Oliver Kahn


មិត្ត​អ្នក​អាន​ណា​ដែល​ជា​ប្រិយ​មិត្ត​ក្លឹប​បាល់​ទាត់ Bayern Munich និង​បាន​ទស្សនា​ការ​ប្រកួត​ World Cup 2002 ប្រាកដ​ជា​ស្គាល់​ និង​ចាំ​ច្បាស់​ណាស់​ នូវ​អ្នក​ចាំ​ទី​ដ៏​អស្ចារ្យ Oliver Kahn ។

Oliver Rolf Kahn (កើត​ថ្ងៃ 15 មិថុនា 1969 នៅ Karlsruhe ប្រទេស​អាល្លឺម៉ង់​ខាង​លិច) មាន​កម្ពស់ 188cm គឺ​ជា​អតីត​អ្នក​ចាំ​ទី​ជម្រើស​​ជាតិ​អាល្លឺម៉ង់ ។

Kahn ចាប់​ផ្ដើម​អាជីព​នៅ​ឆ្នាំ 1987 ​ជា​មួយ​ក្លឹប​នៅ​ស្រុក​កំណើត Karlsruher SC ហើយ​បាន​ផ្លាស់​ទៅ​លេង​នៅ​ Bayern Munich នៅ​ឆ្នាំ 1994 ក្នុង​តម្លៃ​ខ្លួន 4,600,000 Marks ។ Kahn បន្ត​លេង​នៅ Bayer Munich រហូត​ដល់​ចូល​និវត្តន៍​នៅ​ឆ្នាំ 2008 ។

Kahn រហស្សនាម The Titan គឺ​ជា​កីឡាករ​អាល្លឺម៉ង់​ដែល​ទទួល​បាន​ជោគជ័យ​​យ៉ាង​សម្បើម​ក្នុង​អាជីព​របស់​ខ្លួន ។ នៅ​ក្នុង​ការ​ប្រកួត World Cup 2002 Kahn ក្លា​យ​ជា​អ្នក​ចាំ​ទី​ ទី1 និង​តែ​ម្នាក់​គត់​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ដែល​ទទួល​បាន​រង្វាន់​បាល់​មាស – សម្រាប់​កីឡាករ​ដែល​លេង​បាន​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​ ។ ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ លេង​មិន​បាន​ល្អ​នោះ​ទេ​នៅ​ក្នុង​ការ​ប្រកួត ប៉ុន្តែ​សមត្ថភាព​របស់ Kahn គឺ​ជា​កត្តា​​កំណត់​ដែល​បាន​ជំរុញ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បើ​ទោះ​ជា​​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ចាញ់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល 2-0 ក្ដី ។

Kahn លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ពី​ឆ្នាំ 1994–2006 បាន​ 86 ប្រកួត ។ ក្នុង​នោះ​គេ​លេង​​នៅ World Cup បាន​ 2​ដង នៅ​ឆ្នាំ 2002 និង 2006, និង Euro បាន 3​ដង នៅ​ឆ្នាំ 2000, 2004 និង​ 2006។ Kahn ក៏​មាន​ឈ្មោះ​​នៅ​ក្នុង​បញ្ជី FIFA 100 ដែល​មាន​ឈ្មោះ​កីឡាករ​ដែល​នៅ​រស់​​ដ៏​អស្ចារ្យ​បំផុត​ចំនួន​ 100 នាក់​ផង​ដែរ ។

* គ្រាប់​បាល់ និង​ការ​ប្រកួត​​​​សរុប​ខាង​ក្រោម​នេះ គិត​តែ​សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ​បាល់​ទាត់​​អាជីព​ប៉ុណ្ណោះ ។

ក្លឹប ឆ្នាំ ប្រកួត (គ្រាប់​បាល់)
Karlsruher SC II 1987 – 1990 73 (0)
Karlsruher SC 1987 – 1994 128 (0)
Bayern Munich 1994 – 2008 429 (0)
សរុប 630 (0)

* សរុប​គ្រាប់​បាល់ និង​ការ​ប្រកួត​អាជីព​ទាំង​មូល (មិន​គិត​ការ​ប្រកួត​ និង​គ្រាប់​បាល់​​ក្រុម​ជម្រើស​ជាតិ) ។

ការប្រកួត គ្រាប់​បាល់
League 557 (0)
Cup 81 (0)
UEFA 142 (0)
សរុប 780 (0)

កិត្តិយស​ដែល​ទទួល​បាន

Club: Karlsruher SC II

  • Oberliga Baden-Württemberg (1): 1990
  • Verbandsliga Nordbaden (1): 1989

Club: Bayern Munich

  • Bundesliga (8): 1997, 1999, 2000, 2001, 2003, 2005, 2006, 2008
  • DFB-Pokal (6): 1998, 2000, 2003, 2005, 2006, 2008
  • DFB-Ligapokal (6): 1997, 1998, 1999, 2000, 2004, 2007
  • UEFA Champions League (1): 2001
  • UEFA Cup (1): 1996
  • Intercontinental Cup (1): 2001

អន្តរជាតិ ៖

  • UEFA European Championship: 1996
  • FIFA Confederations Cup Third Place: 2005
  • FIFA World Cup Second Place: 2002
  • FIFA World Cup Third Place: 2006

ផ្ទាល់​ខ្លួន ៖

  • UEFA Champions League Man of the Match: 2001
  • UEFA Fair-Play Award: 2001
  • German Footballer of the Year: 2000, 2001
  • Runner Up FIFA World Player of the Year: 2002
  • European Footballer of the Year Bronze Ball: 2001, 2002
  • IFFHS World’s Best Goalkeeper: 1999, 2001, 2002
  • UEFA Club Football Awards – Best Goalkeeper: 1999, 2000, 2001, 2002
  • Best European Goalkeeper: 1999, 2000, 2001, 2002
  • Best Bundesliga Keeper: 1994, 1997, 1998, 1999, 2000, 2001, 2002
  • FIFA World Cup Golden Ball: 2002
  • Yashin Award: 2002
  • FIFA World Cup awards: All-Star Team 2002

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កីឡាករបាល់ទាត់ and tagged , , , , . Bookmark the permalink.

2 Responses to Oliver Kahn

  1. ស្រុកស្រែ និយាយថា៖

    ដោយសារតែ​ខ្ញុំ​ស្រឡាញ់ចូលចិត្តកីឡាករ​ចាំទី​រូបនេះ ទើប​ខ្ញុំ​កាន់​ជើង​អាល្លឺម៉ង់​ កាលហ្វីហ្វាឆ្នាំ ២០០២…

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s