1 – ស្រលាញ់ពូជខ្មែរត្រូវថែរក្សា |
កេរពីដូនតាទុកឲ្យគង់វង្ស |
ដែលលោកខំសាងដោយក្ដីផ្ចិតផ្ចង់ |
មិនឲ្យបាត់បង់ត្រង់ណាមួយសោះ ។ |
2- ស្រលាញ់ពូជខ្មែរត្រូវថែរក្សា |
អ្នកមានបញ្ញាចេះដឹងឥតខ្ចោះ |
គេបានសិក្សាសព្វសីល្ប៍ទាំងអស់ |
លោកអ្នកប្រាជ្ញនោះជួយសាងជាតិយើង ។ |
3- ស្រលាញ់ពូជខ្មែរត្រូវថែរក្សា |
នគរវត្តវ៉ាឲ្យចម្រើនឡើង |
នៅទន្ទឹមគ្នាទាំងពីររុងរឿង |
ប៉ុន្តែពួកយើងទុកជាតិជាធំ ។ |
4- ស្រលាញ់ពូជខ្មែរត្រូវថែរក្សា |
ធម៌បួនប្រការលោកហៅថាព្រហ្ម |
ទោះបីអ្នកតូចឬមួយអ្នកធំ |
ត្រូវមានធម៌ព្រហ្មវិហារបំផុត ។ |
5- ស្រលាញ់ពូជខ្មែរត្រូវថែរក្សា |
អប់រំបញ្ញាចិត្តថ្លាបរិសុទ្ធ |
ដឹងខុសដឹងត្រូវបញ្ញាភ្លឺមុត |
អាចនាំឆ្លងផុតក្ដីទុក្ខក្ដួលក្ដៅ ។ |
6- ស្រលាញ់ពូជខ្មែរត្រូវថែរក្សា |
ទម្លាប់ដូនតាបំបួសកូនចៅ |
អប់រំឲ្យឆ្អិនកុំឲ្យនៅឆៅ |
ពេលប្រើការទៅបានផលប្រចក្ស ។ |
7- ស្រលាញ់ពូជខ្មែរត្រូវថែរក្សា |
និយមអាហារសំលៀកបំពាក់ |
និងប្រពៃណីថ្លៃថ្លាអនគ្ឃ |
ខ្មែរត្រូវរួមរក្សាទុកឲ្យល្អ ។ |
8- ស្រលាញ់ពូជខ្មែរត្រូវថែរក្សា |
រួមជាតិខេមរាឲ្យមូលកុះករ |
នាំគ្នាសាងជាតិឲ្យថ្កើងបវរ |
ល្បីដូចអង្គរខ្ចាយខ្ចរគ្រប់ទិស ៕ |