ចំណងដៃ


ចំណង​ដៃ បើ​ទៅ​ការ​គេ​មិន​ចង​ដៃ​វា​មិន​សម បើ​មិន​ចង​គួរ​តែ​កុំ​ទៅ
ហើយ​បើ​ជ្រុល​ជា​ទៅ​ហើយ​ ចងឲ្យ​ស្រើន​ៗៗៗ 😀

បើ​តាម​ការ​សង្កេត​របស់​ខ្ញុំ ចំណង​ដៃ​នេះ​មាន​ធាតុ​ចេញ​ពី​ ពិធី​សែន​ចង​ដៃ ដែល​ភាគ​ច្រើន​គឺ ឪពុក​ម្ដាយ បងប្អូន សាច់ញាតិ​ជិត​ឆ្ងាយ​ នៃ​សាមី​ដើម​ការ​ទាំង​ពីរ​​ជា​អ្នក​ចង ដោយ​មាន​ទាំង​អំបោះ​ក្រហម និង​លុយ​ផង​ដែរ (បើ​មាន​ទាស់​ខុស​សូម​កែ​តម្រូវ) តែ​មក​ដល់​សម័យ​ឥឡូវ គឺ​រួម​មាន​ទាំង​អ្នក​ដែល​គេ​អញ្ជើញ​ដោយ​ធៀប​ផង​ដែរ ដែរ​ត្រូវ​តែ​ចង​ដៃ ព្រោះ​ម្ចាស់​ការ​ជួល​តុ ជួល​រោង ជួល​ភ្លេង ជួល​ចុងភៅ ទិញ​ស្រា ហើយ​ឥឡូវ​មាន​ដល់ ជួល​ពិធីការ​ទៀត ។

ចូល​មក​រឿង​ខ្ញុំ​ល្ងាច​ម្សិល​មិញ ខ្ញុំ​ខក​ខាន​មិន​បាន​ទៅ​ហូប​ការ​មិត្តភ័ក្ដិ​ដែល​រៀន​នៅ​មហាវិទ្យាល័យ​ជា​មួយ​គ្នា ហើយ​មិន​បាន​ទាំង​ផ្ញើ​ចំណងដៃ​ទៅ​ផង (ប្រហែល​ជា​ខ្ញុំ​ធ្វើ​តាម​ទ្រឹស្ដី​ឥត​គ្រូ​ខាង​លើ​ផង​ក៏​មិន​ដឹង) ។ មិន​ដឹង​ជា​កូន​ក្រមុំ​គិត​ម្ដេច​ទេ សុំទោស​ផង​ចុះ ព្រោះ​គ្នា​វា​ដាច់​យ៉ៃ !

តាំង​ពី​ចេះ​គេ​អញ្ជើញ​ទៅ​ហូប​ការ​មក ខ្ញុំ​មិន​សូវ​ខក​ខាន​ទេ ។ ខ្ញុំ​ចាំ​ថា​ មាន​ម្ដង​នោះ​ខ្ញុំ​ចង​ដៃ​គេ​តែ $10 ខ្ញុំ​ស្ទើរ​តែ​មិន​ហ៊ាន​យក​ធៀប​ការ​នៅ​ទៅ​ឲ្យ​គេ (ស៊ី​យក​ៗ ដល់ពេល​ចង​ដៃ) 😦 ហើយ​មាន​ម្ដង​នោះ​ទៀត ខ្ញុំ​ចង​ដៃ​គេ $15 ស្រាប់តែ​ចាប់ពី​ថ្ងៃ​នោះ​មក​ គេ​ឈប់​និយាយ​ចូល​ខ្ញុំ ទៅ​ជា​អញ្ចឹង​ទៅ ! បើ​ចង​រាល់​ដង​តែ​ប៉ុណ្ណឹង​សោះ ។ ធ្វើ​ម៉េច​បើ​ខ្ញុំ​នៅ​រៀន ចាយ​លុយ​ម៉ែ 😀 ។ មាន​ម្ដង​នោះ ស្ដាយ​អើយ​សែន​ស្ដាយ $20 យក​ទៅ​ចង​អ្នក​មិន​សូវ​ស្និទ្ធ !

គិត​ៗ​ ទៅ​ដើម្បី​កុំ​ឲ្យ​ពិបាក​ដល់​អ្នក​ដែល​ស្គាល់​ខ្ញុំ​ កុំ​ឲ្យ​ពួក​គាត់​ពិបាក​សម្រេច​ចិត្ត​ថា​ចង​ដៃ​ខ្ញុំ​ប៉ុន្មាន​ៗ ដល់​ពេល​ខ្ញុំ​ទៅ​វិញ​ចង​ប៉ុន្មាន អតិផរណា​ឡើង​ប៉ុន្មាន ពេល​ខ្ញុំ​ការ​​ខ្ញុំ​ឥត​ធ្វើ​អី​ច្រើន​ទេ ខ្ញុំ​សែន​​ហើយ​ហូប​តែ​បង​ប្អូន​ខ្ញុំ​រួច 😀

និយាយ​លេង​ឲ្យ​តែ​បាន​សើច​ទេ
កុំ​ប្រកែ​ប្រកាន់​អី និយាយ​លេង​ៗ ចេតនា​មែន​ទែន !

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

10 Responses to ចំណងដៃ

  1. បើសិនតាម៉ាប់ហៅខ្ញុំទៅការវិញកុំឲ្យពិបាកគិតច្រើន គឺខ្ញុំទៅមិនចងដៃតាហ្មង! 😀

  2. រាត្រីកំសត់​ និយាយ​នេះ​ត្រូវ​ហើយ។ អុងម៉ាប់ នៅ​កំឡោះ​អញ្ចឹង​ស្រួល​ណាស់… ខ្ញុំសុំជូនយោបល់មួយៈ

    បើ​មាន​មិត្តភក្តិ​ហៅ​ការ ប្រាប់​គេ​អោយ​ហើយ​ទៅ​ថា៖ «អញទៅស៊ី​ គឺ​អត់​ចង​ដៃ​ទេ..!!.. ចាំ​ដល់​ការ​អញ​វិញ សូម​អញ្ជើញ​ឯង​នាំ​គ្នា​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ មក​ស៊ី​ម៉ាង​វិញ​ចុះ..!!.. បើ​ព្រម​តាម​ណឹង ចាំ​អោយ​សំបុត្រ​ការ…» ​

    ម៉េច​ប៉ុណ្ណឹង​សមរម្យនឹង​ទទួល​យក​អត់ អុងម៉ាប់?… 😀

  3. ដូចខ្ញុំដែរ ខ្ញុំប្រាប់ម៉ែ និងបងប្អូនមាមីងថា ខ្ញុំការតិចតួច ស៊ីពីរតុ!
    គាត់ប្រាប់វិញថា អើ! ស៊ីតែពីរនាក់ឯងទៅ ហើយកុំឱ្យពិបាកជាងហ្នឹងទៀត គឺមិនបាច់ការទេ ហៅឡើងប្តេជ្ញាហើយចប់

  4. ពិបាកដែរ នៅចាយលុយម៉ែ ហើយចង់ដាច់វាវម្ដងៗ ដល់តែប៉ះមិត្តភក្ដិហៅការ មិនដឹងថាគួរធ្វើយ៉ាងម៉េចល្អ។ យកល្អអ្នកដែរហៅគេការ គួរគិតអោយមែនទែន បើស្គាល់យ៉ៗទេ គួរកុំហៅអី

    • អ្នក​ខ្លះ​គេ​មិនគិត​អញ្ចឹង​ឯណា ហេហេហេ មានអ្នក​ស្គាល់ពីរបីនាក់ហើយ ត្បិត​តែ​ស្គាល់​ច្បាស់​មែន​តែ​ស្គាល់​តាម​ហ្វេសប៊ុក​គេ​ហៅ​ការ ដល់​ពេល​គេ​ចង់​ចែក​ធៀប គេ​មេសសេច​តាម​ហ្វេសប៊ុក​មក​សួរ​ឈ្មោះ​ពិត​ ហាហាហា សរសេរ​ជា​ខ្មែរ​ឲ្យ​ផង LOL

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s