជា​ចង​ពុន​បើ​ក​ព្រំ​ដែន
ឲ្យ​សាសន៍​ជាតិ​គេ​រាប់​ម៉ឺន​សែន មក​រស់​ពេញ​ណែន​ដោយ​សេរី ។
2- ថ្ងៃ​នេះ​រាយ​ប៉ាយ​មិន​ទាន់​មាំ មិន​ទាន់​រៀប​ចំ​មាន​ទឹក​ដី
មាន​ផ្ទះ​មាន​ភូមិ​ដើម​ឫស្សី ចាក់​ឫស​​​​រក​ស្ដី​ថា​មិន​ត្រូវ ។
3- ប្រាកដ​ជា​គេ​ប្រមូល​ផ្ដុំ ជា​ពួក​ជា​ក្រុម​រិះរក​ផ្លូវ
ទាមទារ​សិទ្ធិ​ដែល​តម្រូវ ទាំង​នេះ​ជា​ផ្លូវ​យើង​ខាត​បង់ ។
4- រដ្ឋ​គេ​ជាតិ​គេ​ គេ​គាំ​ទ្រ គេ​ផ្ដល់​ជំហរ​តាម​ចំណង់
ផ្ដល់​លុយ​ជំនួយ​ឬ​សំណង់ ក្ដោប​ក្ដាប់​ត្រង់​ៗ​ ពោល​ដោយ​ខ្លី ។
5- ធម្មតា​ចំណូល​តោង​កាន់​កាត នៅ​ក្រោម​ឱវាទ​ម្ចាស់​ទឹក​ដី
ទៅ​ណា​មក​ណា​ឬ​ធ្វើ​អ្វី មិន​បាច់​ស្រដី​ត្រូវ​យើង​ដឹង ។
6- នេះ​បែរ​ជា​បើក​សេរីភាព ឲ្យ​គេ​មាន​ប្រៀប​ច្រើន​ដល់​ម្លឹង
កម្លាំង​គេ​ខ្លាំង​យើង​ក៏​ដឹង ម្ដេច​មិន​សម្លឹង​គ្រោះ​ថ្នាក់​ផង ។
7- គ្រោះ​ថ្នាក់​វា​មាន​ទៅ​ថ្ងៃ​មុខ ថ្ងៃ​នេះ​បាន​សុខ​មិន​ទាន់​ហ្មង
ហាសិប​រយ​ឆ្នាំ​គ្រោះ​ចម្បង វិបល្លាស​សៅ​ហ្មង​ស្រុក​បាន​គេ ។
8- ប្រវត្តិ​សំដី​មក​រក​​ស៊ី ជា​លើក​ទី​ពីរ​មិន​ទទេ
កូន​ខ្មែរ​ជាន់​ក្រោយ​បាន​ត្រឹម​ជេរ កើត​មក​នឹង​គេ​គ្មាន​ដី​ជ្រក ។
នួន​ កន, សាស្ត្រាចារ្យ​នាដកម្ម
ខែ​កញ្ញា ឆ្នាំ ២០០០

***

ចំណង​ជើង​នៃ​កំណាព្យ​ខាង​លើ​ ខ្ញុំ​ជា​អ្នក​ដាក់​បន្ថែម​ ឯ​ចំណង​ជើង​ដើម​គឺ សារ​គ្រោះថ្នាក់

រយៈ​ពេល​ ១២ ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ គិត​ចាប់​តាំង​ពី​ពេល​ លោក​សាស្ត្រាចារ្យ​ នួន កន បាន​តែង​កំណាព្យ​ខាង​លើ​នេះ ។ ដូច្នេះ​ បើ​យើង​អាច​គិត​ស្មាន​បាន សេចក្ដី​ព្រួយ​បារម្ភ​របស់​លោក​​ចំពោះ​គ្រោះ​ថ្នាក់​ទាំង​ប៉ុន្មាន​នោះ​វា​មិន​បាន​សាប​រលាប​​ទេ វា​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​បន្តិច​ម្ដង​ៗ ដែល​បាន​លេច​ឡើង​នៅ​នឹង​មុខ​យើង​រាល់​គ្នា​យ៉ាង​ប្រត្យក្ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

បើ​ខ្មែរ​មិន​គិត​គូរ​ឡើង​វិញ​ទេ ខ្មុក​ពិត​ជា​អស់​ស្រែមិន​ខាន…

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណាព្យ and tagged , , , , , . Bookmark the permalink.

9 Responses to ពូជ​ដើម​ឫស្សី

  1. គ្មានអ្វីនឺងថ្លែង និយាយថា៖

    ប្រាកដ​ជា​គេ​ប្រមូល​ផ្ដុំ ​ ជា​ពួក​ជា​ក្រុម​រិះរក​ផ្លូវ
    ទាមទារ​សិទ្ធិ​ដែល​តម្រូវ ទាំង​នេះ​ជា​ផ្លូវ​យើង​បង់ខាត ។……….គួរឱ្យចាប់អារម្មណ៍ សម្លើងមានយួន ចាម នៅពេញស្រុក

    • តា ម៉ាប់ និយាយថា៖

      ចាម មិនសូវ​ជា​បញ្ហាទេ ព្រោះ​ឥត​ស្រុក មិន​ដូច​ចាម​នៅ​ខាង​ត្បូង​ថៃនោះទេ តែសាសន៍​មួយ​ទៀតដែល​គួ​រឲ្យ​បារម្ភ ។

  2. តិចទៀតដូច ពុទ្ធទំនាយ និងតម្រាសាស្រ្តាថ្ងៃសុក្រនិងថ្ងៃសៅរ៍ ពោលមិនខុសទេ😦

  3. Pingback: KI-Media2 KI Media ពូជ​ដើម​ឫស្សី « KI MEDIA

  4. Pingback: KI-Media2 KI Media ពូជ​ដើម​ឫស្សី « KI MEDIA

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s