ការភ័ន្ត​ច្រឡំ​អំពីទីតាំង​ជួង​យក្ស


mingunbell

ថត​ដោយ​លោក Samuel Bourne នៅ​ស.វ. ទី ១៩

កាល​ពី​យប់​មិញ​នេះ មាន​មិត្ត​ម្នាក់​បាន​សួរ​ខ្ញុំ​ថា «​ធ្លាប់​ឃើញ​ជួង​នេះ​ទេ ? មាន​គេ​ថា​ ជួង​នេះ​នៅ​អង្គរ​ ។» ខ្ញុំ​គិត​មួយ​សន្ទុះ​ ព្រោះ​ដូច​ជា​ធ្លាប់​ឃើញ​នៅ​ឯ​ណា​ម្ដង​ ហើយ​ក៏​តប​ទៅ​វិញ​ថា «ខ្ញុំ​គិត​ថា​មិន​នៅ​អង្គរ​ទេ តែ​នៅ​ស្រុក​ភូមា​ ។ »

ខ្ញុំ​ក៏​បើក​គម្ពីរ Google ស្វែង​រក​ចម្លើយ មួយ​សន្ទុះ​មក​ក៏​បាន​ឃើញ​ចម្លើយ​ល្មម​ជា​អំណះអំណាង​ថា​ ជួង​យក្ស​ដែល​មាន​ទម្ងន់​ដល់​ទៅ ៩០​តោន​នេះ ស្ថិត​នៅ​ក្នុង​ប្រទេស​ភូមា​មែន ។

អំណះអំណាង

គេ​ក៏​បាន​សួរ​មក​ទៀត​ថា​ «​ដឹង​ថា​ជួង​នេះ​នៅ​ដល់​ឥឡូវ​​ឬ​ឥត ?» ខ្ញុំ​ថា​ «ឥត​ដឹង​ទេ ចាំ​ខ្ញុំ​បើក​គម្ពីរ​រក​ទៀត ។ 😀 » បើក​ចុះ​បើក​ឡើង​ក៏​មិន​ឃើញ​ តែ​ដោយ​មាន​តម្រុយ​ពី​ អំណះអំណាង​ ថា​មាន​គេ​សរសេរ​អត្ថបទ​អំពី​ជួង​នេះ​នៅ Wikipedia ហើយ ខ្ញុំ​ក៏​វាយ​ពាក្យ Bell (ជួង) នៅ​ក្នុង​គម្ពីរ ។ ខ្ញុំ​មើល​អត្ថបទ​ដល់​ចប់ ក៏​ដល់​ចំណុច កម្រង​រូបភាព ក៏​មាន​រូប​ភាព​ជួង​នេះ​រួម​ជា​មួយ​អត្ថបទ​​មក​ជា​មួយ​ផង (រក​អុស​ប្រទះ​ចង្ក្រាន​ធ្យូង​ ហាហាហា) ។ ខ្ញុំ​ក៏​បើក​មើល​ហើយ​ផ្ញើ​តំណរភ្ជាប់​ទៅ​ឲ្យ​មិត្ត​ម្នាក់​នោះ​ឲ្យ​អាន​ជា​ការ​ស្រេច ។

សំណេរ​ខាង​ក្រោម​​ជា​អត្ថបទ​បក​ប្រែ​ដោយ​ខ្ញុំ​​​ដែល​និយាយ​អំពី​ជួង​នេះ​ ៖

ជួងមីនងុន ស្ថិត​នៅ​ ក្រុងមីនងុន តំបន់សាហ្គាង ប្រទេស​ម្យ៉ានម៉ារ (Mingun, Sagaing, Myanmar) ស្ថិត​នៅ​ចម្ងាយ​ ១១ គ.ម. ពី​ទីក្រុង​ម៉ាន់ដាឡេ (Mandalay) នៅ​ត្រើយ​ខាង​លិច​ ទន្លេអ៊ីរ៉ាវ៉ាឌី (Irrawaddy) ។

ជួង​នៅ​ពេល​បច្ចុប្បន្ន (ថត ២០១០)

ជួង​នេះ​មាន​ទម្ងន់ ៥៥.៥៥៥ វីស (ខ្នាត​ទម្ងន់​របស់​​ម្យ៉ានម៉ារ ត្រូវ​នឹង ៩០.៧១៨ គ.ក. ឬ ១៩៩.៩៩៩ ផោន) ។

វិជ្ឈមាត្រ​ខាង​ក្រៅ​​គឺ ៤,៩៦ ម៉. កម្ពស់​ខាង​ក្រៅ​​គឺ ៣,៦៦ ម៉. កម្ពស់​ខាង​ក្នុង​គឺ ៣,៥១ ម៉. ប្រវែង​ខាង​ក្រៅ​គឺ ១៥,៤៦៩ ម៉. ។ ជួង​នេះ​មាន​កម្រាស់​ពី ១៥ ទៅ ៣០ ស.ម៉. ហើយ​មាន​កម្ពស់​ ៦,៣១ ម៉. ពី​រង្វះ​មាត់​ទៅ​ដល់​យោង​សណ្តោង ។

ជួង​នេះ​ស្ថិត​នៅ​ក្នុង​ស្ថានភាពល្អ ប៉ុន្តែ​មិន​មាន​កណ្តឹង​នៅ​ពី​ក្នុង​នោះ​ទេ ដើម្បី​វាយ​ជួង​នេះ​គេ​ប្រើ​ដំបង​វាយ​ពី​ខាង​ក្រៅ ។

ជូង​នេះ​ត្រូវ​បាន​គេ​ចាប់​ផ្តើម​ចាក់​ពុម្ព​ធ្វើ​នៅ​ឆ្នាំ ១៨០៨ ហើយ​រួច​រាល់​នៅ​ឆ្នាំ ១៨១០ ក្រោម​បញ្ជា​ ស្ដេច បូដាវប៉ាយ៉ា (សោយរាជ្យ ១៧៨២-១៨១៩) ដែល​មាន​បំណង​ឲ្យ​គេ​ដាក់​ជួង​នេះ​នៅ​និង​មហាចេតិយ​របស់​ទ្រង់​ដែល​កំពុង​ត្រូ​វបាន​សាង​សង់ ។ គេ​និយាយ​តៗ​គ្នា​ថា ជួង​នេះ​ត្រូវ​បាន​គេ​ចាក់​ពុម្ព​នៅ​ម្ខាង​ទន្លេ ហើយ​ត្រូវ​បាន​ដឹក​​ឆ្លង​ទន្លេ​ដោយ​ប្រើ​​ទូក​២ ឆ្លងកាត់​ព្រែក​ជីក​២​ ផង​ដែរ ។ បន្ទាប់​ពី​គេ​ក៏​ទប់​​ព្រែក​ជីក​នោះ ដែល​ធ្វើ​ឲ្យ​ជួង​នោះ​អណ្តែត​​បន្តិច​​ម្ដងៗ តាម​កម្ពស់​ទឹក​ដែល​ឡើង មក​ទល់​និង​ជើង​យោង ។

នៅ​ថ្ងៃ ២៣ មិនា ១៨៣៩ មាន​ការ​រញ្ជូយ​ដី​ដ៏​ធំ​មួយ​បាន​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​ជួង​នេះ​ដាច់​បាក់​ពី​ជើង​យោង ។ ក្រុម​ហ៊ុន Irrawaddy Flotilla បាន​យោង​ជួង​នេះ​ឡើង​វិញ​នៅ​ ខែ​មិនា ១៨៩៦ ដោយ​ប្រើដូយ និង​ឃ្នាស់ ។

អត្ថបទ​ដើម ៖ En.Wikipedia: Mingun Bell

***

ព្រឹក​នេះ មុន​នឹង​ប្រកាស​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ មាន​ការ​ចរាចរណ៍​រូប​ភាព​ជួង​យក្ស​នេះ​រួម​ជា​មួយ​ពាក្យ​ថា «ជួង​នេះ​ស្ថិត​នៅ​អង្គរ ប៉ុន្តែ​មិនដឹង​បាត់​ទៅ​ណា​នោះ​ទេ​នៅ​ពេល​បច្ចុប្បន្ន​» ដែល​មាន​ការ​ផ្សព្វផ្សាយ​ត​ដល់​ទៅជាង ១០០ និង​មនុស្ស​ប្រមាណ​ជា ១០.០០០នាក់​បាន​ឃើញ​រូប​នេះ ។ ខ្ញុំ​បាន​ព្យាយាម​ដាក់​មតិ​តប​ទៅ​វិញ​រួម​ជា​មួយ​តំណរ​ភ្ជាប់​នេះ​តាម​ដែល​អាច​ធ្វើ​បាន​ ដើម្បី​លុប​បំបាត់​ការ​ភ័ន្ត​ច្រឡំ​នេះ ក៏​ដូច​ជា​​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ។

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក and tagged , , , , . Bookmark the permalink.

40 Responses to ការភ័ន្ត​ច្រឡំ​អំពីទីតាំង​ជួង​យក្ស

  1. «ជួង​នេះ​មាន​ទម្ងន់ ៥៥.៥៥៥ វីស (ខ្នាត​ទម្ងន់​របស់​​ម្យ៉ានម៉ារ ត្រូវ​នឹង ៩០.៧១៨ គ.ម ឬ ១៩៩.៩៩៩ ផោន) ។»
    គ.ម? គ.ក?

  2. មានអំណះអំណាងល្អ! អរគុណសម្រាប់ការស្រាវជ្រាវបកស្រាយនេះ ណាបង! 🙂

  3. Vy ថា:

    thumb up មួយតាម៉ាប់

    • ចាំខ្ញុំទៅកាត់មេដៃបងយក ហាហាហា ។ យប់មិញ​មាន​អ្នក​មក​សួរ ខ្ញុំ​គិត​ថាព្រឹក​ស្អែក​ប្រាកដ​ជា​មាន​គេ​ផ្សាយរូប​ណឹង​ពេញ ហ្វេសប៊ុក ហើយ​ក៏​ព្យាយាម​សរសេរ​អត្ថបទ​ទាំង​យប់ ឲ្យ​វា​ចេញ​ផ្សាយ​ដោយ​ស្វ័យប្រវត្តិ​ខ្លួន​ឯង​នៅ​ពេលព្រឹក ដឹងអីយឺតទៀត ហាហាហា ។

  4. Daro kong ថា:

    ឡូយណាស់តាម៉ាប់

  5. SVD ថា:

    អំណះអំណាងការ​ស្រាវជ្រាវល្អ។ អរគុណច្រើន។

  6. Leng ថា:

    just wonder how much does it weigh? “Ninety Point seven hundred and eighteen kg” or “Ninety thousand seven hundred and eighteen kg?”

  7. Leng ថា:

    Ta Mab: i c. But 90 tons? that’s quite heavy.

  8. good job ta mab… will meet u in siem reap during holiday… 😀

  9. Chankea ថា:

    អរគុណសំរាប់ការសែ្វងរកការពិត!!!

  10. Ravy ថា:

    ធំម៉េស?? ដឹងអត់, ជួងហ្នឹងគេទុកធ្វើអី??

  11. Pingback: ការភ័ន្ត​ច្រឡំ​អំពីទីតាំង​ជួង​យក្ស | ស្នាមញញឹម

  12. Ma Su Su Khaing, Volunteer , Myanmar CESR Project Office, Yangon, Myanmar. ថា:

    Dangerous and cost is expensive. I think you need authority, right?
    I wish you the best.
    from,
    your little sister.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s