ចារិកលើព្រះចេតិយព្រះអង្គយ៉ៃ្យ ព្រះអង្គណ្យ


ខាង​ក្រោម​នេះ​គឺ​ អក្សរ​ដែល​គេ​ចារឹក​នៅ​លើ​ព្រះ​ចេតិយ ព្រះអង្គយ៉ៃ្យ និង ព្រះអង្គណ្យ (១)

ព្រះពុទ. ២៤៦០ ម. ១៨៣៩ ចុ. ១២៧៩ ឆ្នាំម្សាញ់

នព្វសក្ខ័ ថ្ងៃពុ ២រោជ ខែអាសុច ឆ្នាំបារ៉ាំង ១៩១៧

ថ្ងៃ៣ ខែឧកតូប ព្រះបាទសំម្ដេច់ព្រះស៊ីសុវត្តិចម

ចក្រពង់្សព្រះចៅក្រុងកម្ពូ័ជាធិប្តី ទ្រង់សាងព្រះចែត្តិ

នែះលើភ្នំមព្រះរាជទ្រាព្ត័្យខែតសំរោងទងធ្វើបុនបន្ចុះ

ព្រះអដ្ឋិះស្ដេចព្រះអង្គ {យ៉ៃ្យ ណ្យ ព្រះអង្គយ៉្យៃប្រសូត

ឆ្នាំកុរត្រីសក្ខ សុគតឆ្នាំរោងអដ្ឋសក្ខ័ ឆ្នាំបារ៉ាំង ១៩១៦

ព្រះជន់្ស៦៦ឆ្នាំ ព្រះអង្គណ្យប្រសូតឆ្នាំរោងអដ្ឋសក្ខ

សុគត់ឆ្នាំថោះសប្ត់សក្ខ ឆ្នាំបារ៉ាំង ១៩១៥ ព្រះជន្ស ៦០

ឆ្នាំ ជាព្រះរាជបត្រីព្រះបាទសំម្ដេច់ព្រះនរោត្តំមព្រះ

ចៅក្រុងកម្ពូ័ជាធីប្តី និងឃុនចមមាតា (នុំម) (២) ៕ ៚

ខាង​ក្រោម​នេះ​ គឺ​ជា​ពាក្យ​សម្រាយ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន​ដោយ​រូប​ខ្ញុំ​ផ្ទាល់ (ខ្ញុំ​មិនមែន​ជា​អ្នក​ឯកទេស​ខាង​ភាសា​នោះ​ទេ) ៖

ពុទ្ធសករាជ ២៤៦០ មហាសករាជ ១៨៣៩ ចុល្លសករាជ ១២៧៩ ឆ្នាំ​ម្សាញ់​ នព្វស័ក ថ្ងៃពុធ ២​រោច ខែអស្សុជ  គ្រិស្តសករាជ ១៩១៧ ថ្ងៃ ៣ ខែ​តុលា ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​ចម​ចក្រពង្ស ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ទ្រង់​សាង​ព្រះ​ចេតិយ​នេះ​លើ​ ភ្នំ​ព្រះ​រាជ​ទ្រព្យ ខែត្រ​សំរោង​ទង ធ្វើ​បុណ្យ​បញ្ចុះ​ព្រះ​អដ្ឋិ​ ស្ដេច​ព្រះ​អង្គ យ៉ៃ្យ ព្រះ​អង្គ​ណយ ព្រះ​អង្គ​យ៉ៃ្យ ប្រសូត​ ឆ្នាំ​កុរ ត្រីស័ក សុគត​ ឆ្នាំ​រោង អដ្ឋស័ក គ្រិស្តសករាជ ១៩១៦ ព្រះ​ជន្ម​ ៦៦​ឆ្នាំ ព្រះ​អង្គ​ណយ ប្រសូត ឆ្នាំ​រោង អដ្ឋស័ក សុគត​ ឆ្នាំ​ថោះ ​សប្ដស័ក គ្រិស្តសករាជ ១៩១៥​ ព្រះ​ជន្ម ៦០ ឆ្នាំ ជា​ព្រះ​រាជ​បុត្រី​ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី និង​ឃុន​ចម​មាតា នុម ។ ៚

***

(១) យ៉ៃ្យ គួរ​តែ​ក្លាយ​ជា យ៉ៃយយាយ (សុំ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម) ឯ ណ្យ ពិត​ណាស់​គឺ ណយ (ខ្ញុំ​រក​មិនទាន់​ឃើញ​ឯកសារ​ក្រៅ​ពី​នេះ បញ្ជាក់​ថា​ជា​រាជបុត្រី​ ស្ដេច​នរោត្តម) ។

* តាម​មតិ​ដែល​ទទួល​បាន​ពី ពូភាក់ បាន​បញ្ជាក់​ថា យ៉្យៃ ក្នុង​ភាសា​សៀម​​ប្រែ​ថា​ធំ ឯ ណ្យ​ ប្រែ​ថា តូច ដូច្នេះ​អាច​និយាយ​បាន​ថា បុត្រី​ធំ បុត្រី​តូច ​ជា​មួយ​ ឃុន​ចម​មាតា នុម ។

(២) នុំម គួរ​តែក្លាយជា នុំនុម (អក្សរ​ខ្មែរ​បុរាណ​​ទម្លាប់​សរសេរ​ដោយ​មាន​ -ម ​នៅ​​ខាង​ចុង​ដូច​ជា ភ្នំ = ភ្នំម) ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌, Exploring Cambodia and tagged , , , , , . Bookmark the permalink.

4 Responses to ចារិកលើព្រះចេតិយព្រះអង្គយ៉ៃ្យ ព្រះអង្គណ្យ

  1. សុភ័ក្ត្រ និយាយថា៖

    ព្រះ​អង្គ​ទាំង​ពីរ​អាច​ជា​ព្រះ​រាជ​បុត្រី​ច្បង និង​ពៅ​របស់​​ហ្លួង នរោត្ដម និង​ឃុន​ចម​មាតា នុម នោះ​.ឯង។ យ៉្យៃ ក្នុង​ភាសា​ថៃ​ប្រែ​ថា​ធំ ឯ ណ្យ​ប្រែ​ថា តូច។ ច្នេះ​ទេ យើង​អាច​ប្រែ​ថា ព្រះ​អង្គ​ធំ (បុត្រី​ច្បង) និង​ព្រះ​អង្គ​តូច (បុត្រី​ពៅ)។

    • តា ម៉ាប់ និយាយថា៖

      កុំ​តែ​បាន​ពូ ភាក់ មក​ជួយមិនដឹង​ជា​ខ្ញុំ​ត្រូវ​វង្វេង​ដល់​ពេល​ណា​នោះទេ ។​តែឃុន​ចមមាត នុម ខ្ញុំ​រក​ក្នុង​ប្លុក​ពូ ភាក់ ឥត​ឃើញអញ្ចឹង ?

    • សុភ័ក្ត្រ និយាយថា៖

      បើ​តាម​ប្រវត្តិ​ឯកសារ​ដែល​ខ្ញុំ​ដាក់​នៅ​ទំព័រ​នរណា​ខ្លះ​នៅ​កម្ពុជា ចៅ​ចម​មាតា នុម គឺ​ជា​អតីត​​ព្រះ​នាង​ទិត្យា​ចៅ​មណ្ឌា នុម (ព្រះ​មហេសី​លេខ​រៀង​ទី​៣)។ ខ្ញុំ​មិន​ទាន់​មាន​ពេល​បាន​ធ្វើ​ត​ទេ។
      ចៅ​ចម​មាតា គឺ​ជា​ងារ​ដែល​ព្រះ​រាជានុញ្ញាត​ត្រាស់​នៅ​ពេល​មហេសី​នោះ​មាន​ព្រះ​រាជ​បុត្រ គឺ​ជា​ឋានន្តរស័ក្តិ​តាម​បែប​ព្រះ​ចៅ​សៀម។ តាម​សន្និដ្ឋាន​របស់​ខ្ញុំ ចៅ​ចម​មាតា នុម គឺ​ជា​ជាតិ​សៀម ហេតុ​ច្នេះ​ទេ បាន​ជា​ព្រះ​រាជ​បុត្រី ត្រូវ​បាន​ហៅ​ថា ព្រះ​អង្គ​យ៉្យៃ ព្រះ​អង្គ​ណ្យ​នេះ៕៚

    • តា ម៉ាប់ និយាយថា៖

      សូមអរគុណពូភាក់ជាពន្លឺកចំពោះ​ចម្លើយ​តប​នូវ​ចម្ងល់​របស់​ខ្ញុំ ។ ប្លុកពូភាក់ទាំង២​តែង​តែ​ជា​​ប្រភព​ចម្លើយ​ដ៏​ច្រើន​ក្រាស់​ក្រែល​ចំពោះ​រាល់​ចម្ងល់​របស់ខ្ញុំ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s