ប្រាសាទបាភួន


ប្រាសាទ​បាពួន ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ ១០៦០ ក្នុង​រាជ្យ​ ព្រះបាទ​ឧទ័យាទិត្យវម៌្ម​ទី២ (1050 – 1068) ។  បាពួន ជា​សំណង់​សាសនា​ដ៏​ធំ​បំផុត​នៅ​សម័យ​នោះ (មុន​ការ​សាង​សង់​ប្រាសាទ​អង្គរ) មាន​កម្ពស់ ៣៥​ ម៉. និង​​មាន​ទំហំ ១៣០ x ១០៤​ ម៉. ។

ក្រុម​អ្នក​​បុរាណ​វិទូ​គិត​ថា ប្រាសាទ​នេះ​ត្រូវ​បាន​រលំ​បាក់​បែក ដោយ​សារ​តែ​​គ្រឹះ​របស់​ប្រាសាទ​បាន​ខូច​ខាត​ក្រោម​សំពាធ​ដ៏​ធំ​របស់​ដី និង​ទម្ងន់​ប្រាសាទ ដែល​ធាក់​លើ​ជញ្ជាំង​ទប់​ដី ដែល​មាន​កម្រាស់​​​ស្ដើង​ ។ ជាទូទៅ ប្រាសាទ​ខ្មែរ​ធំ​ៗ ជា​ច្រើន​ត្រូវ​បាន​កសាង​ដោយ​ ប្រើ​ខ្សាច់​ ឬ​ដី ជា​ស្នូល​នៃ​គ្រឹះ ដោយ​ប្រើ​ថ្ម​ជា​ជញ្ជាំង​ទប់ ។ ប្រាសាទ​នេះ​មាន​​ដុំ​ថ្ម​​ជាង​ ៣ សែន​ដុំ ដែល​ត្រូវ​បាន​ផ្គុំ​ឡើង​វិញ​ចប់​សព្វ​គ្រប់​ ហើយ​ត្រូវ​បាន​សម្ពោធ​​នៅ​​ថ្ងៃ ៣ កក្កដា​ ២០១១ ។ តើ​នេះ មិនមែន​ជា​ការ​ផ្គុំ 3D ដ៏​ធំ​បំផុត​លើ​លោក​ទេ​ឬ ?

គួរ​បញ្ជាក់​ផង​ដែរ នៅ​ខាង​លិច​ប្រាសាទ​ជាន់​ទី ២ មាន​ព្រះ​ពុទ្ធ​​ទ្រង់​ចូល​និព្វាន​​​មួយ​អង្គ ដែល​ខូច​ខាត​ជា​ទម្ងន់ ហើយ​ក៏​ពិបាក​នឹង​រក​មើល​ឲ្យ​ឃើញ​ច្បាស់​​ផង​ដែរ បើ​មិន​ពិនិត្យ​ឲ្យ​បាន​ជាក់​លាក់ ក៏​ព្រោះ​តែ​រូប​នេះ មាន​ទំហំ​ធំ​ស្ទើរ​ស្មើ​នឹង​ទំហំ​ប្រាសាទ ។ ព្រះ​ពុទ្ធ​រូប​អង្គ​ចូល​និព្វាន​នេះ ត្រូវ​បាន​គេ​ផ្គុំ​នៅ​​ពេល​ក្រោយ​មក​ទេ ប្រហែល​ជា ស.វ. ទី ១៦ ។

sr-reclining

តើ​ឃើញ​បដិមា​​ព្រះ​ចូលនិព្វាន​​​ទេ  ? (ថតដោយ Ta Mab 02-11-2012)

sr-

ប្រាង្គ​លើ​បំផុត (ថតដោយ Ta Mab 02-11-2012)

ការងារ​ផ្គុំ​ថ្ម​ប្រាសាទ​ឡើង​វិញ​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ ទ.វ. ឆ្នាំ ១៩៦០ ក្រោម​ការ​ដឹក​នាំ​របស់​បុរាណ​វិទូ​បារាំង ប៉ុន្តែ​ការងារ​នេះ​ត្រូវ​បាន​អាក់​ខាន​ទៅ​វិញ នៅ​ពេល​ពួក​ខ្មែរក្រហម​ចូល​កាន់​កាប់​ប្រទេស​កម្ពុជា ។

នៅ​ឆ្នាំ ១៩៩៥ រដ្ឋាភិបាល​បារាំង បាន​ឧបត្ថម្ភ​គម្រោង​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ ហើយ​ការ​ជួសជុល​ត្រូវ​បាន​ដឹក​នាំ​ដោយ​ ស្ថាបត្យករ​ Pascal Royere មក​ពី​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (EFEO) ។

baphoun

ប្រភព parismusee

baphoun

ប្រភព parismusee

នេះ​ជា​រូប​ភាព​​បែប​ 3D  ដែល​បាន​ផលិត​ឡើង​ សំដៅ​រក​រូបរាង​ដើម​នៃ​ប្រាសាទ​នេះ

baphuon

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , . Bookmark the permalink.

6 Responses to ប្រាសាទបាភួន

  1. ស្រុកស្រែ និយាយថា៖

    មើលរូប 3D ខាងក្រោមនេះ​ទៅ គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំងណាស់​តាម៉ាប់…

  2. Pingback: ស្ថាបត្យករ Pascal Royère | តាម៉ាប់ យាយម៉ាប់

  3. Pingback: បួន​ខែ​​នៅ​ អង្គរ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s