ថ្នល់​បារាយណ៍


នៅ​ទិស​ខាង​កើត ​អង្គរ​ធំ មាន​បារាយណ៍​ធំ​មួយ​ដែល​បច្ចុប្បន្ន​នេះ​គោក​អស់​ទៅ​ហើយ​ ហៅ​ថា ថ្នល់បារាយណ៍​ ។ បារាយណ៍​នេះ​​ត្រូវ​បាន​ជីក​ក្នុង​រាជ្យ ​ព្រះបាទ​យសោវម៌្មទី ១ (889 – 899) ដែល​មាន​ឈ្មោះ​ដើម​ថា យសោធរតដាក តាម​នាម​ព្រះ​រាជា ។ បារាយណ៍​នេះ​មាន​ទំហំ 7.200 ម៉. x 1.800 ម៉. ដែល​មាន​ជម្រៅ​ជា​មធ្យម 4 ម៉. និង​អាច​ផ្ទុក​ទឹក​បាន​ជាង 50​ លាន​ ម៉ ។ គេ​រក​ផ្ទាំង​សិលា​ចារឹក​នៅ​គ្រប់​ជ្រុង​ទាំង​បួន​នៃ​បារាយណ៍​នេះ​ដែល​អាច​ឲ្យ​គេ​ដឹង​ពី​ព័ត៌មាន​​​នៃ​ការ​កសាង​នេះ ។

រូប​យក​ពី​ផ្កាយ​រណប​តាម​ សណ្ឋានដី/Terrain (ខាងលើ) និង​សណ្ឋាន​កាត់/Hybrid (ខាងក្រោម)

ប្រហែល​ជា​ 60 ​ឆ្នាំ ​ក្រោយ​ការ​ជីក​បារាយណ៍​នេះ​មក​ គឺ​ក្នុង​ឆ្នាំ 952 នៃ​រាជ្យ ព្រះ​បាទ​រាជេន្ទ្រវម៌្មទី ២ ​(944 – 968) ទ្រង់​បាន​បញ្ជា​ឲ្យ​គេ​សាង​សង់​មួយ ដែលសព្វ​ថ្ងៃហៅ​ថា​ ប្រាសាទ​មេ​បុណ្យ​ ។ ប្រាសាទ​​នេះ​បាន​បង្ហាញ​​​ពី​ប្រណិត​​ភាព​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ដែល​ទាក់ទង​ជា​មួយ​និង​ទិស​ដៅ ។ ​ប្រាសាទ​​មេ​បុណ្យ​ ​​ស្ថិត​នៅ​ទិស​ខាង​ជើង អ័ក្ស​កាត់​កែង​​ ប្រាសាទ​ប្រែ​រូប (961) ដែល​ជា​ប្រាសាទ​រាជ​នៃ​ ព្រះបាទរាជេន្ទ្រវម៌្ម​ទី២ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា 1.200 ម៉. ពី​គ្នា ។ ជា​មួយ​នេះ​ផង​ដែរ ប្រាសាទ​នេះ​ស្ថិត​នៅ​ទិស​ខាង​កើត​ អ័ក្ស​កាត់​កែង ប្រាសាទ​ភិមាន​អាកាស​ (967)​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ 6.800 ម៉. ពី​គ្នា ។

ប្រាសាទ​មេ​បុណ្យ​

គួរ​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​បារាយណ៍​នេះ​គោក​ទៅ ក៏​មាន​អ្នក​ភូមិ​អ្នក​ស្រុក​ទៅ​ករ​ជា​ភូមិ​​នៅ​បាត​បារាយណ៍​នោះ ដោយ​ប្រកប​របរ​កសិកម្ម ។ ភូមិ​នោះ​អ្នក​ស្រុកហៅថា [ប៉-ដាក] សរសេរជា ប្រដាក <= តដាក <= យសោធរតដាក (យសោធរ + តដាក = បារាយណ៍) ។ មាន​ការ​កែ​ឈ្មោះ​ភូមិ​ទៅជា ព្រះដាក់ ដែលជារឿងមិនសមស្របទាល់​តែ​សោះ ។

***

អាន​បន្ថែម ៖

  1. បារាយណ៍​ទឹកថ្លា
  2. Camnews : ភូមិ​នំ​បញ្ចុក​ឆ្ងាញ់
  3. CEN : ភាសា​រដឺន​របស់​អ្នកភូមិ​ព្រះ​ដាក់នៅតែ​បន្ត

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

39 Responses to ថ្នល់​បារាយណ៍

  1. លី កល្យាណ និយាយថា៖

    ស្មើណាបានមកដល់សៀមរាបហ្នឹង? ខ្ញុំជិតទៅវិញហើយណា៎!

  2. លី កល្យាណ និយាយថា៖

    😦 និយាយៗទៅខ្លាចតាម៉ាប់ឈឺចាប់! កន្លែងដែលខ្ញុំទៅបួនដប់កន្លែងនោះមានរឿង ពិសេសៗណាស់ នៅស្រុកសណ្តាន់ខេត្តកំពង់ធំ មានសត្វស្លាបម្យ៉ាងព័ណ៌ត្នោតលាយ ខ្មៅ កន្ទុយវែង ដើរចុះដើរឡើងពេញផ្លូវ តែពេលទៅថតរូបវា វាហើរបាត់ ខ្ញុំរកមើលក្នុង រូបរបស់ក្រុមថតរូបសត្វក៏មិនទាន់ឃើញមានសត្វនោះ (អត់បានសួរអ្នកស្រុក)។
    នៅជាប់ព្រំប្រទល់ខេត្តសៀមរាប បន្ទាយមានជ័យ មានស្ពានបុរាណដ៏ធំមួយដែល អ្នកស្រុកបាននិយាយថាមានអាយុ និងប្រវែងធំជាងស្ពានប្រាប់ទិស(ស្ពានកំពង់ក្តី) ទៅទៀត តែស្តាយណាស់ព្រោះថាខ្ញុំអស់ថ្មទូរស័ព្ទហើយ។

    តែសុំពឹងមួយបានទេម្ចាស់អូនមានព្រលឹង? ពេលជិះកាត់មុខអង្គរវត្ត (ផ្លូវពីអង្គរតូចទៅភ្នំបាខែង) ហួសប្រហែលពីររយម៉ែត្រខ្ញុំឃើញមានតួប៉មតូចមួយនៅខាងឆ្វេងដៃ ដែលកំពុងមានការទប់ទ្រ ខ្ញុំមកដល់យប់ពេក មិនបានថតរូបឡើយ បើសិនលោកប្អូនមានចំណាប់អារម្មណ៍ដែរ សូមថតមកចែកខ្ញុំមើលផង។ សូមអរគុណ។

    • តា ម៉ាប់ និយាយថា៖

      ពិសេស​មែនៗ ម្ដង​នេះ​ខ្ញុំទៅសៀមរាបសម្ដៅអង្គរវត្ត និងស្វែង​រក​បារាយណ៍ទាំង​អស់​ដែល​ខ្ញុំ​បាន​ថត​ទុក​តាម​ Google Map ។ តាម​ខ្ញុំ​ចាំប៉មនោះគេហៅប្រាសាទ​តាព្រហ្មកិលអញ្ចឹងហើ្យ ។ សៀមរាប បន្ទាយមានជ័យ បើអាច​ខ្ញុំ​នឹង​ទៅ​ទីនោះទៀត អរគុណបង ។

    • លី កល្យាណ និយាយថា៖

      ប្រាប់ខ្ញុំផងណា៎បើកំណត់គ្នាច្បាស់ហើយថាត្រូវទៅថ្ងៃណា។ ស្រួលខ្ញុំជួយលៃលក។

    • តា ម៉ាប់ និយាយថា៖

      ចាំខ្ញុំប្រាប់មុនមួយអាទិត្យហេហេហេ បើបងកល្យាណចេញលុយឲ្យដឹងតែច្បាស់ហ្មង

  3. លី កល្យាណ និយាយថា៖

    ហាសហាសហាស សើចលែងសមម៉ងឱ្យតែគេហៅឱ្យទៅចេញលុយឱ្យ ង៉ាសៗៗៗ

  4. Pingback: បារាយណ៍លលៃ | តាម៉ាប់ យាយម៉ាប់

  5. Pingback: បារាយណ៍​ខាង​ជើង | តាម៉ាប់ យាយម៉ាប់

  6. Pingback: កម្សាន្តភ្នំបូក | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s