ចារឹក​លើ​​ព្រះ​ចេតិយ​ព្រះ​ស្រីសុរិយោពណ៌


ខាង​ក្រោម​នេះ​គឺ​ អក្សរ​ដែល​គេ​ចារឹក​នៅ​លើ​ព្រះ​ចេតិយ ព្រះស្រីសុរិយោពណ៌(១)

ព្រះពុ. ២១៦៦ ម. ១៥៤៥ ចុ. ៩៨៤ ឆ្នាំកុរបញ្ចសក្ខ

ឆ្នាំបារាំង ១៦២៣ ព្រះ​បាទសំម្ដេច់ព្រះជៃ្យជេដ្ឋា

រាជព្រះចៅក្រុងក័ប្ពូជាធិប្ដីទ្រង់សាងព្រះចេត្តិត្រៃ្យ

ត្រឹង្សមានក្បាលព្ធរ៉ាវន្ត …(២) លើភ្នំព្រះរាជទ្រាព្ភ់

ខែតសំរោងទងធ្វើបុន្យបន្ចុះព្រះបរំមអដ្ឋិៈព្រះបាទ

សំម្ដេច់ព្រះស្រីសូរីយ៉ោពាណ៌ព្រះចៅក្រុងក័ម្ពូជា

ធិប្តីជាព្រះវរាជបិតាប្រសូតឆ្នាំវកសំរិទ្ធិសក្ខ័ឆ្នាំ

បារ៉ាំង ១៥៤៩ សោ្យរាជ ១៧ឆ្នាំ សុវណគត់ ឆ្នាំមមី

ឯកសក្ខ័ ឆ្នាំបារ៉ាំង ១៦..(៣) ព្រះជន្ម ..(៤) ឆ្នាំ

ចារិកថ្មនែះព្រះបាទសំម្ដេច់ព្រះ​ស៊ីសុវត្តិព្រះចៅ

ក្រុងកម្ពូជាធិប្តីត្រា្ស់(៥) បង្គាប់ឱ្យ​ធ្វើ​ក្នុង​ឆ្នាំម្សាញ់

នព្វសក្ខ័ ឆ្នាំបារាំង ១៩១៧ ៕ ៚

ខាង​ក្រោម​នេះ​ គឺ​ជា​ពាក្យ​សម្រាយ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន​ដោយ​រូប​ខ្ញុំ​ផ្ទាល់ (ខ្ញុំ​មិនមែន​ជា​អ្នក​ឯកទេស​ខាង​ភាសា​នោះ​ទេ)

ពុទ្ធសករាជ ២១៦៦ មហាសករាជ ១៥៤៥ ចុល្លសករាជ ៩៨៥ ឆ្នាំកុរ បញ្ចស័ក គ្រិស្តសករាជ ១៦២៣ ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ធិរាជ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី  ទ្រង់​សាង​ព្រះ​ចេតិយ​ត្រៃត្រិង្ស​មាន​ក្បាល​​ព្ធរ៉ាវន្ត … (៦) លើ​ ភ្នំ​ព្រះ​រាជ​ទ្រព្យ ខែត្រ​សំរោងទង ធ្វើបុណ្យ​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​សុរិយោ​ពណ៌ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ជា​ព្រះ​វរាជបិតា​ ប្រសូត​ ឆ្នាំ​វក សំរិទ្ធិស័ក គ្រិស្តសករាជ ១៥៤៩ សោយរាជ្យ ១៧​ឆ្នាំ សុវណ្ណគត​ ឆ្នាំ​មមី ឯកស័ក គ្រិស្តសករាជ ១៦.. ព្រះ​ជន្ម ..​ឆ្នាំ ចារឹក​ថ្ម​នេះ​ ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​ក្នុង​ ឆ្នាំ​ម្សាញ់ នព្វស័ក គ្រិស្តសករាជ ១៨១៧ ៕ ៚

***

(១) អាន​បន្ថែម ព្រះស្រីសុរិយោពណ៌ (១៥៥? – ១៦២?)

* ​លោក​សាស្ត្រាចារ្យ​ វង់ សុធារ៉ា បាន​បញ្ជាក់​ថា ព្រះ​នាម​ព្រះ​ស្រីសុរិយោពណ៌ គឺ​ ព្រះស្រីសុរិយវម៌ ដោយ​សារ​តែ​ពាក្យ ពណ៌ គឺ​ជា​ពាក្យ​ក្លាយ​ពី ពម៌ < វម៌ (ដូច​ជា​ពាក្យ វ្នំ > ព្នំ > ភ្នំ, វិមាន > ពិមាន > ភិមាន​ ជាដើម) ។

(២) អក្សរ​ខាង​លើ​រលុប​ដាច់ ខ្ញុំ​បាទ​មើល​ពុំ​យល់​ថា​មាន​ន័យ​ដូច​ម្ដេច​ទេ សូម​អ្នក​សិក្សា​​ដទៃ​ទៀត​​ជួយ​ស្វែង​យល់​ផង ។

* ជា​ចៃដន្យ​ល្អ ពេល​កំពុង​អាន​អត្ថបទ​នៅ​ប្លុក ពួភាក់ ខ្ញុំ​បាន​ប្រទះ​ឃើញ​អត្ថបទ​អំពី ព្វរ៉ាវន្ត​ នេះ​ដោយ​ចៃដន្យ ។ ឯរាវ័ណឰរាវ័ណ (អេរ៉ាវ៉ាន់ ឬ អៃ_) ន. (បា. ឯរាវណ; សំ. ឰរាវណ) ឈ្មោះ​ដំរី​មាន​ក្បាល​បី​ជា​ព្រះ​ទីន័ង​ព្រះ​ឥន្រ្ទ : ដំរី​ឯរាវ័ណ (គម្ពីរ​ពុទ្ធ​សាសនា​ប្រាប់​សេចក្ដី​ថា ក្នុង​ឋាន​សួគ៌​គ្មាន​សត្វ​តិរច្ឆាន​មែនទែន​ទេ, ដែល​ហៅ​ថា ដំរី​ឯរាវ័ណ នេះ​ជា​ឈ្មោះ​នៃ​ទេវ​បុត្ត​ម្នាក់​ដែល​តែង​តែ​និមិ្មត​ខ្លួន​ជា​ដំរី​មាន​ក្បាល​បី​មួយ​ដង​មួយ​កាល…) (វចនានុក្រម​ ទំ.១៨៣៦) ។

(៣) &​ (៤) លេខ​ខាង​លើ​រលុប​ដាច់ ខ្ញុំ​បាទ​មើល​ពុំ​យល់ តែ​តាម​ដោយ​វិធី​គណនា​​ដ៏​ចាស់​គំរឹល (របាប់​លេខ​ដៃ) ដោយ​យក ឆ្នាំវក​ ត្រូវ​នឹង​ឆ្នាំ ១៥៤៩ ខ្ញុំ​បាន​ ឆ្នាំ​មមី ត្រូវ​នឹង​ឆ្នាំ ១៦១៩ ឃើញ​ថា​ព្រះជន្ម ៧០ ឬ ៧១ ឆ្នាំ ។ ចុះ​បើ​អញ្ចឹង​លោកអ្នក​នឹង​អាច​សួរ​បញ្ច្រាស​មក​ថា ម្ដេច​មិន​យក ១៦០៧ ឬ ១៦៣១ ព្រោះ​ជា ​ឆ្នាំមមី ដូច​គ្នា ខ្ញុំ​ថា​ខ្ញុំ​រាប់​តាម​ ស័ក ក៏បាន (ស័ក​មាន​ ១០ស័ក) តែ​នេះ​ខ្ញុំ​យោង​ទៅ​តាម​ឯកសារ​ (១) ដែរ ។ ទោះ​ជា​យ៉ាង​ណា ឆ្នាំ​កំណើត​មហាក្សត្រ​ខ្មែរ​សម័យ​មុន​តែង​មាន​ការ​លំអៀង​បន្តិច​បន្តួច​ ដោយ​សារ​តែ​យើង​ធ្លាប់​ប្រើ​ ចន្ទគតិ ហើយ​ក្រោយ​មក​ប្ដូរ​មក​ប្រើ​ សុរិយគតិ​ វិញ ។

(៥) អក្សរ​ដើម​ប្រកប ដាក់​ជើង ្រ ដាក់​ស្រៈ ដាក់​ជើង ្ស និង មូសិកទន្ត ពីលើ​ជើង ្ស តែ​ដោយ​ប្រកប​មិន​ចេញ​តាម​ទម្រង់​ដើម​ ក៏​សម្រេច​សរសេរ​បែប​ដូច​ខាង​លើ ។

(៦) ដូចនោះ​ឃ្លា​ខាង​លើ​នោះ​គួរ​ជា ៖ […] ព្រះ​ចេតិយ​ត្រៃត្រិង្ស​មាន​ក្បាល ឯរាវ័ណ ជុំវិញ ​លើ​ ភ្នំ​ព្រះ​រាជ​ទ្រព្យ […] ។ ម៉្យាង​ទៀត​ ព្រះ​ចេតិយ​នេះ​ក៏​មាន​គេ​ហៅ​ថា ចេតិយ​សាមពាន់​ដែរ ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌, Exploring Cambodia and tagged , , , , . Bookmark the permalink.

69 Responses to ចារឹក​លើ​​ព្រះ​ចេតិយ​ព្រះ​ស្រីសុរិយោពណ៌

  1. ២-ក្បាលព្ធរ៉ាវន្ត(ជុំវិញ) […] បើតាមខ្ញុំមើលទៅ​ដូចជាពាក្យជុំ​វិញ អាចទេ?

  2. ព្រះ​ចេតិយ​ដែល​មាន​សាង​ឯរាវ័ណ មាន​នៅ​ក្នុង​ប្រកាស​នេះ
    http://sopheak.wordpress.com/2009/08/16/udong-meanchey/

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s