យុទ្ធនាការ​សុំ​សម្លេង​ឆ្នោត


ឃើញ​​ចំណង​ជើង​ កុំ​គិត​ថា​ខ្ញុំ​ប្រឡូក​នយោបាយ​ បង្កើត​គណបក្ស​តាម៉ាប់ ឬ​ចូល​រួម​ជា​មួយ​បក្ស​មួយ​ណា​នោះ គ្រាន់​តែ​ដាក់​ចំណង​ជើង​ឲ្យ​ទាក់ទាញ​បន្តិច​ ហើយ​អាច​ទទួល​បាន​នូវ​ការ​បោះ​ឆ្នោត​​ដើម្បី​ឈ្នះ​រង្វាន់​តែ​ប៉ុណ្ណោះ (​ថា​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​​ក៏​បាន) ។

ខ្ញុំ​បាន​ចូល​រួម​ការ​ប្រកួត​រូប​ថត​ដែល​រៀប​ចំ​ដោយ​ ក្រុម​ហ៊ុន​ណូគា​កម្ពុជា ដែល​រង្វាន់​មាន​ទូរស័ព្ទ​​​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Window 8 Nokia Lumia 920 ចំនួន 5គ្រឿង ដែល​ផុត​កំណត់​នៅ​ថ្ងៃ​ទី 31 ឧសភា 2013 ។ មក​ដល់​ពេល​នេះ រូប​របស់​ខ្ញុំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី2​ ដែល​មាន​ 105 សំឡេង ។ ការ​បោះ​ឆ្នោត​នេះ​កាត់​សេចក្ដី​ដោយ​ចំនួន Like នៅ​ Facebook 60% និង​គណៈកម្មាធិការ​របស់​ក្រុមហ៊ុន 40% (ក្រុមហ៊ុន​ប្រាប់​មក​អញ្ចឹង​ដែរ) ។

ជា​ការ​ពិត​រាល់​ការ​ប្រកួត​រូបថត​តាម​ Facebook ខ្ញុំ​មិន​ដែល​ចូល​រួម​នោះ​ទេ ដោយ​សារ​តែ​ការ​បោះឆ្នោត​បែប​នោះ ជា​ទូទៅ​អ្នក​ដែល​មាន​មិត្ត​ច្រើន​តែង​តែ​ឈ្នះ ​ឬ​ក៏​គេ​អាច​ធ្វើ​ម៉្យាង​ទៀត​ដោយ​ចំណាយ​លុយ​ឲ្យ​ពួក Hackers បង្កើន​ចំនួន Likes តាម​ Fake Account ដែល​តាម​ឮ​មក​ថា 2000 Likes តម្លៃ $5 ប៉ុណ្ណោះ ។ ក៏​ប៉ុន្តែ​ក៏​មាន​អា​លឿន​តាម​ចិត្ត​ដែល​គិត​ថ្លៃ​ទៅ​តាម​នោះ​ផង​ដែរ ។ ចំពោះ​រឿង​ Hack Like នេះ មាន​ទំព័រ​មួយ​ចំនួន​ដែល​មាន​ចំនួន Like ដល់​ទៅ​រាប់​ម៉ឺន​នោះ គឺ​ធ្វើ​តាម​របៀប​នេះ​ឯង ។

ខាង​ក្រោម​នេះ​​ គឺ​ជា​រូប​ដើម​ត្នោត​ដែល​ខ្ញុំ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​រូប​ថត​នេះ បើ​សិន​ជា​លោក​អ្នក​អាន​ពេញ​ចិត្ត​រូប​នេះ ហើយ​មាន​ចិត្ត​អាណិត​ចង់​ឲ្យ​ខ្ញុំ​មាន​ Smart Phone ប្រើ​នឹង​គេ សូម​មេត្តា​បោះ​ឆ្នោត​ដោយ​ចូល​ទៅ​តាម​ តំណ​ភ្ជាប់​នេះ (លោក​អ្នក​ត្រូវ​ចុច Like ទំព័រ Nokia Cambodia មុន​នឹង​លោក​អ្នក​អាច​បោះ​ឆ្នោត​បាន) ។

ខ្ញុំ​បាន​ឃើញ​អ្នក​ដែល​ចូល​រួម​ប្រកួត​រូប​ថត​នេះ​ម្នាក់​បាន​សរសេរ​ថា «​សូម​ជួយ Vote គាំទ្រ ទន្លេ​មេគង្គ​ប្រទេស​យើង​ផង ។» ខ្ញុំ​ចង់​តែ​សើច​ពេល​ខ្ញុំ​ឃើញ​គេ​សរសេរ​បែប​នេះ ប្រហែល​ជា​ដោយ​គំនិត​ជា​គូ​ប្រជែង​បាន​ជា​ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ ក៏​ប៉ុន្តែ​បើ​មើល​សព្វ​ៗ​ទៅ ដូច​ជា​មិន​ជា​អ្វី​បាន​ទៅ​ដល់​ទន្លេ​​មេគង្គ​ផង​ណឹង បើ​ឈ្នះ​បាន​ទូរស័ព្ទ​ទៅ​តែ​គាត់​នោះ​ទេ​តាស៎ ។ បើ​ខ្ញុំ​ចេះ​ដូច​គេ​អញ្ចឹង​ ប្រហែល​ជា​ខ្ញុំ​សរសេរ​ថា «សូម​ជួយ Vote គាំទ្រ ដើម​ត្នោត​ប្រទេស​យើង​ផង ។» (sic) 😀 😀 😀

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

2 Responses to យុទ្ធនាការ​សុំ​សម្លេង​ឆ្នោត

  1. Raksa ថា:

    ^^ ប្លែក​ៗ​អាពូ​នេះ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s