បារាយណ៍​ទឹកថ្លា


នៅ​​ចំ​កណ្ដាល ​បារាយណ៍​ទឹកថ្លា មាន​ប្រាសាទ​បាក់​បែក​មួយ​ដែល​គេ​ហៅ​ថា​ ប្រាសាទ​មេ​បុណ្យ​ ​។ មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​អំពី​ការ​បរិច្ឆេទ​នៃ​ការ​សាង​សង់​នោះ​ទេ តែ​ភស្តុតាង​រចនាបថ​​ និង​ការ​សិក្សា​បាន​បញ្ជាក់​ថា​ ទាំង​បារាយណ៍​និង​ប្រាសាទ​ត្រូវ​បាន​ជីក និង​កសាង​ក្នុង​រាជ្យ ព្រះបាទ​សូរ្យវម៌្ម​ទី ១ (1​002 – 1050) និង ​ព្រះបាទ​ឧទយាទិត្យវម៌្មទី ២ (1050 – 1066) ។

បារាយណ៍​នេះ​​ គេ​មិន​ស្គាល់​ឈ្មោះ​ដើម​នោះ​ឡើយ​ បើ​ទោះ​ជា​គេ​ចេះ​ដឹង​ស្គាល់​ថា​ពាក្យ តដាក នេះ​មាន​ន័យ​ថា​បារាយណ៍​ក៏ដោយ ។ មិន​ដឹង​ជា​គួរ​ហៅ​ថា សូរ្យ​តដាក ឬ ឧទយាទិត្យតដាក (គ្រាន់​ជា​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ) ។

រូប​យក​ពី​ផ្កាយ​រណប​តាម​ សណ្ឋានដី/Terrain (ខាងលើ) និង​សណ្ឋាន​កាត់/Hybrid (ខាងក្រោម)

អ្នក​ជំនាញ​បារាំង​​​​ដំបូង​ៗ ជឿ​ថា​ បារាយណ៍​នេះ​មាន​មុខងារ​ជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​មួយ​សម្រាប់​ទ្រទ្រង់​វិស័យ​កសិកម្ម ។ តែ​នៅ​ការ​សិក្សា​នៅ​ពេលក្រោយ​ៗ​​មក​ទៀត​បាន​បញ្ជាក់​ថា បារាយណ៍​នេះ​មាន​មុខងារ​និមិត្ត​រូប​ច្រើន​ទៀត ដោយ​សារ​គេ​រក​មិន​ឃើញ​មាន​​​ទ្វារ​ទឹក​ណា​មួយ​សោះ ។ នេះ​ជា​រឿង​ដែល​មិន​ទាន់​មាន​ចម្លើយ​ដាច់​ស្រេច​នៅ​ឡើយ​ដោយ​សារ​គ្មាន​សិលា​ចារឹក​មួយ​ណា​និយាយ​ពី​មុខងារ​នៃ​បារាយណ៍​នេះ ។

តែ​គួរ​ឲ្យ​ឆ្ងល់​ទេ​ថា ស្ដេច​ខ្មែរ​​ដល់​ទៅ​ ២​ផែន​ដី ប្រើ​ប្រជារាស្ត្រ​ឲ្យ​ជីក​បារាយណ៍​ដែល​មាន​ទំហំ​ដល់​ទៅ 8.000 ម៉. x 2.200 ម៉. នេះ​ដើម្បី​គ្រាន់​តែ​ជា​​​​ និមិត្តរូ ? បើ​មាន​ទឹក​ហើយ ម្ដេច​​ឡើយ​មិន​ប្រើ ? ដូច​ជនជាតិ​ខ្មែរ​តែង​តែ​និយាយ​ថា «ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ»​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​បារាយណ៍​នេះ​អាច​ផ្ទុក​ទឹក​ដល់​ទៅ​ជាង 123 លាន​ ម៉ដោយ​មាន​ជម្រៅ​ជា​មធ្យម​ 7 ម៉. ។

សណ្ឋាន​ស្រដៀង​ក្បាល​ល្មូន

បើ​មើល​ពី​លើ​តាម​រយៈ Google Map យើង​នឹង​មើល​ឃើញ​ថា កោះ​មេ​បុណ្យ​ខាង​លិច​ នេះ មាន​រាង​ដូច​ជា​ក្បាល​ល្មូន (ពស់, ក្រពើ, អណ្ដើក, បង្កួយ, ។ល។) ។ វា​រឹត​តែ​ចម្លែក​ទៅ​ទៀត គឺ​ដូច​ជា​សត្វ​ល្មូន​នោះ​អើត​ក្បាល​ចេញ​ពី​ទឹក​អញ្ចឹង​ដែរ ។

តើ​ជា​សត្វ​អ្វី​ដែល​ទៅ​ណ៎ ?

***

អាន​បន្ថែម ៖

  1. CEN: ប្រវត្តិ​បារាយណ៍​ខាង​លិច
  2. CEN: ស្ថានីយ​ព្រៃ​ក្មេង ជិត​បារាយណ៍​ខាង​លិច
  3. CEN: របក​គំហើញ​បុរាណ​វិទ្យា​ថ្មី នៅ​បារាយណ៍​ខាង​លិច

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

23 Responses to បារាយណ៍​ទឹកថ្លា

  1. លី កល្យាណ និយាយថា៖

    ខ្ញុំជឿច្បាស់ណាស់ថា គេជីកបារាយណ៍ដើម្បីទុកទឹកប្រើ ព្រោះក្នុងបរិវេណនោះមិនមានសម្បូរណ៍ស្រះត្រពាំង ជាយុទ្ធសាស្រ្តទឹកទេ។

    តើមាននរណាដឹងថាប្រព័ន្ធទឹកសម័យមុនគេប្រើប្រព័ន្ធលូបែបណាទេ?
    ខ្ញុំមិនមានពេលស្រាវជ្រាវសោះ បានត្រឹមតែស្តាប់គេនិយាយតែប៉ុណ្ណោះ។ ង៉ៃណា ប្រេកអ៊ីនភុត គួរតែទៅដេកដើរមើលរូបតាមប្រាសាទបាយ័ន ឬអង្គរវត្តរកបញ្ហាហ្នឹងម្តង។

    • លី កល្យាណ និយាយថា៖

      សុំអីក៏សុំម៉្លេះដល់ទៅពីរដង

    • តា ម៉ាប់ និយាយថា៖

      ប៉ិនហ្មងខាងចាក់សាំង !

    • លី កល្យាណ និយាយថា៖

      ចេះតែចាក់លេងៗទៅ អត់អស់លុយផងពិតមែនតែសាំងឡើងថ្លៃ

    • តា ម៉ាប់ និយាយថា៖

      ហាហាហា ប្រយ័ត្នគេដុតហ្គាសវិញទៅបង ហ្គាសនៅថោក​ទេ😛

    • តា ម៉ាប់ និយាយថា៖

      បងកល្យាណ !!! សុំមើល​ប្រកាសនេះ ១ https://tamabmmo.wordpress.com/i-am-khmer/national-symbols-of-cambodia/

    • somada និយាយថា៖

      ចុចម៉ាដងហើយ តែវាអត់ឃើញ ក៏ចាសេរម៉ាដងទៀតទៅ ។ សុំពីរដង​ប៉ុណ្ណឹងហើយ នៅតែគេមិនឆ្លើយ​ថាម៉េចផង ចុះទម្រាំតែម៉ាដង​ដឹងតាអត់​បាត់ហើយ ។

    • តា ម៉ាប់ និយាយថា៖

      យី អីក៏ឆាប់​ងរ​ម្ល៉េះ​ម្ចាស់​បង ? ខ្ញុំ​មិន​សូវ​បាន​មក​អើត បាន​មិន​បានតប តែប្រកាស​ក៏គ្មាននឹង​សរសេរ​ដែរ😀 បងនាំ​ក្មួយស្រីទាំង ២ និង បង​ប្រុស​មក​ផង😀 ។ បើ​ទៅ​ស្រុក​ថៃ ខ្ញុំចង់​ទៅ​ភិម៉ាយ មុនគេ បើ​ទៅ​ស្រុក​លាវ ខ្ញុំចង់ទៅ វត្តភូ បើ​ទៅ​ស្រុក​យួន ខ្ញុំទៅ​ ព្រះត្រពាំង ។

    • somada និយាយថា៖

      អរគុណហើយ​តាម៉ាប់ តែប្រហែលជាមិនបានទៅទេ ព្រោះខែបីនេះពេញប៊ឹបហ្មង ការប្អូន​ប្រុសមួយ ប្អូនស្រីមួយ ក្មួយស្រីម្នាក់ គេប្រមូលគ្នា​ការនៅខែបីតែមួយ ឯបងនេះចង់ជាន់ក ឥឡូវ​នេះសម្រេចចុះសម្រេចឡើង ការប្អូន​ប្រុសអត់​បានទៅទេព្រោះចំថ្ងៃក្មួយៗប្រឡង តែនឹង​ទៅចូល​រួម​កាត់ចំណង​ដៃ ។

    • តា ម៉ាប់ និយាយថា៖

      ប្អូន​ប្រុស​បង​បែប​បាន​ប្រពន្ធ​នៅ​ខែត្រ​ហើ្យ​បាន​ជា​កាត់​ចំណង​ដៃ​ម្ដង​ទៀត​អញ្ចឹង ។ ហេហេហេ ចាំ​ខ្ញុំ​ទៅ​លេង​ មហាសាខម វិញ​ថ្ងៃណា​មួយ ។

  2. Pingback: បដិមា​ព្រះវិស្ណុផ្ទំ | តាម៉ាប់ យាយម៉ាប់

  3. Pingback: បារាយណ៍មេបុណ្យ​ខាង​កើត | តាម៉ាប់ យាយម៉ាប់

  4. Pingback: កំណត់​ហេតុ​ ជីវ តាក្វាន់ (១) | តាម៉ាប់ យាយម៉ាប់

  5. Pingback: បារាយណ៍លលៃ | តាម៉ាប់ យាយម៉ាប់

  6. Pingback: បារាយណ៍​ខាង​ជើង | តាម៉ាប់ យាយម៉ាប់

  7. Pingback: ប្រាសាទ​អក​យំ | តាម៉ាប់ យាយម៉ាប់

  8. Pingback: ប្រាសាទ​ភ្នំ​បាខែង | តាម៉ាប់ យាយម៉ាប់

  9. Pingback: ស្ថាបត្យករ Pascal Royère | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s