បញ្ហា​នៃ​ការ​បរិភោគ​ស្លាប​មាន់​ញឹកញាប់


chickenwing

ស្លាប​មាន់ និង​ស្រ្តីភេទ

មាន​នារី​ម្នាក់​មាន​បញ្ហា​នៅ​ស្បូន​របស់​នាង ដោយ​មាន​ដុះ​ដុំ​មួយ បន្ទាប់​មក​​នាង​បាន​ធ្វើ​ការ​វះ​កាត់​ដើម្បី​យក​ដុំ​នោះ​ចេញ ។ ប្រហែល​ជា​ប៉ុន្មាន​ខែ​ក្រោយ​មក​ បញ្ហា​នេះ​ក៏​លាប់​ឡើង​វិញ​ នាង​ក៏​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព​ និង​រោគ​ស្រ្តី​ដើម្បី​ពិគ្រោះ​ពី​បញ្ហា​នេះ ។

នៅ​ពេល​ធ្វើ​ការ​ពិគ្រោះ​នេះ អ្នក​ស្រី​វេជ្ជបណ្ឌិត​បាន​សួរ​ទៅ​នាង​ថា «តើ​នាង​ញ៉ាំ​ស្លាប​មាន់​ញឹក​ញាប់​ដែរ​ឬ​ទេ​?» នាង​ឆ្លើយ​ថា «ចាស៎» ហើយ​ឆ្ងល់​ថា​ម្ដេច​បាន​ជា​គ្រូ​ពេទ្យ​ទៅ​សួរ​សំនួរ​បែប​នេះ​វិញ ។

បញ្ហា​នោះ​គឺ នៅ​សម័យ​បច្ចុប្បន្ន​ដើម្បី​ឆ្លើយ​តប​នូវ​តម្រូវ​ការ​ម្ហូប​អាហារ គេ​បាន​ចាក់​សារធាតុ​ស្តេរ៉ូអ៊ីត​ (Steroids) ដើម្បី​ធ្វើ​ឲ្យ​សត្វ​មាន់​ទាំង​នោះ​ធំ​ឆាប់​ដើម្បី​បាន​យក​ទៅ​កាប់​សាច់​លក់​ទៀត ។ ជា​ធម្មតា​ គេ​ចាក់​សារ​ធាតុ​នោះ​នៅ​នឹង​ ក​និង​ចុង​ស្លាប​មាន់ ។ ដូច្នេះ​កន្លែង​ទាំង​ពីរ​នេះ​មាន​បណ្ដុំ​សារ​ធាតុ​ស្តេរ៉ូអ៊ីត​​ខ្ពស់​ជាង​កន្លែង​ដទៃ​ៗ ។

សារ​ធាតុ​ស្តេរ៉ូអ៊ីត​ដែល​ជំរុញ​ការ​ធំធាត់​នេះ មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​នៅ​ពេល​ដែល​បាន​ជួប​​នឹង​អ័រម៉ូន​ភេទ​ស្រី​អឺស្ត្រូសែន (Estrogens) ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ធំធាត់​ជ្រុល​នៅ​ក្នុង​ស្បូន​ បណ្ដាល​ទៅ​ជា​មាន​ដុះ​ដូច​នេះ ។

សូម​កាត់​បន្ថយ​ការ​បរិភោគ​ស្លាប​មាន់ ជា​ពិសេស​នារីៗ

***

បញ្ជាក់នៅ​លោក​ខាង​លិច​គេ​បញ្ជាក់​ថា​រឿង​នេះ​ជា​រឿង​មិន​ពិត​ដោយ​សារ​តែ​ច្បាប់​គេ​ហាម​ប្រាម​​មិន​ឲ្យ​មាន​ការ​ចាក់​សារធាតុ​សេ្តរ៉ូអ៊ីត​នេះ​ទៅ​លើ​សត្វ​មាន់​នោះ​ទេ ។ ប៉ុន្តែ​តែ​អាស៊ីអាគ្នេយ៍ ជា​ពិសេស​ប្រទេស​កម្ពុជា​យើង​ តើ​មាន​ច្បាប់​ហាម​ប្រាម​ហើយ​ឬ​នៅ ? ហើយ​បើ​ទោះ​ជា​មាន​ តើ​ច្បាប់​នោះ​ប្រសិទ្ធិភាព​នោះ​ទេ ?

អាន​អត្ថបទ​អំពី​ការ​ចាក់​សារធាតុ​ស្តេរ៉ូអ៊ីត​​ទៅ​លើ​សត្វ​មាន់​​នៅ​ប្រទេស​ភីលីពីន ពី​ កាសែត​ The Tempo

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ សុខភាព and tagged , , , , . Bookmark the permalink.

20 Responses to បញ្ហា​នៃ​ការ​បរិភោគ​ស្លាប​មាន់​ញឹកញាប់

  1. លី កល្យាណ និយាយថា៖

    ឌឺអ្នកហូបស្លាបមាន់ញឹកញាប់ដូចជាខ្ញុំណាស់ទេតើ!

  2. ស្រុកស្រែ និយាយថា៖

    កល្យាណ… មិនមែន​ថា​ខ្ញុំជួយ​និយាយ​​ឌឺ​ជា​មួយ​អុងម៉ាប់​ អីទេ…គ្រាន់តែខ្ញុំ​ដឹងថា អ្នក​ចូលចិត្ត​ញាំអា​សាច់​អស់​ហ្នុង បណ្តាល​អោយ​ឈឺ​ច្រើន… ហើយ​រហ័ស «ឥតិ»…😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s