ការ​ចាក់​សាក់


Yantprapidta

យន្តអដ្ឋាន

សាក់ (ន.) ស្នាម​ក្បាច់​ក្បូរ​ឬ​រូប, យ័ន្ត, អក្សរ​ដែល​ចាក់​នឹង​ម្ជុល​ឬ​ដែក​ស្រួច បញ្ចូល​ទឹក​ខ្មៅ​ឬ​ទឹក​ក្រហម​ដិត​ជាប់​នៅ​ក្នុង​សាច់ : មនុស្ស​នុ៎ះ​មាន​សាក់​រូប​ហនុមាន​ត្រង់​កំភួន​ដៃ​ឆ្វេង ។ ​

សាក់ ( កិ. ) ចាក់​ដោយ​ម្ជុល​ឬ​ដែក​ស្រួច បញ្ចូល​ទឹក​ខ្មៅ​ឬ​ទឹក​ក្រហម​ក្នុង​សាច់​ឲ្យ​ដិត​ជាប់​ជា​ក្បាច់​ក្បូរ​ឬ​ជា​រួប, យ័ន្ត, អក្សរ : ចូល​ចិត្ត​ចង់​សាក់ ខ្ញុំ​សាក់​ឲ្យ

*****

មាន​សាក់​ ? កុំ​ទៅ​ជិត​ពួក​ណុង សុទ្ធ​តែ​ជា​អ្នក​កាប់​ចាក់ អួតអាង​កម្លាំង​ទេ ។ នេះ​ជា​អ្វី​ដែល​មនុស្ស​ខ្មែរ​ភាគ​ច្រើន​គិត​ចំពោះ​ជន​ណា​ដែល​គេ​ឃើញ​មាន​សាក់​ជាប់​​នឹង​ខ្លួន ។

សម្រាប់​ខ្ញុំ​ៗ មិន​គិត​បែប​នោះ​ទេ ខ្ញុំ​គិត​ថា​ ការ​សាក់​ជា​សិល្បៈ​លម្អ​ខ្លួន​មួយ​បែប  (​នេះ​ក៏​ដោយ​សារ​តែ​ខ្ញុំ​នឹង​ឲ្យ​គេ​សាក់​ហើយ បាន​ជា​ខ្ញុំ​គិត​បែប​នេះ) ។

ខ្ញុំ​ចាំ​ថា​ ខ្មោច​ជីតា​ទួត​ខ្ញុំ​មាន​សាក់​អក្សរ​​នៅ​នឹង​ភ្នែក​គោល​ខាង​ស្ដាំ តែ​មិន​ដឹង​ថា​គាត់​សាក់​ដើម្បី​អ្វី​ដោយ​ការ​នោះ​ខ្ញុំ​នៅ​​ក្មេង​ពេក ហើយ​ក៏​មិន​ដឹង​ថា​ជា​អក្សរ​អ្វី​ដែរ ។

តែ​រឿង​​ដែរ​ខ្ញុំ​នៅ​បារម្ភ​តិច​ៗ គឺ​ថា តើ​ពួក​គេ​ (អ្នក​ជំងឺ, សិស្ស) យល់​យ៉ាង​ណា​ បើ​សិន​ជា​គេ​ឃើញ​ខ្ញុំ​ដែល​នឹង (ក្លាយ​ជា​គ្រូ​ៗ) ឃើញ​ខ្ញុំ​មាន​សាក់ ? អាច​ថា​ ខ្ញុំ​ប្រឈម​មុខ​នឹង​គ្រោះ​ឥត​ចំណូល​ទេ ?😀

ជា​ការ​​ពិត​ណាស់ កាល​ពី​សម័យ​ដើម​​មាន​តែ​គ្រូមន្តអាគម​ស្ដោះ​ផ្លុំ អ្នក​ចម្បាំង មេទ័ព ទេ​ដែល​មាន​សាក់ ព្រោះ​គេ​មាន​ជំនឿ​ជួយ​ឲ្យ​គេ​មាន មហិទ្ធិឫទ្ធិ មាន​កម្លាំង​មហាសាល​ឈ្នះ​អស់​គូ​សត្រូវ ។ តែ​មក​ដល់​សម័យ​​សាកល​ភាវូបនីយកម្ម​នេះ​ហើយ​ ជំនឿ​បែប​នោះ​ក៏​មាន​ការ​ថមថយ​រហូត​ដល់​ជិត​នឹង​បាត់​បង់​ផង​ដែរ តែ​ការ​គិត​មិន​ល្អ​ចំពោះ​អ្នក​ដែល​មាន​សាក់​នៅ​តែ​ខ្លាំង​ក្លា​មិន​ថមថយ​ដ​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ជនជាតិ​ថៃ​ដែល​នៅ​តែ​និយម​ការ​សាក់ យន្ត អាគម​គាថា ពួក​គេ​នៅ​តែ​ប្រើ​អក្សរ​ខ្មែរ​ដ​ដែរ ដែល​ពួក​គេ​ហៅ​ថា​ អក្សរ​ខម ។

ជនជាតិ​ថៃ​នៅ​តែ​ប្រើ​អក្សរ​ខ្មែរ​ក្នុង​ការ​សាក់ យន្ត គាថា

***

អាន​បន្ថែម ៖

1. CEN : ប្រភព​នៃ​ការ​សាក់​ខ្លួន

2. វីគីភីឌា ៖ ការ​សាក់​លើ​ខ្លួន​ប្រាណ​នៃ​ជន​ជាតិ​ខ្មែរ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , . Bookmark the permalink.

15 Responses to ការ​ចាក់​សាក់

  1. សុខហេង និយាយថា៖

    ពេល​ខ្លះ​ចង់​សាកដែរ តែ​ខ្លាច​គេ​ថា​ឈ្លើយ ហើយ​តែ​សាក់​ហើយ​គឺ​ជាប់​រហូត មិន​អាច​ប្ដូរ​បាន​ទេ។

  2. ស្រុកស្រែ និយាយថា៖

    ឃើញស្រីៗឥឡូវ ចូលចិត្តសាក់ត្រង់ត្រកៀក… មើលទៅទំនងដែរតើ…។ តាមមើលទៅ ការសាក់​​របស់​ស្រីៗ​ត្រង់​កន្លែង​ហ្នុង ប្រហែល​ជា​អាច​ការពារ ឬ​បញ្ជៀស​គ្រោះ​ថ្នាក់​ពី «អាវុធ» ធន់ធ្ងន់​បាន​ខ្លះ​ដែរ​ក៏​មិន​ដឹង…😀

  3. អាក្បាលធំ និយាយថា៖

    អី​យ៉ាស់ ល្បង​ចង់​ចាក់​សាក់!!! ខ្ញុំ​គិតថា​បើ​សាក់​យ័ន គេ​មើល​មក​ថា​ល្បង​ចេះមន្តអាគម្គ ឬ​មាន​ជំនឿ។ តែ​បើ​សាក់​រូប​ដែល​ខ្លួន​ចូលចិត្ត ដូចជា​ក្បាច់​ក្យូរ បានតែ​បន្លាច​សាវ​តែ​ប៉ុណ្ណោះ ព្រោះ​ចាស់ៗ​ស្រុក​យើង​អត់​ចូលចិត្ត​ទេ ។ បើ​សាក់​រូប​ផ្សេងៗ គ្រាន់​ទុក​មើល​។ ខ្ញុំ​ក៏​ធ្លាប់​ចង់​សាក់​អី​ដែរ​ តែ​អត់​ហ៊ាន​ទេ ព្រោះ​ថា​ប្រទេស​ផ្សេង​ក៏​គេ​មិន​ឲ្យ​តម្លៃ​លើ​រូប​សាក​អី​ដែរ ដូចជា​ពលក​រទី​កូរ៉េ ហ៊ាម​មិន​ឲ្យ​មាន​រូប​សាក់​ទេ។ តែ​ខ្ញុំ​ចង់​សាក់​ក្បាច់​ភ្ញី​ខ្មែរ​យើង​ណាស់ ព្រោះ​ទុក​ស្អាត😀.

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំប្រហែលជា​មិនទៅធ្វើពលករ​នៅ​កូរ៉េ​នោះទេ អញ្ចឹងសាក់ហើ្យ ។ គ្រាន់តែសាក់ ក៏​ក្លាយ​ជា​មនុស្ស​ក្រៅ​សង្គម​ដែរ ហ៊ឹម ។ ខ្ញុំចង់សាក់អក្សរ​ពីរបីតួ និងរូប៣-៤ តែ​ប៉ុណ្ណឹង​ទេ ។

  4. Nataro និយាយថា៖

    សាក់ម៉ាខ្លួនយកម៉ាន?

  5. មាន​សង្ឃឹម និយាយថា៖

    ធ្លាប់​មើល​ឃើញ​តារា​ល្បីៗ​បរទេស​ សាក់​រូប​តូចៗ​ដែរ​ មាន​អី​ស្អាត​ដែរ​តើ ។

  6. Vathanak Ky និយាយថា៖

    ខ្ញុំចង់សាក់ដែរ តែមិនមែនសាក់ដូចពាលទេ ខ្ញុំត្រូវការអាគមផ្សំ

  7. Vathanak Ky និយាយថា៖

    ព្រោះខ្ញុំចង់ចេះ ហើយប្រោសមនុស្សសត្វទាំងឡាយដែលមាននិស្ស័យ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s