ការជួយ​សង្គ្រោះ


មួយ​​រយៈ​នេះ​ ខ្ញុំ​ដើរ​ហើរ​ច្រើន  ការងារ​សាលា​ក៏​ច្រើន ដូច្នេះ​ការ​សរសេរ​អត្ថបទ​នៅ​ទី​នេះ​ក៏​កាត់​បន្ថយ​ទៅ​តាម​នេះ​ផង​ដែរ ។

កាល​ពី​ថ្ងៃ​អាទិត្យ ទី​២០ នេះ​ ខ្ញុំ​បាន​​ទៅ​សួន​សត្វ​ភ្នំ​តាម៉ៅ ​​បន្ទាប់​ពី​ខក​ខាន​ទៅ​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ ។ ខ្ញុំ​មិន​បាន​ចាំ​ទិដ្ឋភាព​កាល​ពី​ជាង ១០​ឆ្នាំ​មុន​នោះ​ទេ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​នឹង​សរសេរ​រៀបរាប់​នៅ​ខាង​ក្រោម​នេះ គឺ​ជា​រឿង​រ៉ាវ​ដែល​ខ្ញុំ​ជួប​ប្រទះ​​​​នៅ​​ថ្ងៃ​អាទិត្យ​នេះ រឿង​រ៉ាវ​ដែល​​ជា​រឿង​គ្រោះ​ថ្នាក់​ផង​ដែរ ។

poor-elderly-beggars-ppp-02

រូបថត ៖ ភ្នំពេញ​ប៉ុស្តិ៍

ការ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ប្រហែល​ជា​ ៤០​គ.ម ពី​ទីក្រុង​ភ្នំពេញ ខ្ញុំ​ក៏​បាន​ទៅ​ដល់​ច្រក​ចូល​ សួនសត្វ​ភ្នំ​តាម៉ៅ តាម​ខ្លោង​ទ្វារ​វត្ត​ភ្នំ​តាម៉ៅ ។ គ្រាន់​តែ​បត់​ចូល​កាល​ណា ក៏​ប្រទះ​ភ្នែក​នឹង​ទិដ្ឋភាព​ពិបាក​ភ្នែក (មាន​អ្នក​សុំ​ទាន​ទាំង​ក្មេង​ ទាំង​ចាស់​​ ឈរ​ជិះ​ទឹក​មួយ​ចិបៗ ទៅ​លើ​ថ្នល់​ដី​ដ៏​ហុយ ដោយ​សង្ឃឹម​ថា​មាន​ការ​​ផ្ដល់​ជា​លុយ​កាក់​ទៅ​វិញ) ។ ខ្ញុំ​ពិត​ជា​ពិបាក​បើក​ភ្នែក​នឹង​ទទួល​យក​ទិដ្ឋភាព​បែប​នេះ​ណាស់ ដោយ​មិន​ដឹង​ថា​មាន​វិធី​អ្វី​ល្អ​សម្រាប់​ជួយ​កុំ​ឲ្យ​ពួក​គាត់​សុំ​ទាន​ទៀត ។

ដោយ​ធ្វើ​ដំណើរ​ប្រហែលជា ៤​គ.ម លើ​ផ្លូវ​ដី​នេះ ខ្ញុំ​ក៏​បាន​ទៅ​ដល់​សួន​សត្វ​ភ្នំ​តាម៉ៅ ។ ក្រោយ​ពី​ដើរ​មើល និង​ថត​សត្វ​​ទាំង​នោះ​អស់​មួយ​រយៈ ខ្ញុំ​ក៏​បាន​ដើរ​បែក​ផ្លូវ​ពី​មិត្តភ័ក្ដិ​ខ្ញុំ​ ដោយ​ចង់​ដើរ​ឲ្យ​សព្វ​ទី​ផង ។ ជា​ទម្លាប់​ដែល​ចូល​ចិត្ត​ដើរ​ផ្សងព្រេង​ ខ្ញុំ​ក៏​បាន​ដើរ​ចេញពី​ផ្លាក​សញ្ញា​ហាម​ឃាត់ ហើយ​បន្ត​ដើរ​ទៅ​តាម​ផ្លូវ​​ដី​មួយ​ប្រហែលជា​ ៣គ.ម ដោយ​មិន​ប្រទះ​សូម្បី​តែ​មនុស្ស​ម្នាក់ ។ ខ្ញុំ​ដឹង​ថា​ផ្លូវ​ដែល​ខ្ញុំ​ដើរ​នេះ គឺ​កំពុង​តែ​ចេញ​ឆ្ងាយ​ពី​សួន​សត្វ​ភ្នំ​តាម៉ៅ តែ​ដោយ​ចិត្ត​ចង់​ដឹង​ «ជ្រុល» ខ្ញុំ​ព្យាយាម​ដើរ​ដោយ​សង្ឃឹម​ថា​អាច​មាន​ផ្លូវ​វាង​ណា​មួយ​នាំ​ខ្ញុំ​ទៅ​ដល់​ទី​នោះ​វិញ ។

ដោយ​ឆ្ងាយ​ទៅ​ៗ ខ្ញុំ​ក៏​គិត​ថា​នឹង​បក​ក្រោយ ជា​ចៃដន្យ​ល្អ ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់ ហើយ​ក៏​សុំ​ឲ្យ​គេ​ជួយ​ជួន​មក​វិញ ដោយ​មាន​សគុណ​​ផង​ ។

បុរស​នោះ​បាន​ប្រាប់​ខ្ញុំ​ថា «គាត់​ធ្លាប់​ធ្វើ​ការ​នៅ​សួន​សត្វ​នេះ ហើយ​ស្គាល់​ផ្លូវ​ចេញ​ចូល​ទាំង​អស់​ផង​ដែរ ។» គាត់​ក៏​បាន​និយាយ​ទៀត​ផង​ដែរ​ថា​ «​បង​​សំណាង​ហើយ​ដែល​ដើរ​ជួប​នឹង​ខ្ញុំ ព្រោះ​កន្លែង​នេះ ព្រៃផ្សៃ ណាស់ ។ បង​ដើរ​តែឯង មាន​របស់​ថ្លៃ​ផង​ សំណាង​ហើយ​មិន​ជួប​មនុស្ស​អាក្រក់​ នោះ ។» ខ្ញុំ​ក៏​ងក់​ក្បាល​អឺអើ ទៅ​តាម​គាត់ តែ​ក៏​នៅ មាន​កូន​ចិត្ត​ភ័យ​ផង​ដែរ ក៏​ព្រោះ​តែ​គាត់​មិន​ធុំ​ក្លិន «ល្មុត​ទុំ» ផង​ដែរ ។

គាត់​ក៏​បាន​​ជូន​ខ្ញុំ​មក​ដល់​កន្លែង​ ដំរី ដែល​មិត្តភ័ក្ដិ​ខ្ញុំ​កំពុង​តែ​នៅ​មើល ដំរី​រាំ ។ ខ្ញុំ​ក៏​បាន​ដក​ប្រាក់​ ២០,០០០៛ ដែល​នៅ​សល់​ចុង​ក្រោយ​ក្នុង​កាបូប​លុយ​ដ៏​ស្ដើង​របស់​ខ្ញុំ​ជូន​ទៅ​គាត់​ជា «សគុណ» ដោយ​មិន​ភ្លេច​នូវ​ពាក្យ «អរគុណ» ផង​ដែរ ចំពោះ​ការ «ជួយ​សង្គ្រោះ​ជីវិត​មួយ​នេះ» ។

ខ្ញុំ​បាន​រស់​ត​ទៀត ដើម្បី​សរសេរ​អត្ថបទ​នៅ​ទីនេះ​បន្ត ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​អាន​ អត្ថបទ​ដែល​គ្មាន​បទដ្ឋាន​របស់​ខ្ញុំ ។

ដោយ​សារ​រឿងរ៉ាវ​ខាង​លើ​នេះ ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ម្ដង​ទៀត​ថា តើ​ខ្ញុំ​គួរ​ឡើង​ភ្នំ​ដែល​ខ្ពស់​ជាង​គេ​នៅ​ស្រុក​ខ្មែរ​ឬ​ក៏​ឥត ?

1

ស្ងាត់!

2

បង្គោល​អគ្គិសនី

3

ភ្នំ​តាម៉ៅ​មើល​ពី​ចម្ងាយ

4

ត្នោត​បី​ដើម

 

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់សរសេរ តាម៉ាប់។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

18 Responses to ការជួយ​សង្គ្រោះ

  1. សុខហេង ថា:

    ចង់​បះ​សក់!

  2. ravyyuth ថា:

    អឺមម ស្ងាត់បែបនេះខ្ញុំខ្លាចខ្មោចទាំងថ្ងៃតាម៉ាប់អើយ… (ខ្លាចមនុស្សផង ខ្មោចផង..) 😦

  3. ravyyuth ថា:

    ហើយចុះបុរសដែលនាំផ្លូវនោះ គាត់នាំផ្លូវត្រលប់ក្រោយ រឺគាត់ស្គាល់ផ្លូវកាត់។

    តាម៉ាប់រាងចាលនេៅ? ហាហាហា សំណាងហើយកណ្តាលថ្ងៃត្រង់ខ្មោចមិនលង… 😛 តាមពិត មនុស្សលោកយើងតែបែបហ្នឹងឯងពេលជួបភ្លាមៗរាងក្លាច ដល់យូរទេៅភ្លេចបើមិនចង់សាកទៀត…

  4. My baby boy, you are not yet ready for the adventure trip. I would like you to delay it (but not the delete). Time by time you’ll learn how to face the situations. Good luck my dear.

  5. ខ្ញុំ​បាន​ស្មាលាភ្នំតាម៉ៅ​អស់​ពេល​យូរ​ឆ្នាំ​ហើយ… គឺ​ដោយសារ​តែ​មាន​ទិដ្ឋភាព​ «វេទនាភ្នែក» នៅ​តាម​ដង​ផ្លូវ​ចូល​នេះ​ឯង…។ តំបន់​ក្នុងព្រៃនៅ​ជុំវិញ​នោះ គឺ​ប្រាកដ​ជា​មិន​មាន​សុវត្ថិភាព​​ដល់​ការ​ដើរ​ហើរ​តែ​ឯង​ទេ។ នេះ​ជា​បទពិសោធន៍..!!.. 😀

  6. វិចូច ថា:

    ខ្ញុំ​មិន​ដែល​បាន​ទៅ​ម្ដង​ណា​សោះ ភ្នំតាម៉ៅ​អីហ្នឹង។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s