បូជាចារ្យ Francois Ponchaud (1939 – បច្ចុប្បន្ន)


លោក Francois Ponchaud ទើប​តែ​ត្រូវ​បាន​បំបួស​ជា​បព្វជិត​កាតូលិក​នៅ​ពេល​ដែល​គាត់​បាន​ដល់​ប្រទេស​កម្ពុជា​ជា​លើក​ទី ១ នៅ​ឆ្នាំ ១៩៦៥ ពី​ភូមិ​តូច​មួយ​នៅ​ប្រទេស​បារាំង ។

គាត់​បាន​មក​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ ក៏​ប៉ុន្តែ​មួយ​ទសវត្ស​ក្រោយ​មក គាត់​ក៏​ក្លាយ​ជា​ចម្បាំង​សាសនា​ច្បាំង​ជា​មួយ​នឹង​អំពើ​ប្រល័យ​ពូជ​សាសន៍​មួយ​ដ៏​អាក្រក់​បំផុត​​បន្ទាប់​​ពី Holocaust (ការ​សម្លាប់​រង្គាល​ជនជាតិ​ជ្វីស​ដោយ​ណាស៊ី​អាល្លឺម៉ង់) ។

លោក​បូជាចារ្យ​​និយាយ​ថា «ខ្ញុំ​នៅ​ជា​មួយ​ប្រជាជន​ខ្មែរ​គ្រប់​ពេល​វេលា ទាំង​ពេល​ល្អ​ ពេល​កើត​ទុក្ខ និង​ពេល​រង​ទុក្ខ​លំបាក»

នៅ​ពេល​ដែល​គាត់​បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ក្នុង​អាយុ ២៦​ឆ្នាំ ប្រទេស​កម្ពុជា​ជា​ទី​កន្លែង​ដ៏​ស្ងប់​សុខ​មួយ ​៖ ភូមិ​​ជា​ច្រើន​នៅ​តាម​ស្រុក​ស្រែ អ្នក​ចម្ការ​ អ្នក​ស្រែ វាល​ស្រែ​វាល​ស្រូវ ព្រះ​សង្ឃ ។ គាត់​បាន​ចំណាយ​ពេល​សិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ព្រះ​ពុទ្ធសាសនា ហើយ​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ស្ទាត់​ជំនាញ មាន​មិត្តភ័ក្ដិ​ជា​ច្រើន​ ហើយ​យង់​ដឹង​យ៉ាង​ច្រើន​អំពី​វប្បធម៌​នៃ​ជនជាតិ​នេះ – និយាយ​ជា​រួម​ គាត់​បាន​ផុង​ចិត្ត​​ស្រលាញ់​ប្រទេស​ និង​ជនជាតិ​នៃ​ប្រទេស​នេះ​យ៉ាង​ខ្លាំង ។

ទោះ​ជា​យ៉ាង​ណា សេចក្ដី​ស្ងប់​សុខ​ទាំង​នោះ​បាន​បាត់​រលត់​ទៅ​ក្នុង​ពេល​ដ៏​ខ្លី…

នៅ​ឆ្នាំ ១៩៧០ ប្រទេស​កម្ពុជា​បាន​ធ្លាប់​ខ្លួន​ចូល​ទៅ​ក្នុង​​ភាព​ចលាចល​នៅ​ពេល​ដែល​ភ្លើង​សង្គ្រាម​វៀតណាម​បាន​​ហៀរ​កំពប់​​ចូល​តាម​ព្រំ​ដែន​ ។ នៅ​តាម​ទី​ជន​បទ​ ទាហាន​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ទាំង​តោន​ៗ ទៅ​លើ​មូលដ្ឋាន​ទ័ព​វៀតកុង​ដែល​​តាំង​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ។ រី​ឯ​នៅ​ភ្នំពេញ​វិញ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​កំពុង​តែ​ទប់​ទល់​នឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ដ៏​ពុករលួយ​មួយ ។

​នៅ​ក្នុង​ព្រៃ​វិញ ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​ដ៏​អាក្រក់​ និង​ឃោរឃៅ​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​របប​ដឹក​នាំ​នៅ​កម្ពុជា​ដែល​មាន​អាមេរិក​នៅ​ពី​ក្រោយ​ខ្នង ។​

១៧ មេសា ១៩៧៥ ថ្ងៃ​បញ្ចប់​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ។ ពួក​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​បង្កើត​ប្រទេស​កម្ពុជា​សា​ជា​ថ្មី​ដោយ​វិធី​ឆ្កួត​ៗ ពួក​គេ​នាំ​ប្រជាជន​ចេញ​ពី​ទីក្រុង​ ប្រជាជន​ប្រហែល​ជា​ ៣​លាន​នាក់​ដែល​​រស់​នៅ​ទីក្រុង​ត្រូវ​បាន​បង្ខំ​ឲ្យ​ទៅ​នៅ​ជនបទ – ទៅ​កាន់​ភាព​​ងងឹត​មួយ​ដែល​មិន​អាច​នឹក​ស្មាន​ដល់ ។

«ប្រហែល​ជា​ពេល​ថ្ងៃ​ត្រង់ ប្រជាជន​ទាំង​អស់​ចាប់​ផ្ដើម​ចាក​ចេញ» គាត់​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​ឃើញ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​រួម​ជា​មួយ​មនុស្ស​ជា​ច្រើន​រយ​ពាន់​ទៀត​បាន​ចាក​​ចេញ ពួក​គេ​ដើរ​ទៅ​មុខ​ដោយ​លំបាក​ ផ្លូវ​ទាំង​ឡាយ​ណែន​ចង្អៀត​ជា​មួយ​ចំនួន​មនុស្ស​ដ៏​ច្រើន ។ វា​ពិត​ជា​ហួស​និស្ស័យ​នឹង​មើល​ខ្លាំង​ណាស់ វា​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ»

គាត់​បាន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ស្ថានទូត​បារាំង នៅ​ពេល​នោះ​ដែរ​ ប្រជាជន​កម្ពុជា​ជា​ច្រើន​​នាក់​​បាន​ព្យាយាម​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ស្ថាន​ទូត​បារាំង​ដែរ ។ ជា​ជន​បរទេស ​​ម្នាក់​ដែល​ចេះ​ភាសា​ខ្មែរ គាត់​ព្យាយាម​សុំ​​ទាក់ទង​ និង​ច​ចារ​ជា​មួយ​នឹង​ពួក​ខ្មែរ​ក្រហម ។ នៅ​សប្ដាហ៍​បន្ទាប់​ ពួក​ខ្មែរ​ក្រហម​បាន​អនុញ្ញាត​ឲ្យ​គាត់​ចាក​ចេញ​ពី​ស្ថានទូត​ ២​ដង ។ គាត់​ព្យាយាម​ស្វែង​រក​តម្រុយ​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នេះ ប៉ុន្តែ​ភ្នំពេញ​បាន​ក្លាយ​ទៅ​ជា​ទី​ក្រុង​ខ្មោច​ ។

គាត់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ទីក្រុង​ទៅ​តាម​ក្បួន​រថយន្ត​ជម្លៀស​ចុង​ក្រោយ​បំផុត នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​បង្ខំ​ឲ្យ​ជនបរទេស​ទាំង​អស់​ឡើង​ឡាន ហើយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ។ ពេល​ទៅ​ដល់​ព្រំដែន គាត់​​បាន​ទម្លាក់​ខ្លួន​ចុះ ហើយ​យំ «ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ឆ្កួត​ហើយ ខ្ញុំ​ចាក​ចេញ​ពី​ប្រទេស​ដែល​មាន​តែ​សាកសព» ។

ក្នុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ គាត់​បាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អ្វី​ដែល​គាត់​បាន​ឃើញ​មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ប៉ុន្តែ​គ្មាន​នរណា​ជឿ​គាត់​នោះ​ទេ ។ ២​ ឆ្នាំ​ក្រោយ​មក​ គាត់​បាន​ចង​ក្រង​ឯកសារ​អំពី​គោល​នយោបាយ​របស់​ពួក​ខ្មែរ​ក្រហម​នៅ​ក្នុង​សៀវភៅ​មួយ ដែល​បាន​ក្លាយ​ជា​សៀវភៅ​ចំណាស់​មួយ​អំពី​ពួក​ខ្មែរ​ក្រហម «កម្ពុជាឆ្នាំសូន្យ» ។

នៅ​ពេល​ដែល​​បាន​កាន់​កាប់​ប្រទេស​កម្ពុជា​ ពួក​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​បង្កើត​ប្រទេស​កម្ពុជា​ថ្មី​របស់​ពួកគេ – កម្ពុជា​ប្រជាធិបតេយ្យ – ពួកគេ​ចាប់​ផ្ដើម​ការ​កាប់​សម្លាប់​ដោយ​មិន​ញញើត​ដៃ ។

Francois Ponchaud with his books, 1999

បុរស​ម្នាក់​ដែល​កាល​ពី​ ៣៥ ឆ្នាំ​មុន​​ជា​មនុស្ស​ទី​​១ ដែល​បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក​អំពី​​អំពើ​ព្រៃផ្សៃ​ដែល​ប្រជាពលរដ្ឋ​បាន​ទទួល​រង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ។ គាត់​ក៏​បាន​រិះគន់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​​​ក្នុង​តុលាការ​កម្ពុជា​​ ប៉ុន្ដែ​ក្នុង​ហេតុផល​មួយ​ផ្សេង​ទៀត ។

នេះ​​​ជា​ «កំហុស​ដ៏​ធំ​ក្រៃលែង» ហើយ​ខ្ញុំ​បដិសេធ​ចំពោះ​ប្រព័ន្ធ​សិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​​ដែល​​មាន​អំណាច​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម ។ «អង្គការ​សហប្រជាជាតិ​ការ​ពារ​​ខ្មែរ​ក្រហម​ដោយ​លក្ខខណ្ឌ​ភូមិសាស្រ្ត​នៅ​កំឡុង​សង្គ្រាម​ត្រជាតិ ដូច្នេះ​ខ្ញុំ​មើល​មិន​ឃើញ​ហេតុផល​សមស្រប​មួយ​ណា​ដែល​អង្គការ​សហប្រជាជាតិ​នៅ​ពេល​នេះ​មាន​សិទ្ធិ​កាត់​ទោស​ជន​ដែល​គេ​ធ្លាប់​គាំទ្រ​​កាល​ពី​មុន​នោះ​ទេ»

អាន​បន្ថែម ៖

CNN
Taipei Times
Flemmingytzen ភាសាដាណឺម៉ាក

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , , , . Bookmark the permalink.

11 Responses to បូជាចារ្យ Francois Ponchaud (1939 – បច្ចុប្បន្ន)

  1. រំលឹករឿងសម័យខ្មែរក្រហមគេគិតសាងប្រទេសកម្ពុជាជាថ្មីកាលណាក៏ធ្វើឲ្យនឹកហួសចិត្ត
    រកនិយាយអ្វីមិនចេញទេ, បើទោះបីជាកើតមិនទាន់សម័យនោះក្តីតែរួបភាពប្រវត្តិសាស្រ្តវា
    ធ្វើឲ្យក្តុកក្តួលឆួលក្នុងចិត្តយ៉ាងម៉េចមិនដឹងទេ​ ឲ្យតែនឹកគិតពីរឿងនេះ ព្រោះវានាំឲ្យកើត
    ចម្ងល់ជាច្រើន ផ្ទុះឡើងក្នុងខួរក្បាល។

    • កូណា​មិនចង់គិត​រឿង​នោះទេ គិតទៅវាហួសចិត្ត និយាយ​មិនចេញ​សោះ​តែម្ដង មិនដឹង​ជា​នយោបាយ​បែប​ស្អីនោះទេ ។ នយោបាយ​មិនទុកចិត្ត​គ្នា​ឯង ស៊ីរង្គាល​តែម្ដង ។

    • គឺត្មាតែងមានអារម្មណ៍ខ្មាសគេជាខ្លាំងនៅពេលដែលមានជនបរទេសសួរថា
      “ហេតុអីនៅសម័យពលពតខ្មែរសម្លាប់ខ្មែរគ្នាឯងច្រើនដល់ថ្នាក់នោះ” សូម្បី
      ពេលត្មាប្រឡងសម្ភាសន៍ចូលរៀនក៏គេសួររឿង killing field នេះដែរ ពេល
      យើងអធិប្បាយទៅវាហាក់ដូចជាគ្រាន់តែជាការដោះសារតែប៉ុណ្ណោះ ព្រោះ
      អ្វីៗ ដែលជារូបភាពមិនគួរឲ្យជឿទាំងនោះវាបានក្លាយជាអតីតទៅហើយ។

    • បើ​សួរ​កូណា​ៗ​ក៏មិន​ដឹង​ឆ្លើយ​ម៉េចដែរ បើ​ពួក​នោះ​សាសន៍​ដទៃ​មិនថា​ទេ សាសន៍​ឯង​ជាតិ​ឯង ។ ឥឡូវ​នេះ​រឿង​ខ្មាស​គេ​មាន​ច្រើនទៀត ។

  2. ដូចធ្លាប់អានអត្ថបទនេះពីកាលណាទេ? deja vue?

  3. ខ្លឹមសារ​ល្អតើតាម៉ាប់ ម៉េចក៏ថា​ឡុយខុយ…

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s