ក្រឡជីវិត


នៅ​ក្នុង​ថ្នាក់​រៀន​ ទស្សនវិជ្ជា លោក​សាស្ត្រាចារ្យ​​បាន​ធ្វើ​បទ​បង្ហាញ​មួយ​​ដល់​​​ក្រុម​សិស្ស ។ នៅ​លើ​តុ​មាន​វត្ថុ​​ដូច​ជា ក្រឡ​ទទេ​មួយ​ គ្រាប់​បាល់ គ្រាប់​គ្រួស និង ខ្សាច់ ។ គាត់​ចាប់​ផ្ដើម​ដោយ​យក​ក្រឡ​ទទេ​មួយ​មក​បង្ហាញ​មុន​គេ​ ។

បន្ទាប់​មក​គាត់​បាន​ទម្លាក់​គ្រាប់​បាល់​​ចូល​ទៅ​ក្នុង​ក្រឡ​នោះ​ ហើយ​សួរ​ទៅ​កាន់​​ក្រុម​សិស្ស​ថា​ «ពេញ​ឬនៅ ?» ពួក​គេ​​ងក់​ក្បាល​ថា​ពេញ​ហើយ ។

​បន្ទាប់​មក​គាត់​បាន​បន្ត​ចាក់​គ្រាប់​គ្រួស​​ទៅ​ក្នុង​ក្រឡ​នោះ ហើយ​ក្រឡុក​វា​បន្តិច គ្រាប់​គ្រួស​ទាំង​នោះ​ក៏​ធ្លាក់​ចុះ​ទៅ​បំពេញ​នៅ​ចន្លោះ​គ្រាប់​បាល់ ។ គាត់​​សួរ​ទៅ​កាន់​​ក្រុម​សិស្ស​​ម្ដង​ទៀត​ «ពេញ​ឬនៅ ?» ពួក​គេ​​ងក់​ក្បាល​ថា​ពេញ​ហើយ ។

បន្ទាប់​មក​ទៀត គាត់​ក៏​យក​ខ្សាច់​មួយ​ប្រអប់​ពេញ​យក​មក​ចាក់​​ទៅ​ក្នុង​ក្រឡ​នោះ​ទៀត ។ ម្ដង​នេះ​មើល​ទៅ ពេញ​មែន​ទែន​ហើយ ។ គាត់​ក៏​សួរ​ទៅ​កាន់​​ក្រុម​សិស្ស​ទៀត​ថា​ «ពេញ​ឬនៅ ?» ពួក​គេ​​ងក់​ក្បាល​ថា​ពេញ​ហើយ ពេញ​ហើយ​ម្ដង​នេះ ។

បន្ទាប់​មក​ លោក​សាស្ត្រាចារ្យ​ក៏​យក​ប៊ីយែរ​ពីរ​កំប៉ុង​ពី​ក្រោម​តុ ហើយ​ចាក់​ចូល​ទៅ​ក្នុង​ក្រឡ​នោះ​ទៀត ។ មើល​ទៅ​ក្រឡ​ដែល​ថា​ពេញ​ហើយ​នោះ នៅ​តែ​ទទួល​យក​​បាន​ទៀត ។ ក្រុម​សិស្ស​ចាប់​ផ្ដើម​នាំ​គ្នា​សើច ។

លោក​សាស្ត្រាចារ្យ​ចាប់​ផ្ដើម​មាន​ប្រសាសន៍​នៅ​ពេល​ដែល​សំឡេង​សើច​បាន​ស្ងប់​ស្ងាត់ «​ឥឡូវ​នេះ​ ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ដឹង​ថា ក្រឡ​ នេះ​តំណាង​ ជីវិត ​អ្នក​រាល់គ្នា ។ គ្រាប់​បាល់​ គឺ​ជា​វត្ថុ​សំខាន់ – គ្រួសារ, កូនចៅ, សុខភាព​, មិត្តភ័ក្ដិ, និង​ ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ប្រសិន​បើ​វត្ថុ​ដទៃ​ទៀត​បាត់​បង់ តែ​ គ្រាប់​បាល់​ នៅ​នោះ ជីវិត​របស់​អ្នក​នៅ​តែ​មាន​ន័យ ។»

«គ្រាប់​គ្រួស គឺ​ជា​វត្ថុ​ដទៃ​ទៀត​ដូច​ជា ការងារ, ផ្ទះ និង ទ្រព្យ​សម្បត្តិ ។ រី​ឯ​ ខ្សាច់ គឺ​វត្ថុ​​កំប៉ិកកំប៉ុក​ផ្សេង​ៗ​ ទៀត​ដែល​រាប់​មិន​អស់ ។»

«ដូច្នេះ​ចូរ​សង្កេត បើ​អ្នក​​ចាក់ ខ្សាច់​ មុន​នោះ អ្នក​ប្រាកដ​ជា​គ្មាន​កន្លែង​ដាក់ គ្រាប់​គ្រួស ឬ​ក៏​ គ្រាប់​បាល់​ នោះ​ទេ ។ ជីវិត​ក៏​វា​អញ្ចឹង​ដែរ ។ បើ​អ្នក​ចំណាយ​ពេល​វេលា​ និង​ថាមពល​ទាំង​អស់​​លើ​រឿង​កំប៉ិកកំប៉ុក​នោះ អ្នក​និង​គ្មាន​ពេលវេលា ឬ​ថាមពល​សម្រាប់​ធ្វើ​រឿង​សំខាន់​ក្នុង​ជីវិត​ឡើយ ។ »

«ចូរ​ឲ្យ​តម្លៃ​ទៅ​លើ​រឿង​​ផ្ដល់​ប្រយោជន៍​ចំពោះ​សុភមង្គល​របស់​អ្នក ។ ចំណាយ​ពេល​នៅ​ជា​មួយ​ កូន​របស់​អ្នក ឪពុក​ម្ដាយ​អ្នក ទៅ​លេង​ជីដូន​ជីតា​អ្នក ហើយ​​ឧស្សាហ៍​នាំ​​ភរិយា​អ្នក​ទៅ​ញ៉ាំ​អ្វី​នៅ​ក្រៅ​ពី​រ​នាក់ ធ្វើ​ដូច​កាល​ពី​ផ្ដើម​ស្រលាញ់​គ្នា​ដំបូង ។»

សិស្ស​ម្នាក់​ក៏​បាន​លើក​ដៃ​ហើយ​សួរ​ថា​ «ចុះ ​ប៊ីយែរ​ តំណាង​អ្វី​ដែរ ?» លោក​សាស្ត្រាចារ្យ​ញញឹម​ហើយ​តប «​ខ្ញុំ​រីករាយ​ណាស់​ចំពោះ​សំណួរ​នេះ ប៊ីយែរ​ នេះ​គឺ មិន​ថា​អ្នក​រវល់​យ៉ាង​ណា​ទេ អ្នក​តែង​តែ​មាន​ពេល​សម្រាប់​​មិត្តភ័ក្ដិ​​របស់​អ្នក​ជា​មួយ​នឹង​ប៊ីយែរ​នេះ ។»

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , , . Bookmark the permalink.

15 Responses to ក្រឡជីវិត

  1. Mire Miracle និយាយថា៖

    យកអ្វីដែលសំខាន់សម្រាប់ជីវិតដាក់មុន។

  2. ក្នុងមេរៀននេះផងដែរ ខ្ញុំអាចទាញសេចក្តីសន្និដ្ឋានបានមួយទៀតគឺ៖ តម្រូវការរបស់មនុស្សមានមិនចេះអស់ អ្នកដែលឆ្លាតគេអាចស្វែងរកបាននូវអ្វីដែលគេចង់បាន​ពេញមួយជីវិតរបស់គេបានច្រើនជាង។

  3. ស្រុកស្រែ និយាយថា៖

    សុំពេលគិតតិចសិន…😀

  4. mkr និយាយថា៖

    រឿង​នេះ​ពិត​ជា​មាន​អត្ថន័យ​អប់​រំ​ខ្ពស់​មែន ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ត្រង់​ចំណុច​ចុង​ក្រោយ​។ តើ​ហេតុ​អ្វី​បាន​ជា​លោក​គ្រូ​មិន​យក​វត្ថុ​រាវ​អ្វី​ផ្សេង​មក​ចាក់​ក្នុង​កែវ??? តើ​យើង​គួរ​តែ​ចេះ​ញ៉ាំ​ស្រាបៀរ​ទើប​អាច​រីក​រាយ​ជាមួយ​មិត្ត​ភក្តិ​បាន???

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s