Edgar Davids


អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​នៅ​ចាំ​ឈ្មោះ​នេះ​ជាក់​ជា​មិន​ខាន Edgar Davids កីឡាករ​ម្នាក់​ដែល​ពាក់​វ៉ែនតា​ធំ​ៗ​ រាល់​ការ​ប្រកួត​បាល់​ទាត់ ។

Edgar Steven Davids (កើត​ថ្ងៃ13 មិនា 1973 នៅ​ Paramibo ប្រទេស Suriname មាន​ឪពុក​ជា​ជាតិ​អាហ្វ្រិក និង​ម្ដាយ​ជា​ជាតិ​ជ្វីហ្វ) មាន​កម្ពស់​ 168cm គឺ​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​ហូឡង់ ដែល​លេង​ក្នុង​តំណែង​ខ្សែ​បម្រើ​ការពារ។

Davids ចាប់​ផ្ដើម​លេង​បាល់​អាជីព​នៅ​ឆ្នាំ 1991 ហើយ​បច្ចុប្បន្ន​នៅ​​លេង​ឲ្យ​ក្លឹប​មួយ​​ក្នុង​តំណែង ​ជា ​កីឡាករ​-គ្រូ​បង្វឹក ។

Davids លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ពី​ឆ្នាំ 1994–2005 បាន​ 74 ប្រកួត​ និង​ទាត់​បាល់​បញ្ចូល​ទី​បាន 6 គ្រាប់ ។ ក្នុង​នោះ​គេ​លេង​នៅ World Cup 98 ម្ដង និង Euro បាន 3ដង នៅ​ឆ្នាំ 1996, 2000, និង 2004 ។

Davids គឺ​ជា​កីឡាករ​​ដែល​គេ​ស្គាល់​ច្រើន​បំផុត​នៅ​​​ជំនាន់​ឆ្នាំ 1990 និង​ដើម​ឆ្នាំ 2000 ។ មូល​ហេតុ​ដែល​ Davids ពាក់​វ៉ែនតា​នោះ គឺ​មិន​មែន​ជា​ការ​លម្អ​អ្វី​នោះ​ទេ​​ តែ​ដោយ​សារ​តែ​​​គេ​កើត​ជំងឺ Glucoma (ជំងឺ​ភ្នែក​ទាក់ទង​និង​សរសៃ​អុបទិក​ភ្នែក) ។

Davids ជា​ខ្សែ​បម្រើ​ម្នាក់​ដ៏​ប៉ិន​ប្រសព្វ​ទាំង​ចែក​បាល់​ និង​ដណ្ដើម​បាល់ ។ លោក Louis van Gaal ឲ្យ​រហស្សនាម​ Davids ថា Pitbull ក៏​ដោយ​សារ​សមត្ថភាព​រារាំង​ខ្សែ​ប្រយុទ្ធ​គួរ​ប្រកួត​ ។ Davids ក៏​ត្រូវ​បាន​ Pelé ជ្រើស​រើស​បញ្ចូល​ទៅ​ក្នុង​បញ្ជី FIFA 100 ដែល​មាន​ឈ្មោះ​កីឡាករ​ដែល​នៅ​រស់​​ដ៏​អស្ចារ្យ​បំផុត​ចំនួន​ 100 នាក់ ។

* គ្រាប់​បាល់ និង​ការ​ប្រកួត​​​​សរុប​ខាង​ក្រោម​នេះ គិត​តែ​សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ​បាល់​ទាត់​​អាជីព​ប៉ុណ្ណោះ ។

ក្លឹប ឆ្នាំ ការ​ប្រកួត គ្រាប់​បាល់
Ajax Asterdam 1991 – 1996 106 (20)
Milan 1996 – 1997 19 (0)
Juventus 1997 – 2004 159 (8)
– Barcelona (ខ្ចីជើង) 2004 24 (1)
Internazionale 2004 – 2005 16 (0)
Tottenham Hotspur 2005 – 2007 40 (1)
Ajax Asterdam 2007 – 2008 25 (1)
Crystal Palace 2010 6 (0)
Barnet 2012 – 7 (0)

* សរុប​គ្រាប់​បាល់ និង​ការ​ប្រកួត​អាជីព​ទាំង​មូល (មិន​គិត​ការ​ប្រកួត​ និង​គ្រាប់​បាល់​​ក្រុម​ជម្រើស​ជាតិ) ។

ការប្រកួត គ្រាប់​បាល់
League 391 (31)
Cup 51 (5)
League Cup 4 (0)
UEFA 71 (3)
សរុប 524 (39)

កិត្តិយស​ដែល​ទទួល​បាន

Club: Ajax

  • Eredivisie (3): 1993–94, 1994–95, 1995–96
  • KNVB Cup (2): 1992–93, 2006–07
  • Johan Cruijff Schaal (4): 1993, 1994, 1995, 2007
  • UEFA Champions League (1): 1994–95
  • UEFA Cup (1): 1991–92
  • UEFA Super Cup (1): 1995
  • Intercontinental Cup (1): 1995

Club: Juventus

  • Serie A (3): 1997–98, 2001–02, 2002–03
  • Supercoppa Italiana (2): 2002, 2003
  • UEFA Intertoto Cup (1): 1999

Club: Internazionale

  • Coppa Italia (1): 2004–05

ផ្ទាល់​ខ្លួន ៖

  • UEFA Euro 2000 Team of the Tournament
  • 1998 FIFA World Cup All-Star Team
  • BNOC of the Year 2007-2008

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កីឡាករបាល់ទាត់ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s