ការ​អប់រំ និង​​ការ​អភិរក្ស​ សត្វ​ស្លាប​នៅ​កម្ពុជា


តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ចាប់​អារម្មណ៍​នឹង​​ពណ៌​ប្លែក​ៗ ​នៃ​សត្វ​ស្លាប និង​ទំហំ​របស់​ពួក​វា​ទេ ?
តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​សត្វ​ស្លាប​នៅ​កម្ពុជា​មាន​ប្រហែល​ជា​ប៉ុន្មាន​ប្រភេទ​ដែល​ឬ​ទេ ?
ខ្ញុំ​សូម​ណែនាំ​ទំព័រ​មួយ ដែល​និយាយ​អំពី​សត្វ​ស្លាប​នៅ​កម្ពុជា ៖

birdcover

ការ​អប់រំ និង​​​ ការអភិរក្ស​ សត្វ​ស្លាប​នៅ​កម្ពុជា

ត​ពី​ ប្រកាស​មុន ប្រកាស​នេះ​ ខ្ញុំ​នឹង​រៀប​រាប់​អំពី​សកម្មភាព​ខ្លះ​ៗ និង​គម្រោង​របស់​បង​ប្រុស​ម្នាក់​ដែល​ខ្ញុំ​បាន​រំលឹក​ថា​ជា អ្នក​ថត​រូប​សត្វ​ស្លាប 

លោក. ស៊ុយ សេងលីម ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ផ្នែក​សុខាភិបាល ។ ក្រៅ​ពី​នេះ លោក​ក៏​ជា​អ្នក​ថត​រូប​សត្វ​ស្លាប​ម្នាក់ ក្នុង​ចំណោម​អ្នក​ថត​រូប​សត្វ​ស្លាប​ដែល​មាន​តែ ២​នាក់​ប៉ុណ្ណោះ​នៅ​ប្រទេស​កម្ពុជា ។

លោក​​ទើប​តែ​ចាប់​ផ្ដើម​ការ​ថត​រូប​នេះ​នៅ​ដើម​ឆ្នាំ ២០១២ តែ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​បាន​ថត​រូប​សត្វ​ស្លាប​បាន​ជា​ច្រើន​ ដែល​សត្វ​ស្លាប​ខ្លះ​មិន​មាន​អត្តសញ្ញាណ​នៅ​ឡើយ ។

លោក. ស៊ុយ សេងលីម បាន​បញ្ជាក់​ថា លោក​​ធ្លាប់​រស់​នៅ​ភូមិ​ស្រុក​ជនបទ​កាល​ពី​វ័យ​កុមារ​ និង​ធ្លាប់​បាន​ឃើញ​ចំនួន​ដ៏​ច្រើន​នៃ​សត្វ​ស្លាប​ ។ ដោយ​​ប្រទះ​ឃើញ​នៅ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ស្លាប បាន​ជំរុញ​ឲ្យ​លោក​ចំណាយ​ទាំង​​ពេល​វេលា ក៏​ដូច​ជា​ថវិកា​ផ្ទាល់​ខ្លួន​ ដើម្បី​ថត​រូប​សត្វ​ស្លាប​ទាំង​នេះ ។

ខាង​ក្រោម​នេះ​​ជា​គោល​ដៅ​នៃ​គម្រោង​​នេះ ៖

  • ថត​រូប​សត្វ​ស្លាប​ដែល​មាន​នៅ​កម្ពុជា
  • បញ្ចូល​រូប​សត្វ​ស្លាប​ដែល​មាន​​យ៉ាង​តិច ៤០០​ប្រភេទ​ទៅ​ក្នុង​សៀវភៅ​ ដើម្បី​បោះពុម្ព​ និង​ចែក​ចាយ​នៅ​តាម​បណ្ណាល័យ​នៅ​សាលារៀន
  • ធ្វើ​ពិពណ៌​បង្ហាញ​រូប​សត្វ​ស្លាប​ដែល​ងាយ​រង​គ្រោះ​ថ្នាក់ និង ទទួល​រង​គ្រោះ​ថ្នាក់​កម្រិត​ខ្ពស់ នៅ​តាម​ បឋមសិក្សា មធ្យមសិក្សា និង​ ឧត្ដម​សិក្សា ជាមួយ​និង​ព័ត៌មាន​បន្ថែម ។
  • ការ​សិក្សា​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់ និង​ការ​យល់​ដឹង​អំពី​សត្វ​ស្លាប​​ មុន​ពេល​​ធ្វើ​ពិពណ៌​បង្ហាញ និង​ក្រោយ​​ពិពណ៌​បង្ហាញ​រយៈ​ពេល ១​ឆ្នាំ ។
  • ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង​ និង​ការ​ស្រលាញ់​សត្វ​ស្លាប​ ដោយ​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ទៅ​មើល​សត្វ​ស្លាប​ និង​កំណត់​អត្តសញ្ញាណ ។
  • បង្ហាញ​អ្នក​ទីក្រុង​ឲ្យ​ស្គាល់​នូវ​ប្រភេទ​សត្វ​ស្លាប​នានា ។

ខាង​ក្រោម​នេះ​ជា​​សត្វ​ស្លាប​ ១២​ប្រភេទ​ ដែល​មាន​អត្តសញ្ញាណ​រួច​ហើយ ៖

រាប់​រូប​ភាព​ទាំង​នេះ​ គឺ​ជា​កម្មសិទ្ធិ​​នៃ​ លោក​. ស៊ុយ សេងលីម
រាល់​ការ​ប្រើ​ប្រាស់​ទាំង​អស់​ ត្រូវ​សុំ​​ការ​អនុញ្ញាត​ពី​ម្ចាស់​ដើម​​ ។

ដើម្បី​ស្វែង​យល់​កាន់​តែ​ច្បាស់ សូម​ចូល​ទៅ​កាន់​ទំព័រហ្វេសប៊ុក Birds of Cambodia: Education & Conservation លោក​អ្នក​ក៏​អាច​ទស្សនា​រូបភាព​សត្វ​ស្លាប​ស្អាត​ៗ នៅ​ទីនោះ​ផង​ដែរ ៕

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សត្វ​នៅកម្ពុជា, អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក and tagged , , , , , . Bookmark the permalink.

11 Responses to ការ​អប់រំ និង​​ការ​អភិរក្ស​ សត្វ​ស្លាប​នៅ​កម្ពុជា

  1. លី កល្យាណ និយាយថា៖

    ពិសេសមែន មិត្តរបស់តាម៉ាប់។ សុទ្ធតែអ្នកជំនាញទាំងអស់។

  2. Ravy Yuth និយាយថា៖

    សាធូប សាធូប ខំមិនមួយនេះសូមឲ្យដាក់បានផង ដាក់ដងហើយ ហាហាហា…. ខានចូលប៉ុន្មានថ្ងៃហើយហ្នឹងតា?

  3. Ravy Yuth និយាយថា៖

    ហាហា សរសេខុសទៀត ចង់សួរថាដូរប៉ុន្មានថ្ងៃហើយ…

  4. vsthea និយាយថា៖

    តំណាងឱ្យកូនខ្មែរទាំងអស់សូមអរគុណលោក ស៊ុយ សេងលីម ដែលបានលះបង់ដើម្បីកូនខ្មែរ ។

  5. ក្តីស្រលាញ់ និយាយថា៖

    គាត់ពិតជាថតរូបបានស្អាតមែន។ សូមសរសើរ។

  6. Pingback: NAT GEO Wild : Ta Mab (1) | តាម៉ាប់ យាយម៉ាប់

  7. Pingback: រក​ឃើញ​​ចាប​​​អម្បូរ​ថ្មី​មួយ​នៅ​កម្ពុជា | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s