សូម​ជឿជាក់​លើ​ខ្លួន​អ្នក​


សូម​ជឿ​ជាក់

នៅ​ព្រឹក​ខ្លះ​ នៅ​ពេល​ដែល​អ្នក​ក្រោក​មក​​ រឿង​ខ្លះ​វា​មិន​មែន​សុទ្ធ​តែ​ដូច​អ្នក​គិត​នោះ​ទេ ។

នោះ​ជា​ពេល​ដែល​អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​អ្វី​ៗ​ នឹង​ប្រសើរ​ឡើង ព្រោះ​មាន​ខ្លះ​អ្នក​ដទៃ​អាច​ធ្វើ​ឲ្យ​អ្នក​អាក់​អន់​ស្រពន់​ចិត្ត និង​មាន​អារម្មណ៍​មិន​ល្អ ។

ប៉ុន្តែ​នោះ​ក៏​ជា​ពេល​ដែល​អ្នក​ត្រូវ​តែ​រំលឹក​ខ្លួន​ឯង​ថា ត្រូវ​តែ​ជឿ​ជាក់​លើ​ញាណ​ និង​គំនិត​ផ្ទាល់​​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រក្សា​ទំនុក​ចិត្ត​លើ​ខ្លួន​អ្នក ។

នៅ​ចំពោះ​មុខ​អ្នក​ អ្នក​នឹង​ជួប​ប្រទះ​រឿង​រ៉ាវ​ជា​ច្រើន​ ហើយ​រឿង​រ៉ាវ​ទាំង​នោះ​សោត​និង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ប្រែ​ប្រួល​ ទោះ​តិច​ឬ​ច្រើន​ក្ដី ហើយ​វា​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​រូប​អ្នក​ថា តើ​អ្នក​ព្រម​ទទួល​វា​ឬ​ឥត ?

ព្យាយាម​រក្សា​ខ្លួន​អ្នក​ជា​ប្រចាំ​ឲ្យ​តម្រង់​ទៅ​កាន់​ទិស​ដៅ​មួយ​ដ៏​ត្រឹមត្រូវ ពិត​ណាស់​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ តែ​នៅ​ពេល​នោះ​ដែរ អ្នក​នឹង​រក​ឃើញ​កាន់​តែ​ច្បាស់​ថា​ តើ​អ្នក​ជា​នរណា ?

ដូច្នេះ​នៅ​ពេល​ដែល​ថ្ងៃ​មួយ​ពោរ​ពេញ​ដោយ​ភាព​​មិន​ប្រាកដ​ប្រជា និង​​រឿង​ដែល​មិន​បាន​ព្រាង​ទុក​ជា​ច្រើន​បាន​កើត​ឡើង អ្នក​នឹង​អាច​ទប់​ទល់​ជា​មួយ​វា​បាន​ ហើយ​អាច​កំណត់​ថា​ជីវិត​របស់​អ្នក​​នឹង​ទៅ​តាម​ផ្លូវ​មួយ​ណា ។

ក៏​ព្រោះ​ថា ឧបសគ្គ និង​ការ​ផ្លាស់​ប្ដូរ​ទាំង​ឡាយ​ដែល​អ្នក​បាន​ជួប​​ គឺ​​ជា​ជំនួយ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​បាន​សម្រេច​គោល​ដៅ​ ដែល​មាន​ន័យ​សម្រាប់​ជីវិត​របស់​អ្នក ។

សូម​ជឿជាក់​​លើ​ខ្លួន​អ្នក​ !


 

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

14 Responses to សូម​ជឿជាក់​លើ​ខ្លួន​អ្នក​

  1. តើខ្ញុំជាអ្នកណា?
    អ៊ូយ បាត់បង់ការចងចាំហើយ ហាហហា😛

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s