ចារឹក​​លើ​​​ព្រះ​​ចេតិយ​​ព្រះ​សត្ថាទី១


ខាង​ក្រោម​នេះ​គឺ​ អក្សរ​ដែល​គេ​ចារឹក​នៅ​លើ​ព្រះ​ចេតិយ ព្រះមហិន្ធរាជាព្រះសត្ថា ទី១ ៖

ព្រះពុ. ២១៦៦ ម. ១៥៤៥ ចុ. ៩៨៥ ឆ្នាំកុរបញ្ចសក័្យ

ឆ្នាំបារ៉ាំង ១៦២៣ ព្រះបាទសំម្ដេច់ព្រះជៃ្យជេដ្ឋ័ាៈ

ធីរាជព្រះចៅក្រុងកម្ពូជាធិប្តីទ្រង់សាងព្រះចែត្តី

ទន្ទិមលើភ្នំព្រះរាជទ្រព័្យព្រះចែត្តីខាងឡិចក្នុង

ខែតសំរ៉ោងទងធ្វើបុនបន្ចុះព្រះបរំមអដ្ឋិះព្រះបាទ

សំម្តេច់ព្រះមហិន៍្ធរាជាធីរាជ (ព្រះសដ្ឋា)​ ព្រះចៅវ

ក្រុងក័ប្ពូជាធិប្តីជាព្រះបិតុឡាប្រសូតឆ្នាំថោះ

បញ្ចសក័្ខ ឆ្នាំបារ៉ាំង ១៥៤៤ សោ្យរាជ ១៦ឆ្នាំ សុវន

គត់ឆ្នាំវកអដ្ឋសក័្ខ ឆ្នាំបារ៉ាំង ១៥៩៦ ព្រះជន្ម ៥៤ឆ្នាំ

ចារិកថ្មនៃះព្រះបាទសំម្ដេចព្រះស៊ីសុវត្តិព្រះចៅវ

ក្រុងកម្ពូជាធិប្តីត្រា្ស់(១) បង្គាប់ឱ្យធ្វើក្នុងឆ្នាំម្សាញ់

នព្វសក័្ខ​ ឆ្នាំបារ៉ាំង្ស ១៩១៧ ៕ ៚

ខាង​ក្រោម​នេះ​ គឺ​ជា​ពាក្យ​សម្រាយ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន​ដោយ​រូប​ខ្ញុំ​ផ្ទាល់ (ខ្ញុំ​មិនមែន​ជា​អ្នក​ឯកទេស​ខាង​ភាសា​នោះ​ទេ)

ពុទ្ធសករាជ ២១៦៦ មហាសករាជ ១៥៤៥ ចុល្លសករាជ ៩៨៥ ឆ្នាំកុរ បញ្ចស័ក គ្រិស្តសករាជ ១៦២៣ ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ធិរាជ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី  ទ្រង់​សាង​ព្រះ​ចេតិយ​ទន្ទឹម​លើ​  ភ្នំ​ព្រះ​រាជ​ទ្រព្យ ព្រះ​ចេតិយ​ខាង​លិច​ក្នុង ខែត្រ​សំរោងទង ធ្វើបុណ្យ​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​បាទ​សម្ដេច​ព្រះ​មហិន្ធ​រាជា​ធិរាជ(១) (ព្រះ​សត្ថា) ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ជា​ព្រះ​បិតុលា​ ប្រសូត​ ឆ្នាំ​ថោះ បញ្ចស័ក គ្រិស្តសករាជ ១៥៤៤ សោយរាជ្យ ១៦​ឆ្នាំ សុវណ្ណគត​ ឆ្នាំ​វក អដ្ឋស័ក គ្រិស្តសករាជ ១៥៩៦ ព្រះ​ជន្ម ៥៤​ឆ្នាំ ចារឹក​ថ្ម​នេះ​ ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​ក្នុង​ ឆ្នាំ​ម្សាញ់ នព្វស័ក គ្រិស្តសករាជ ១៩១៧ ៕ ៚

***

(១) អក្សរ​ដើម​ប្រកប ដាក់​ជើង ្រ ដាក់​ស្រៈ ដាក់​ជើង ្ស និង មូសិកទន្ត ពីលើ​ជើង ្ស តែ​ដោយ​ប្រកប​មិន​ចេញ​តាម​ទម្រង់​ដើម​ ក៏​សម្រេច​សរសេរ​បែប​ដូច​ខាង​លើ ។

(២) ក្នុង​រាជ្យ​ព្រះ​សត្ថា​ទី១ នេះ​ហើយ​ដែល​នគរ​ខ្មែរ​នៅ​លង្វែក បាន​ត្រូវ​ខ្មាំង​សៀម​ក្រោម​ការ​ដឹក​នាំ​របស់​​ស្ដេច​នរេសូរ វាយ​បែក​បាន​ម្ដង​ទៀត​ដោយ​ប្រើ​ល្បិច​ប្រាក់​ដួង ។ បើ​តាម​ ឯកសារ​មហាបុរស​ខ្មែរ អ្នក​សរសេរ​មិនបាន​ទម្លាក់​កំហុស​​ទាំង​ស្រុង​ទៅ​លើ​​ស្ដេច​អង្គ​នេះ​ទេ ដោយ​សារ​តែ​ថា​ព្រះ​អង្គ​ត្រូវ​អំពើ​សៀម​ ២​នាក់​ដែល​បន្លំ​ខ្លួន​ជា​ព្រះ​សង្ឃ ។ តែ​បើ​តាម​ឯកសារ​ផ្សេង​ទៀត ព្រះ​អង្គ​ជា​ស្ដេច​ទន់​ខ្សោយ​ហើយ​ខ្លាច​បាត់​បង់​រាជ​បល្ល័ង្ក​ដោយ​សារ​ ព្រះ​ស្រីសុរិយោពណ៌​ ជា​ព្រះ​អនុជ​មាន​ប្រជាប្រិយភាព​ជាង ក៏​លើក​រាជ​សម្បត្តិ​ថ្វាយ​បុត្រា​ខ្លួន​ដែល​ទើប​មាន​ព្រះ​ជន្ម ១១​ឆ្នាំ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌, Exploring Cambodia and tagged , , , . Bookmark the permalink.

6 Responses to ចារឹក​​លើ​​​ព្រះ​​ចេតិយ​​ព្រះ​សត្ថាទី១

  1. ដង្កូវក្នុងសាច់ គឺគួរ​ឱ្យខ្លាច😕

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s