ភ្នំ​នាង​កង្រី


កាល​ពី​ថ្ងៃ​សិទ្ធិ​នារី ៨មិនា​ នេះ ខ្ញុំ​នឹង​ស្ម័គ្រ​បក្ស​ពួក​ចំនួន ៩​នាក់​ទៀត បាន​សម្រេច​សម្រួល​ថា​​ទៅ​លេង​ ភ្នំ​នាង​កង្រី ដែល​ស្ថិត​នៅ​ក្នុង​ខែត្រ​កំពង់ឆ្នាំង ដែល​មាន​រយៈ​ចម្ងាយ​ប្រហែល​ ១០០ គ.ម. ពី​ទីក្រុង​ភ្នំពេញ ។

ចេញ​ដំណើរ​នៅ​ម៉ោង​ ៨​ព្រឹក​ (កំណត់​ថា​ម៉ោង ៧​ព្រឹក តែ​ទម្លាប់​ទម្រន់​នេះ​កែ​មិន​ឡើង​​សោះ) ពួក​យើង​ទៅ​ដល់​ក្រុង​កំពង់ឆ្នាំង​​នៅ​ម៉ោង ១០ កន្លះ ព្រឹក ហើយ​បាន​ចុះ​ទៅ​​កំពង់​ចម្លង​​នៅ​ឯ ​ផ្សារក្រោម ដើម្បី​រង់​ចាំ​កាណូត​ចម្លង​ដែល​នឹង​ចេញ​ដំណើរ​នៅ​ម៉ោង ១១ ។

ខែត្រ​កំពង់​ឆ្នាំង​បាំង​ភ្នំ​កង្រី ធម្មជាតិ​ខៀវ​ខ្ចី​នៅ​តាម​ដង​ផ្លូវ …

គួរ​បញ្ជាក់​ថា កាណូត​ចម្លង​នេះ​ចេញ​​​មួយ​ថ្ងៃ ៤​ដង គឺ​ម៉ោង ៧, ម៉ោង ១១, ម៉ោង ១ កន្លះ និង ម៉ោង ៤ ល្ងាច ។ ឯ​កាណូត​ចម្លង​ដែល​ចេញ​ពី​ត្រើយ​ខាង​កើត​វិញ​ ក៏​មាន​កាល​វិភាគ​ដូច​គ្នា​នេះ​ដែរ ។ ប្រសិន​បើ​ជា​អ្នក​យឺត​ជើង​កាណូត​ចុង​ក្រោយ​នៅ​ត្រើយ​ខាង​​កើត ក៏​អាច​រក​ប៉ាវ​ទូក​ម៉ាស៊ីន​​មក​​ត្រើយ​ខាង​ក្រុង​កំពង់ឆ្នាំង​នេះ​វិញ​បាន​ដែរ ដោយ​តម្លៃ​ពី $10 – $15 (តាម​គេ​ប្រាប់​ត) ។

ការ​ធ្វើ​ដំណើរ​តាម​ទឹក​ដែល​មាន​រយៈ​ចម្ងាយ​ប្រហែល​ជា ៤ គ.ម. ត្រូវ​ចំណាយ​ពេល​អស់​ប្រហែល​ជា​ ៣០​នាទី ។ នៅ​ពេល​ដែល​​បាន​ទៅ​ជាន់​ដល់​ត្រើយ​ខាង​​កើត​ហើយ យើង​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល​ជា ៦ គ.ម. ទៀត​មុន​នឹង​ទៅ​ដល់​ជើង​ភ្នំ​នាង​កង្រី ។

ជា​ចៃដន្យ​ល្អ​សម្រាប់​ក្រុម​ខ្ញុំ​ដែល​ថ្ងៃ​នេះ​មាន​មនុស្ស​អ៊ូអរ​ពពាក់ពពូន​​ឡើង​ភ្នំ​នេះ ដោយ​តាម​អ្នក​លក់​ដូរ​ប្រាប់​ថា​ «ជា​ទូទៅ​មិន​មាន​មនុស្ស​ច្រើន​ទេ​មក​ទី​នេះ គេ​មក​តែ​ពេល​ចូល​ឆ្នាំ និង​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី​នេះ​ទេ» (ប្រហែល​ជា​មក​អបអរ​ឲ្យ​នាង​កង្រី​ផង​មិន​ដឹង ព្រោះ​ឃើញ​មាន​លេង​ភ្លេង​ថ្វាយ​នៅ​លើ​ភ្នំ​ទៀត​ផង) ។

ភ្នំ​នេះ​មាន​កម្ពស់​ត្រឹម​តែ ៣១០ ម៉. ប៉ុណ្ណោះ ប៉ុន្តែ​​ជណ្ដើរ​ឡើង​មាន​តែ​ត្រឹម​ពាក់​​ចង្កេះ​ភ្នំ​ប៉ុណ្ណោះ ឯ​ពី​នេះ​រហូត​ដល់​កំពូល​ភ្នំ​ត្រូវ​ជាន់​ថ្ម​​ដែល​មាន​សភាព​ប្រហាក់​ប្រហែល​និង​ជណ្ដើរ​ដែរ តែ​ទាម​ទារ​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ មាន​ខ្សែពួរ​មួយ​ខ្សែ​ចង​និង​មក​ឈើ​រៀង​ពី​លើ​ភ្នំ​មក សម្រាប់​ឲ្យ​ចាស់​ៗ គ្រាន់​នឹង​តោង (ខ្ញុំ​តោង​ដែរ) ។

ក្រុម​របស់​ខ្ញុំ​ដែល​មាន​គ្នា​ ១០​ នាក់​នោះ មាន​ ៦​នាក់​ឡើង​ទៅ​ដល់​លើ​មុន ហើយ​ចុះ​តាម​ផ្លូវ​ផ្សេង​ទៀត​ដែល​ចេញ​មក​ដល់​ សាលា​ធុតង្គ​នៅ​ឯ​ជើង​ភ្នំ​វិញ ។ ២​ នាក់​ទៀត គឺ​ពួក​មនុស្ស​កញ្ចាស់ 😀 (Sokhom Smile និង Sopheak Srey) ឡើង​យឺត​ជាង​គេ​ហើយ ចុះ​យឺត​ជាង​គេ​ទៀត ប៊ិស​តែ​ធ្វើ​ឲ្យ​ខក​ជើង​កាណូត​ចម្លង​ម៉ោង ៤​ ទាំង​អស់​គ្នា ។

ពួក​យើង​ត្រឡប់​មក​ដល់​ក្រុង​កំពង់​ឆ្នាំង​វិញ​នៅ​ម៉ោង ៥ ល្ងាច ហើយ​មក​ដល់​​ក្រុង​ភ្នំ​ពេញ​​រៀង​ៗ ខ្លួន​​ប្រហែល​ជា​ម៉ោង ៨ យប់ ។

***

ចំពោះ​អ្នក​ដែល​បាន​អាន​អត្ថបទ​នេះ​ហើយ​ៗ​ ចង់​ទៅ​លេង​ទី​នោះ ខ្ញុំ​សុំ​ហាម​ឲ្យ​ចាំ​ ២-៣​ ឆ្នាំ​ទៀត ក៏​ព្រោះ​តែ​ថា​នៅ​លើ​ភ្នំ​បច្ចុប្បន្ន​​ក្រៅ​ពី​ដើម​ឈើ​ និង​ព្រៃ​ឫស្សី មាន​តែ​ស្រះ​ទឹក​មួយ​ដែល​គេ​កំពុង​តែ​ជីក ។ ឮ​​ថា​មាន​គម្រោង​ធ្វើ​ផ្លូវ​ឡើង​សម្រាប់​ឡាន​ ម៉ូតូ​ដែរ ប៉ុន្តែ​មិន​ដឹង​ចេញ​ជា​រូប​រាង​នៅ​ពេល​ណា​នោះ​ទេ ។

សម្រាប់​អ្នក​ដែល​ជិះ​ឡាន​​ សុំ​ស្វែង​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ដូច​ជា​ ម៉ូតូ ឬ​ឡាន​តាក់ស៊ី ដោយ​សារ​តែ​កំពង់​ចម្លង​ផ្សារ​ក្រោម​នេះ មិន​មាន​ផ្លូវ​ចុះ​សម្រាប់​ឡាន​នោះ​ទេ ដែល​តម្រូវ​ឲ្យ​ទុក​ឡាន​ចោល​នៅ​ត្រើយ​ខាង​លិច ។ រី​ឯ​​ផ្លូវ​ចុះ​សម្រាប់​ម៉ូតូ​​មាន​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ចោត​ទៀត សម្រាប់​អ្នក​មិន​ប្រសព្វ​​អាច​ជួល​ឲ្យ​គេ​ឲ្យ​អូស​ចុះ ក៏​ដូច​ជា​អូ​ស​ឡើង ដោយ​តម្លៃ ១.០០០៛ ។ តម្លៃ​សំបុត្រ​កំពង់​ចម្លង​គឺ មនុស្ស​ម្នាក់ ១.០០០៛, ម៉ូតូ​មួយ​គ្រឿង ១.៥០០៛ និង​ថ្លៃ​អូស​ម៉ូតូ​ឡើង​/ចុះ​ពី​កាណូត ៥០០៛ ។

ខាង​ក្រោម​គឺ​ជា​កម្រង​រូប​ភាព​នៃ​ដំណើរ​កម្សាន្ត​ទាំង​មូល​ និង​បទ​​ចម្រៀង​ «​ផ្នូរ​នាង​កង្រី» ដែល​ជា​សំនៀង​នៃ​រាជិនី​​​​សំឡេង​​មាស រស់ សេរីសុទ្ធា ៖

***

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Exploring Cambodia and tagged , , , . Bookmark the permalink.

6 Responses to ភ្នំ​នាង​កង្រី

  1. achharia ថា:

    ល្បីតគ្នាថា អ្នកកំពង់ឆ្នាំងមិនស៊ី មិនបរិភោគ មិនញ៉ាំ មិនឆាន់
    ម្អមទេ មែនទេ ? ព្រោះគេថា មានម្អមដុះនៅលើភ្នំកង្រីហ្នឹងត្រង់
    ម្ដុំហ្នឹងរបស់នាងកង្រីដែរ …ខ្ញុំខំគយគន់រាងភ្នំហ្នឹងនិងនឹកស្រម៉ៃ
    ប្រដូចទៅនឹងតួនាងកង្រីដែរ តែរកនៅមិនទាន់ឃើញទេថា នៅ
    ត្រង់ណាជាក្បាល ជាពោះ ជាជើងនិងជាអាកន្លែងដែលល្បីថា
    ម្អមដុះជុកនោះ ។

    បើតាមតែឈ្មោះ ល្បីតាមសាច់រឿង ភ្នំនាងក្រីហ្នឹងគួរតែរៀបចំ
    អោយបានក្លាយជាទីកន្លែងសំរាប់ទេសចរណ៍យកលុយទៅចាយ
    វាយទីនោះអោយបានច្រើនៗ….បើវាមិនមានដុះទៀតទេ ក៏ត្រូវយក
    ពូជយកគ្រាប់ម្អមទៅលូចសាបព្រួសអោយវាដុះឡើងវិញត្រង់ម្ដុំហ្នឹង
    ឡើងវិញ…គ្រាន់បានទេសចរណ៍ទៅមើលឃើញនិងដកទិញយក
    មកផ្ទះបង្អូតគ្នីគ្នាទុកជាអនុស្សាវរីយ៍យ៉ាងហោចក៏ម្នាក់មួយទងរឺ
    មួយសរសៃដែរ…ប្រហែលមានខ្លះចង់សាកបង់សម្លម្ជូចង់ស្គាល់រស់
    ជាតិផងក៏មិនដឹង 😀

    ដូចនៅខាងខែត្របាត្តំបងដែរ មានភ្នំសំពៅ ភ្នំក្រពើ ភ្នំក្ដោង ភ្នំទ្រុងមាន់
    ភ្នំទ្រុងទា …ដែលមានការរៀបរាប់បានល្បីតៗគ្នាដោយប្រដូចទៅនឹងរឿង
    នាងរំសាយសក់ ដែលនាងបានច្បូតសក់ធ្វើអោយទឹកសមុទ្រទីនោះរីងគោក
    បានដើម្បីជួួយក្រពើ…ទើបឃើញសល់តួក្រពើ សំពៅ ក្ដោងនិងទ្រុងមាន់
    ទ្រុងទា​​ នៅរាយប៉ាយជិតៗគ្នា ហើយបានក្លាយជាភ្នំរហូតមកទល់សព្វថ្ងៃ។

    • ហេហេហេ ពេល​ខ្ញុំ​ឡើង​ទៅ​ខ្ញុំ​ក៏​បាន​សួរ​ចាស់​ៗ​នៅ​ភូមិនោះ​ដែរ គាត់​ថា​ខែ​នេះ​គ្មាន​ម្អម​ទេ ជាខែប្រាំង​ម្អមវាងាប់អស់ហើយ ទាល់តែ​ខែ​វស្សា​ធ្លាក់​ភ្លៀង​ទើប​វា​ដុះ​ឯក​ឯងវិញ ។ ឯ​ម្អម​នេះ​គេ​មិន​បរិភោគ​មែន គេ​ហៅ​វា​ថា​ម្អម​ភ្នំ ។ ម្អម​នេះ​មិន​ដុះ​តែ​មួយ​កន្លែង​ទេ គាត់​ថា​ដុះពេញ​តែ​ភ្នំណឹង (មនុស្ស​យើង​កន្លែង​ណា​ក៏​មាន​រោម​ដែរ​ ហាហាហា) ។

      បើ​តាម​មើល​រូប​ផ្សេង​ទៀតដែល​ធ្លាប់ឃើញ នាង​ដេក​ស្លាប់​ផ្កាប់មុខ ឯង​កន្លែង​ខ្ញុំ​ឡើង​តាម​ជណ្ដើរ​នេះ​គឺ​សក់​ ។ នេះ​រូប https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-snc6/226475_517913578247202_1349326239_n.jpg

      គំនិត​ពូ​ល្អមែន តែ​ថា​រដ្ឋាភិបាល​យើង​មិន​ព្រម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​​នៅទីនោះសោះ ខ្ញុំ​សួរ​រក​ផ្លូវ​ចេញ​ទៅ​កំពង់ធំ​វិញ អ្នក​ស្រុក​ប្រាប់​ថា​មាន​តែ​ផ្លូវ​រទេះ ។

  2. មេចមិនសរសេរជ្រូក ប្រុសក្មេងចិត្តព្រានដូចព្រាបវារមាលពីលើភ្នំមោផង។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s