អ្នក​អភិរក្សអង្គរ Henri Marchal (១៨៧៦ – ១៩៧០)


Henri Marchal (June 24, 1876 – April 10, 1970)

ហង់រី ម៉ារស្ហាល់ (Henri Marchal) កើ​ត​នៅ​ទីក្រុង​ប៉ារីស៍​ នៅ​ថ្ងៃ​ ២៤ មិថុនា ១៨៧៦ ហើយ​ទទួល​មរណភាព​នៅ​ ខែត្រ​សៀមរាប ថ្ងៃ​ ១០ មេសា ១៩៧០​។

គាត់​ជា​ស្ថាបត្យករ និង​មន្ត្រី​រាជការ​អាណានិគម​បារាំង ។ គាត់​បាន​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​របស់​គាត់​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ សិល្បៈ និង​បុរាណវត្ថុវិទ្យា​ នៃ​ប្រទេស​កម្ពុជា​ បូក​រួម​និង​​កិច្ចការ​អភិរក្ស និង​ជួសជុល​ឡើង​វិញ​នូវ​ប្រាសាទ​បុរាណ​ខ្មែរ​ទាំង​ឡាយ​នៅ​​ឯ​ឧទ្យាន​អង្គរ ខែត្រ​សៀមរាប ។

បន្ទាប់​ពី​​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ឆ្នាំ ១៨៩៥ គាត់​បាន​ចូល​រៀន​នៅ​ សាលា​វិចិត្រ​សិល្បៈ (École des beaux-arts) ផ្នែក​ស្ថាបត្យកម្ម ដែល​​បង្រៀន​ដោយ ​ស្ថាបត្យករ​ល្បី​ឈ្មោះ​ Gaston Redon ។ គាត់​បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​សិល្បៈ ទស្សនវិជ្ជា និង គណិតវិទ្យា ។

គាត់​ត្រូវ​បាន​ចាត់​តាំង​ជា​ អធិការ​ត្រួតពិនិត្យ​លើ​លំនៅ​ឋាន​ប្រជាជន​នៅ ​កម្ពុជា​ នៅ​ឆ្នាំ ១៩០៥ ។ នៅ​ឆ្នាំ​ ១៩១០ គាត់​បាន​ទទួល​​​សញ្ញាប័ត្រ​ភាសាខ្មែរ ហើយ​​ត្រូវ​បាន​តែង​តាំង​ជា​ជំនួយ​ការ​​​ប្រធាន​សាលា​បារាំង​ចុង​បូព៌ា (Ecole Française d’Extrême-Orient – EFEO) ប្រចាំ​ការ​នៅ​សារមន្ទីរ​ភ្នំពេញ ដោយ​ជា​ប្រធាន​ផ្នែក​វត្ថុបុរាណ ។ នៅ​ឆ្នាំ ១៩១២ គាត់​ត្រូវ​បាន​ចាត់​តាំង​ជា​ អធិការ​ត្រួតពិនិត្យ​លើ​លំនៅ​ឋាន​ប្រជាជន​នៅ​ កូសាំងស៊ីន ។

បន្ទាប់​​​​ពី​ លោក ហ្សង់ កូម៉ៃយ៍ (Jean Commaille) ​ត្រូវ​បាន​ពួក​ចោរ​ប្លន់​សម្លាប់​នៅ​ពេល​ដែល​លោក​យក​ប្រាក់​ខែ​ទៅ​បើក​ឲ្យ​កម្មករ​នៅ​ឆ្នាំ ១៩១៦ គាត់​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ អង្គរ ដើម្បី​ចាត់​ចែង​​បន្ត​ការងារ​អភិរក្ស​​ក្រោម​ការ​គ្រប់គ្រង​ពី​សំណាក់​ EFEO ។ គាត់​បាន​បន្ត​ការងារ​លាង​សម្អាត​នៅ​ អង្គរវត្ត និង​ធ្វើ​កំណាយ​បុរាណ​វិទ្យា​នៅ​​សំណង់​ធំ​​ៗ នៅ​ឯ​ អង្គរធំ ដូចជា បាពួន, បាយ័ន, ច្រក​ទ្វារ​ជ័យ, ពិមានអាកាស, ព្រះ​ពិធូរ,  និង​ សំណល់​បរម​រាជ​វាំង ។

នៅ​ឆ្នាំ ១៩១៩ គាត់​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ EFEO និង​ ជា​ប្រធាន​អភិរក្ស​អង្គរ ។ គាត់​បាន​ចាប់​ផ្តើម​ធ្វើ​កំណាយ​បុរាណ​វិទ្យា និង​លាង​សម្អាត​សំណង់​ផ្សេង​ៗ នៅ​ក្រៅ​ អង្គរធំ ដូច​ជា តាព្រហ្ម (១៩២០), ព្រះ​ខ័ន, បន្ទាយ​ក្ដី, នាគព័ន្ធ, ភ្នំបាខែង (១៩២២-២៩), ប្រាសាទ​ក្រវ៉ាន់ (ជា​មួយ​នឹង ហង់រី ប៉ារម៉ង់ជេរ-Henri Parmentier និង វិចទរ ហ្គូល៊ូបេវ-Victor Goloubew), ប្រាសាទ​បន្ទាយ​ស្រី និង​ប្រាសាទ​ជា​ច្រើន​ទៀត ។

នៅ​ឆ្នាំ ១៩៣០ គាត់​បាន​ទៅ​ កោះ​ជ្វា ដើម្បី​សិក្សា​ពី​គោលការណ៍ ​សាងសង់​ឡើង​វិញ​ដោយ​ប្រើ​សំណល់​វត្ថុ​ដើម​ (Anastylosis) ពី​ផ្នែក​​បុរាណវត្ថុវិទ្យា​នៅ​ Dutch East Indies (ប្រទេស​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន) ។ គាត់​បាន​​​យល់​អំពី​វិធី​ដដែល​ៗ​ ដែល​​បាន​ប្រើ​ពីមុន​មក​​នៅ​អង្គរ ដូច្នេះ​នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​វិញ គាត់​បាន​ប្រើ​ប្រាស់​វិធី Anastylosis ជា​លើក​ដំបូង​នៅ​ ប្រាសាទ​បន្ទាយ​ស្រី ។ ការ​ស្តា​រ​ឡើង​វិញ​នោះ ទទួល​បាន​ការ​គាំទ្រ​ និង​ជោគជ័យ​យ៉ាង​ពេញ​ទំហឹង​។

នៅ​ឆ្នាំ ១៩៣៣ គាត់​បាន​លា​លែង​ពី​តំណែង​ជា​ប្រធាន​អភិរក្ស​អង្គរ ទៅ​ជំនួស​តំណែង ​លោក ហង់រី ប៉ារម៉ង់ជេរ ជា​ប្រធាន​ផ្នែក​​បុរាណវត្ថុវិទ្យា​​នៅ EFEO  ប៉ុន្តែ​គាត់​បាន​ទៅ​កាន់​តំណែង​​ជា​ប្រធាន​អភិរក្ស​អង្គរ​វិញ​​ចាប់​ពី​ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ (បន្ទាប់​ពី​ការ​ធ្វើ​អត្តឃាត​នៃ លោក ហ្សកស៍ ទ្រូវ៉េ – Georges Trouvé) និង​ម្ដង​ទៀ​ត​ពី​ឆ្នាំ ១៩៤៧ ដល់​ឆ្នាំ​ ១៩៥៣ (ជំនួស លោក ម៉ូរីស ហ្គ្លេស្ស – Maurice Glaize) ។ នៅ​ពេល​នោះ​ដែល គាត់​មាន​អាយុ​ជាង ៧០​ឆ្នាំទៅ​ហើយ ហើយ​គាត់​បាន​ប្រាប់​ទៅ​កាសែត​ The New York Times  ថា «ការងារ​នេះ​កាន់​តែ​ពិបាក​ទៅ​ៗ​សម្រាប់​រូប​ខ្ញុំ​» ។

កាល​ពី​ឆ្នាំ ១៩៣៨ នៅ​តាម​ផ្លូវ​ត្រឡប់​ពី​ប្រទេស​បារាំង​វិញ គាត់​បាន​​ចូល​ទៅ​ប្រទេស​ក្លឹង (ឥណ្ឌា) និង ស៊ីឡន (សិរីលង្កា បច្ចុប្បន្ន) ដែល​គាត់​បាន​ពិពណ៌នា​ក្នុង​សៀវភៅ Souvenirs d’un Conservateur (អនុស្សាវរីយ៍​នៃ​អ្នក​អភិរក្ស​ម្នាក់) ហើយ​នៅ​មុន​ពេល​ត្រឡប់​ទៅ​ដល់​ អង្គរ គាត់​បាន​ធ្វើ​បេសកកម្ម​បុរាណវត្ថុវិទ្យា​មួយ​នៅ Arikamedu (បារាំង​ហៅ​ថា Virampatnamr) នៅ​ក្បែរ​ Pondicherry ។

ពី​ឆ្នាំ ១៩៤៨ ដល់​ឆ្នាំ ១៩៥៣ គាត់​បាន​ចាត់​ការ​ផ្ទាល់​លើ​ការ​ងារ​ស្តា​សំណង់​នៅ​​តាម​បណ្ដោយ​​ផ្លូវ​ខាង​លិច​ អង្គរវត្ត, លាន​ជល់​ដំរី, ប្រាសាទ​បាពួន (១៩៤៨), ប្រសាទ​បន្ទាយ​ក្ដី, ព្រះ​ខ័ន,  និង​ ធម្មនន្ទ (១៩៥០) ។ ពី​ឆ្នាំ ១៩៥៤ ដល់​ឆ្នាំ ១៩៥៧ គាត់​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​សំណង់​បុរាណ និង​ជា​ប្រធាន​មន្ទីរ​សាធារណការ នៅ​រាជាណាចក្រ​ឡាវ​ថ្មី ។

ដោយ​បាន​ធ្វើ​ការ​នៅ​ប្រាសាទ​ជា​ច្រើន គាត់​បាន​ផ្ដល់​ការ​ពិពណ៌នា​យ៉ាង​ជាក់លាក់​មួយ នៅ​ក្នុង​កាសែត​​ក៏​ដូច​ជា​សេចក្ដី​រាយការណ៍​អំពី​ការ​ធ្វើ​កំណាយ​ បុរាណវត្ថុវិទ្យា ដែល​បាន​ផ្ដល់​ប្រយោជន៍​យ៉ាង​សំខាន់​ក្នុង​ការ​សិក្សា​ស្ថាបត្យកម្ម​នៃ​ សំណង់​ប្រាសាទ​ជា​ច្រើន ។

សេចក្ដី​ស្រលាញ់​ដ៏​ធំធេង​របស់​គាត់​ ចំពោះ​ អង្គរ​ និង​អរិយធម៌​ខ្មែរ បាន​ស្ដែង​​បញ្ជាក់​ឲ្យ​យើង​ឃើញ​​យ៉ាង​ច្បាស់ នៅ​ពេល​ដែល​គាត់​ចំណាយ​ពេល​វេលា​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់​រស់​នៅ​ ខែត្រ​សៀមរាប ចាប់​តាំង​ពី​ពេល​ដែល​គាត់​ចូល​និវត្តន៍​នៅ​ឆ្នាំ ១៩៥៧ ដល់​ពេល​ដែល​គាត់​ទទួល​មរណភាព​នៅ​ឆ្នាំ ១៩៧០ ។

ស្នាដៃ​ជា​សៀវភៅ

  • Marchal, Henri (1918). “Monuments secondaires et terrasses bouddhiques d’Ańkor Thom” (in French) (PDF). BEFEO 18/8. ISSN 0336-1519. Retrieved 2009-08-28.
  • Marchal, Henri (1922). “Le temple de Prah Palilay” (in French) (PDF). BEFEO 22: 101–134. doi:10.3406/befeo.1922.2913. ISSN 0336-1519. Retrieved 2009-08-28.
  • 1924-26 – “Les portes monumentales du groupe d’Angkor”, AAK 2/1, p. 1-26, pl., ph.
  • 1924-26 – “Notes sur le Palais Royal d’Angkor Thom”, AAK 2/3, p. 303-328.
  • 1925 – “Pavillons d’entrée du Palais Royal d’Angkor Thom”, in Études asiatiques (2), Paris, EFEO/G. van Oest (PEFEO 20), p. 57-78, pl. 32-41.
  • Marchal, Henri (1928) (in French). Guide archéologique aux temples d’Angkor : Angkor Vat, Angkor Thom, et les monuments du petit et du grand circuit. Paris: G. van Oest. OCLC 224296699.
  • 1937 – “Kutîçvara » et « Notes sur les Terrasses des Éléphants, du Roi lépreux et le Palais Royal d’Angkor Thom”, BEFEO 37/2, p. 333-360.
  • 1939 – La collection khmère, (Musée Louis Finot), Hanoi, EFEO, 170 p., 13 pl.
  • 1948 – L’architecture comparée dans l’Inde et dans l’Extrême-Orient, Paris, G. van Oest, 262 p.
  • Marchal, Henri (1951) (in French). Le décor et la sculpture khmers. Paris: G. van Oest. OCLC 3054586.
  • 1951 – Le décor et la sculpture khmers, Paris, G. van Oest, 135 p.
  • 1957 – Le Temple de Vat Phou, province de Champassak, Saigon, edited by département des Cultes du Gouvernement royal du Laos, 37 p.

***

ប្រភព ៖ Wikipedia – Henri Marchal, EFEO – Henri Marchal

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​អភិរក្ស and tagged , , , , , . Bookmark the permalink.

6 Responses to អ្នក​អភិរក្សអង្គរ Henri Marchal (១៨៧៦ – ១៩៧០)

  1. achharia និយាយថា៖

    រកមុខឃើញហើយ !
    គឺគាត់ហ្នឹងហើយដែលបណ្ដែតបណ្ដោយអោយ
    ដើមឈើដុះចាក់រួបរឹតរុំព័ទ្ធថ្មនិងតួប្រាសាទនានា ។

    អរគុណតាម៉ាប់…😀

  2. Chen Chanratana និយាយថា៖

    សូមអរគុណ ចំពោះការខិតខំប្រឹងប្រែង​ស្រាវជ្រាវ និងចងក្រងអត្ថបទដ៏មានសារៈសំខាន់សម្រាប់ខ្មែរគ្រប់រូប។

  3. Pingback: ប្រាសាទ​កុដិស្វរៈ | តាម៉ាប់ យាយម៉ាប់

  4. Pingback: ប្រាសាទ​តុប​ខាង​​កើត (មង្គលាថ៌) | តាម៉ាប់ យាយម៉ាប់

  5. Pingback: ប្រាសាទ​តុប​ខាង​​លិច | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s