ជនអនាមិក


កាល​ពី​រសៀល​ថ្ងៃអង្គារ (០៨) ដោយ​ទំនេរ​ ខ្ញុំ​ក៏​ទៅ​នឹង​តូប​លក់​សៀវភៅ​ ដែល​ខ្ញុំ​តែង​តែ​ទៅ​ជា​ប្រចាំ ។ ដើរ​រក​មើល​សៀវភៅ​ថ្មីៗ ខ្ញុំ​ក៏​ប្រទះ​ភ្នែក​នឹង​សៀវភៅ​ចម្លង​មួយ​ក្លាយ​ មាន​គម្រប​ពណ៌​ផ្កាឈូក កម្រាស់​ត្រឹម​តែ ៤-៥ ទំព័រ​តែ​ប៉ុណ្ណោះ ។

anonymousខ្ញុំ​ហួស​ចិត្ត អស់​ពាក្យ​នឹង​ថ្លែង​គ្រាន់តែ​ឃើញ​សៀវភៅ​នេះ ។ វា​ជា​អត្ថបទ​​ដែល​ខ្ញុំ​ចង​ក្រង ។ ខ្ញុំ​បាន​បង្ហោះ​ឯកសារ​នេះ​ឲ្យ​ទាញ​យក​ដោយ​​មិន​គិត​ថ្លៃ​ ដោយ​បញ្ជាក់​ថា សុំ​កុំ​ប្រើ​ប្រាស់​ដើម្បី​ប្រកប​អាជីវកម្ម​អ្វី ។

បើ​ទោះ​ជា​អត្ថបទ​នេះ ខ្ញុំ​ដក​ស្រង់​មក​ពី​ទស្សនាវដ្ដី​​កម្ពុជ​សុរិយា​ក្ដី ខ្ញុំ​បាន​រៀប​ចំ​កែ​លម្អ បន្ថែម​រូប​ ក៏​ដូច​ជា​ពន្យល់​ពាក្យ​ជា​ដើម ។

ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​មួយ​ទៀត​នោះ គឺ​ជន​អនាមិក​ដ៏​ ថោកទាប នោះ ប្រើ​ឈ្មោះ​ លោក​គ្រូ ផ្ជិត ខ្យៃ (អាន​ថា ជុត ខៃ) ជា​អ្នក​សរសេរ​ទៅ​វិញ ។

បើ​ជ្រុល​ណាស់​ជា​លួច​របស់​គេ​ហើយ ម្ដេច​ឡើយ​ក៏​ប្រើ​ឈ្មោះ​អ្នក​ដទៃ​ទៀត ? ជន​អនាមិក​នេះ​ដូច​ជា​ មិន​ស្គាល់​ចាស់​ទុំ ហើយ​ក៏​ដូច​ជា​គ្មាន​ឧត្ដម​គតិ​ផង​ដែរ ។

ខ្ញុំ​សួរ​អ្នក​លក់​អំពី​តម្លៃ​សៀវភៅ​នេះ គេ​ថា​លក់​​ក្នុង​តម្លៃ ១៥០០៛ (គិត​ថ្លៃ​ចំណាយ​ប្រហែល​ជា ៥០០៛ ប៉ុណ្ណោះ) ។

បើ​មាន​ឱកាស ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​បាន​ជួប​អ្នក «ជន​អនាមិក​ដែល​មិន​ចេះ​ខ្មាស​អៀន» !

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

16 Responses to ជនអនាមិក

  1. Nataro និយាយថា៖

    ដឹងស្រាប់ហើយ ស្រុកខ្មែរ ពូកែណាស់ Copy past បោះពុម្ពលក់ ថែមទាំងមិនដាក់ម្ចាស់ពិតឲ្យស្គាល់ទៀត។ រឿងបែបនេះ កើតឡើងចំពោះខ្ញុំកាលពី៤ទៅ៥ឆ្នាំមុន ពេលនេះ ដាក់អ្វីត្រូវប្រយ័ត្នប្រយែង ព្រោះញើសឈាមអង្គុយមុខកុំព្យូទ័រស្វែងរកឯកសារយកមកដាក់ និងសរសេរនេះ យកចែកដោយទទេរ តែមានជនឆ្លៀតឱកាសយកទៅធ្វើអាជីវកម្ម ពិតជាយំមិនចេញនោះទេ។🙂

  2. ស្រុកស្រែ និយាយថា៖

    ហាសៗៗៗៗ… សើច​អោយឮ និង​អោយ​អស់​ពី​ពោះ​តែ​ម្តង​ទៅ…។ ដោយ​ហេតុនេះ​ហើយ បាន​ជា​ខ្ញុំ​​ទាន់​មិន​ដាច់​ចិត្ត​​ចុះ​ផ្សាយ​សៀវភៅ​ប្រវត្តិពិស្តារ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត (មាន​ទាំង​រូបថត​បច្ចុប្បន្នភាព​នៃ​ទីតាំង​ទាំង​ឡាយ​ក្នុង​សៀវ​ភៅ​នោះ) ដែល​ខ្ញុំ​បាន​ធ្វើ​យ៉ាង​ផ្ចិត​ផ្ចង់​រួច​ហើយ…។

  3. Samady KS និយាយថា៖

    ហា​ហា​ហា នេះ​ហៅ​ថា​ក្បួន ប៊ីសានីស

  4. នុង ទទួលបានមេរៀនមួយ​ដ៏ចាស់ដៃហើយ។
    ប្រហែសបាត់ ប្រយ័ត្នគង់។ តែមិនទាន់បានប្រហែស គឺ​មិនទាន់ចេះប្រយ័ត្នទេ។ ទាល់តែមានចោរ ទើបមានប៉ូលីស។🙂

  5. អាក្បាលធំ និយាយថា៖

    និយាយ​ឲ្យ​ខ្លី បើ​មិន​ចង់​ឲ្យ​គេ​យក​ទៅ copy បោះពុម្ព​លក់ វិធី​មានតែ​មួយ​គឺ ​ខ្ជឹប។ តែ​ខ្ញុំ​មិន​ចង់​ឮ​ពាក្យ​ខ្ជឹប​ទៀត​ទេ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s