ផ្ទះ​កញ្ចក់មាស


ក្មេង​ស្រី​​តូច​ម្នាក់​រស់​នៅ​​​ក្នុង​ផ្ទះ​ខ្ទម​​តូច​មួយ​នៅ​​លើ​​ទួល​មួយ ។ នៅ​ពេល​ដែល​នាង​ចម្រើន​វ័យ​បន្តិច​ម្ដង​ៗ នាង​​តែង​តែ​លេង​នៅ​ក្នុង​សួន​ច្បារ​​ដ៏​តូច​នៅ​មុខ​ផ្ទះ​របស់​នាង ។ នៅ​ពេល​ដែល​នាង​ចេះ​ឈរ នាង​មើល​​​ឃើញ​ទៅ​ឆ្ងាយ ឃើញ​ផ្ទះ​ខ្ពស់​មួយ​នៅ​ឯ​ទួល​ម្ខាង​ទៀត ។ ផ្ទះ​នោះ​មាន​កញ្ចក់​ពណ៌​មាស ចែង​ចាំង ដែល​ធ្វើ​ឲ្យ​នាង​តូច​ស្រមើ​ស្រមៃ​ថា តើ​វា​ពិសេស​យ៉ាង​ណា​ប្រសិន​បើ​នាង​បាន​កើត​ និង​រស់​នៅ​ក្នុង​ផ្ទះ​កញ្ចក់​មាស​​នោះ ?

ទោះ​ជា​នាង​តូច​ស្រលាញ់​ឪពុក​ម្ដាយ​នាង​ប៉ុណ្ណា​ នាង​ក៏​នៅ​តែ​​ស្រមៃ​ជា​និច្ច​ថា​នាង​បាន​រស់​នៅ​ក្នុង​ផ្ទះ​កញ្ចក់​មាស​នោះ​ប៉ុណ្ណោះ​ដែរ ។

នៅ​ពេល​ដែល​នាង​គ្រប់​អាយុ ហើយ​អាច​ចេញ​ទៅ​ក្រៅ​បាន​ដោយ​ខ្លួន​ឯង​ហើយ​នោះ នាង​បាន​សុំ​ម្ដាយ​នាង ដើម្បី​នឹង​ជិះ​កង់​នៅ​ម្ដុំ​ៗ ជុំ​វិញ​ផ្ទះ​របស់​នាង ។ បន្ទាប់​ពី​សន្យា​ជា​មួយ​ម្ដាយ​នាង​រួច​ហើយ ម្ដាយ​នាង​ក៏​អនុញ្ញាត ។

ថ្ងៃ​នោះ​ មេឃ​​ស្រឡះ​ល្អ​ណាស់ ហើយ​នាង​តូច​ក៏​បាន​កំណត់​ទិស​ដៅ​រួច​ហើយ​ដែរ ។ ជិះ​ចុះ​ទៅ​តាម​ផ្លូវ នាង​ធាក់​កង​របស់​នាង​រហូត​នាង​បាន​ទៅ​ដល់​ផ្ទះ​កញ្ចក់​មាស​នោះ ។ នៅ​ពេល​ដែល​នាង​ចុះ​ពី​លើ​កង់ នាង​បាន​ងាក​មើល​ទៅ​ផ្លូវ​ចូល​ទៅ​កាន់​ផ្ទះ​នោះ … នាង​តូច​ខក​ចិត្ត​ជា​ខ្លាំង ​នៅ​ពេល​ដែល​នាង​ឃើញ​ថា កញ្ចក់​នោះ​​មាន​ពណ៌​ធម្មតា​ហើយ​ហាក់​ដូច​ជា​គ្មាន​ការ​ថែ​ទាំ​ផង ឯ​ផ្ទៃ​ផ្ទះ​ទាំង​មូល​ក៏​ដូច​នោះ​ដែរ ។

ដោយ​មូល​ហេតុ​នេះ នាង​តូច​ក៏​ត្រឡប់​មក​វិញ នៅ​ពេល​ដែល​នាង​ឡើង​ជិះ​កង់ នាង​ក៏​ក្រឡេក​មើល​មក​ទួល​ឯ​ផ្ទះ​នាង​វិញ … ផ្ទះ​តូច​របស់​នាង​ក៏​មាន​កញ្ចក់​ពណ៌​មាស​ដែរ ហេតុ​អ្វី​ក៏​នាង​មិន​ដឹង ? … នៅ​ពេល​នោះ​ដែរ ព្រះ​អាទិត្យ​កំពុង​តែ​បញ្ចេញ​រស្មី​មក​លើ​ផ្ទះ​តូច​របស់​នាង ។

ជា​ចុង​ក្រោយ​ទើប​នាង​តូច​ដឹង​ថា នាង​បាន​រស់​នៅ​ក្នុង​ផ្ទះ​កញ្ចក់​មាស​យូរ​ណាស់​មក​ហើយ ។ ឯ​សេចក្ដី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​នាង​បាន​ទទួល​ គឺ​នៅ​ក្នុង​ ផ្ទះ​មាស​ របស់​នាង ។ អ្វី​ដែល​នាង​តែង​តែ​ស្រមៃ​តាម​ពិត​វា​នៅ​​ត្រឹម​ចុង​ច្រមុះ​នាង​ប៉ុណ្ណោះ ។

The grass on the other side of the hill always looks greener

 

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

24 Responses to ផ្ទះ​កញ្ចក់មាស

  1. អីយ៉ាស់! ប្តូរអាជីពថ្មីទៀតហើយនរ៎ តាម៉ាប់ ហាហា

  2. Ravy និយាយថា៖

    ហេហេ បានមាត់ទាំងពីរព្រះអង្គ ដាក់ទេៅដាក់មកគ្មានទាល់…

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s