Alessandro Nesta


តើ​មាន​នរណា​ស្គាល់ ខ្សែ​ការពារ​កណ្ដាល​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់ ទេ ?

alessandro-nestaAlessandro Nesta (កើត​ថ្ងៃ19 មិនា​ 1976 នៅ​រដ្ឋធានី Rome ប្រទេស​អ៊ីតាលី) មាន​កម្ពស់ 185cm គឺ​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី ដែល​លេង​ក្នុង​តំណែង​ខ្សែ​ការពារ​កណ្ដាល ។

Nesta ចាប់​ផ្ដើម​​លេង​បាល់​អាជីព​នៅ​ឆ្នាំ 1993 ហើយ​​បច្ចុប្បន្ន​លេង​ឲ្យ​ក្លឹប​មួយ​នៃ​ប្រទេស​កាណាដា ក្នុង​ក្របខ័ណ្ឌ​បាល់​ទាត់​អាមេរិក ។

Nesta គឺ​ជា​កីឡាករ​ម្នាក់​ដែល​ត្រូវ​បាន​មតិ​ជា​ច្រើន​ចាត់​ទុក​ថា​ជា​ ខ្សែ​ការពារ​កណ្ដាល​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់ ។ ក្នុង​នោះ​ផង​ដែរ គេ​ក៏​មាន​មុខ​នៅ​ក្នុង​ UEFA Team of the Year 4ដង ​ផង​ដែរ ។

Nesta ​បាន​លេង​ឲ្យ ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​ 21 ឆ្នាំ​ផង​ដែរ​ ពី​ឆ្នាំ 1995–1996 បាន​ចំនួន 9 ប្រកួត និង​ទាត់​បាល់​បញ្ចូល​ទី​បាន 1 គ្រាប់ ។ បន្ទាប់​មក​គេ​​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ពី​ឆ្នាំ 1996–2006 បាន​ចំនួន 78 ប្រកួត ។ ក្នុង​នោះ​​គេ​លេង​នៅ​ World Cup 3ដង​ នៅ​ឆ្នាំ 1998, 2002 និង​ 2006 និង​ Euro 2ដង​ នៅ​ឆ្នាំ 2000 និង 2004 ។

Nesta ក៏​ត្រូវ​បាន​ Pelé ជ្រើស​រើស​បញ្ចូល​ទៅ​ក្នុង​បញ្ជី FIFA 100 ដែល​មាន​ឈ្មោះ​កីឡាករ​ដែល​នៅ​រស់​​ដ៏​អស្ចារ្យ​បំផុត​ចំនួន​ 100 នាក់ ។

* គ្រាប់​បាល់ និង​ការ​ប្រកួត​​​​សរុប​ខាង​ក្រោម​នេះ គិត​តែ​សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ​បាល់​ទាត់​​អាជីព​ប៉ុណ្ណោះ ។

ក្លឹប ឆ្នាំ ការប្រកួត គ្រាប់​បាល់
Lazio 1993 – 2002 193 (1)
Milan 2002 – 2012 224 (7)
Montreal Impact 2012 8 (0)

* សរុប​គ្រាប់​បាល់ និង​ការ​ប្រកួត​អាជីព​ទាំង​មូល (មិន​គិត​ការ​ប្រកួត​ និង​គ្រាប់​បាល់​​ក្រុម​ជម្រើស​ជាតិ) ។

ការប្រកួត គ្រាប់​បាល់
League 417 (8)
Cup 39 (3)
UEFA 122 (1)
ផ្សេង​ៗ 9 (1)
សរុប 587 (13)

កិត្តិយស​ដែល​ទទួល​បាន

Club: Lazio

  • Serie A (1) : 2000, Runners Up 1995, 1999
  • Coppa Italia (2) : 1998, 2000
  • Supercoppa Italiana (2) : 1998, 2000
  • UEFA Cup Winners’ Cup (1) : 1998–99
  • UEFA Super Cup (1) : 1999
  • UEFA Cup : Runners Up 1998

Club: Milan

  • Serie A (2) : 2004, 2011, Runners Up 2005, 2012
  • Coppa Italia (1) : 2003
  • Supercoppa Italiana (2) : 2004, 2011, Runners Up 2003
  • UEFA Champions League (2) : 2003, 2007, Runners Up 2005
  • UEFA Super Cup (2) : 2003, 2007
  • FIFA Club World Cup (1) : 2007, Runners Up 2003

អន្តរជាតិ ៖

  • World Cup 2006 Winner
  • UEFA Under-21 European Championship Gold medal (1) : 1996
  • UEFA Euro 2000 : Runners Up 2000

ផ្ទាល់ខ្លួន ៖

  • Serie A Young Footballer of the Year: 1998
  • Serie A Defender of the Year: 2000, 2001, 2002, 2003
  • UEFA Team of the Year: 2002, 2003, 2004, 2007
  • UEFA Euro Team of the Tournament: 2000
  • FIFPro World XI: 2005, 2007

មេដាយ ៖

50px-Ufficiale_OMRI_BAR.svg4th Class / Officer: Ufficiale Ordine al Merito della Repubblica Italiana (2006)

Cavaliere_OMRI_BAR.svg5th Class / Knight: Cavaliere Ordine al Merito della Repubblica Italiana​ (2000)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កីឡាករបាល់ទាត់ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s