សកម្មភាព​គ្រោះ​ថ្នាក់​ទាំង ៧ ក្រោយ​ហូប​អាហារ​រួច


7acts

ក្រោយ​ហូប​អាហារ​រួច សូម​ ៖

  1. កុំ​ជក់​បារី – តាម​ការ​ពិសោធន៍​នៃ​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​ការ​ជក់​បារី​ ១​ដើម​ក្រោយ​ហូប​អាហារ​ គឺ​ស្មើ​នឹង​ការ​ជក់​បារី​ ១០​ដើម (ការ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ជំងឺ​មហារីក​កើន​ខ្ពស់)
  2. កុំ​ញ៉ាំ​ផ្លែឈើ​ភ្លាម​ៗ – ការ​ញ៉ាំ​ផ្លែ​ឈើ​ភ្លាម​ៗ បន្ទាប់​ពី​ហូប​អាហារ​​អាច​ធ្វើ​ឲ្យ​ក្រពះ​ពេញ​ដោយ​ខ្យល់ ដូច្នេះ​គួរ​ញ៉ាំ​ផ្លែឈើ​ មួយ​ម៉ោង​ក្រោយ​ហូប​អាហារ​ទើប​ជា​ការ​ល្អ ។
  3. កុំ​ផឹក​តែ – ស្លឹក​តែ​មាន​កម្រិត​ជាតិ​អាស៊ីដ​ខ្ពស់ ដែល​នឹង​បំបែក​សារធាតុ​ប្រូតេអ៊ីន​ពី​ចំណី​អាហារ​ដែល​យើង​បាន​ហូប​​ឲ្យ​កាន់​តែ​តូច​ ដែល​ធ្វើ​ឲ្យ​​ការ​ស្រូប​យក​សារ​ធាតុ​ប្រូតេអ៊ីន​​នេះ​កាន់​តែ​ពិបាក ។
  4. កុំ​បន្ថយ​ខ្សែ​ក្រវាត់ – បន្ថយ​ខ្សែ​ក្រវាត់​នៅ​ក្រោយ​ពេល​ហូប​អាហារ​អាច​បណ្ដាល​ឲ្យ​ពោះវៀន​​បត់ និង​ស្ទះ ។
  5. កុំ​ងូត​ទឹក – ការ​ងូត​ទឹក​ក្រោយ​ពេល​ហូប​អាហារ​នឹង​បង្កើន​បរិមាណ​លំហូរ​ឈាម​ទៅ​ដៃ​ ជើង និង​ដង​​ខ្លួន ដូច្នេះ​បរិមាណ​លំហូរ​ឈាម​នៅ​ជុំវិញ​ក្រពះ​នឹង​ថយ​ចុះ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ ។
  6. កុំ​ដើរ​ – ការ​ដើរ​នឹង​បណ្ដាល​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​ដែល​យើង​បាន​ហូប ។ វា​មិន​ដូច​ពាក្យ​ដែល​គេ​ថា ក្រោយ​ហូប​អាហារ​រួច​ ចូរ​ដើរ​១០០ជំហាន អ្នក​នឹង​រស់​ដល់​អាយុ ៩៩​ឆ្នាំ ។
  7. កុំ​សម្រាក​ភ្លាម​ៗ – អាហារ​ដែល​យើង​ហូប​រួច​មិន​អាច​រំលាយ​បាន​ដោយ​ត្រឹម​ត្រូវ​នោះ​ទេ ដែល​ឲ្យ​​បណ្ដាល​ទៅ​ជា​ រោគ​រលាក​ក្រពះ ក៏​ដូច​ជា​ជំងឺ​នៅ​ពោះ​វៀន ។

***

សូម​ចែក​រំលែក​ដើម្បី​ថែ​រក្សា​សុខភាព​អ្នក​ ក៏​ដូច​ជា​អ្នក​ដែល​អ្នក​ស្គាល់

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ សុខភាព and tagged , , , . Bookmark the permalink.

8 Responses to សកម្មភាព​គ្រោះ​ថ្នាក់​ទាំង ៧ ក្រោយ​ហូប​អាហារ​រួច

  1. លី កល្យាណ និយាយថា៖

    ខ្ញុំមានច្រើនចំណុចណាស់ដែលដូចនឹងបម្រាមខាងលើ។ សេដ

  2. បាយហើយហាមដើរ ហាមដេក ឣញ្ចឹងឣង្គុយលាងចានបានទេ?

  3. សម្ផស្ស និយាយថា៖

    ខ្ញុំ​ចូល​ចិត្ត​បាយ​ហើយ ងូត​ទឹក​ខ្លាំង​ណាស់ គឺ​ជារៀង​រាល់​ថ្ងៃ​ហើយ ។ ចាប់​ពី​ពេល​នេះ​មាន​តែ​កែ​ទម្លាប់​នេះ

    • តា ម៉ាប់ និយាយថា៖

      ឱខ្ញុំ​ធ្លាប់​ប្រាប់​តាំង​ពី​ក្មេងថា ឲ្យ​មុជទឹក​សិន​ចាំបាយ តែខ្ញុំបាយ​ហើយ​បាន​មុជ​ទឹក​ ហាហាហា

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s