បារាយណ៍លលៃ


បារាយណ៍​លលៃ​ ដែល​សព្វ​ថ្ងៃ​គោក​រីង​អស់​ទៅ​ហើយ​នោះ​ ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ​ផ្លូវ​ជាតិ​លេខ ៦​ ទិស​ដៅ​ សៀមរាប-ភ្នំពេញ ដែល​មាន​ចម្ងាយ​ប្រហែល​​ ១២ គ.ម៉. ពី ក្រុង​សៀមរាប ។ ​បារាយណ៍​នេះ​​ឈ្មោះ​ដើម ឥន្ទ្រ​តដាក ដាក់​នាម​តាម​ព្រះ​រាជា​ដែល​បញ្ជា​ឲ្យ​ជីក​គឺ ព្រះ​បាទ​ឥន្ទ្រវម៌​ទី ១ (877 – 889) ។ បារាយណ៍​នេះ​មាន​ទំហំ 3,800 ម៉. x 800 ម៉. ដែល​អាច​មាន​ជម្រៅ​ជា​មធ្យម 3 ទៅ 5 ម៉. ដែល​អាច​ផ្ទុក​ទៅ​ដល់​ពី 9 ទៅ 15 លាន​ ម៉

រូប​យក​ពី​ផ្កាយ​រណប​តាម​ សណ្ឋានដី/Terrain (ខាងលើ) និង​សណ្ឋាន​កាត់/Hybrid (ខាងក្រោម)

​​​ប្រាសាទ​លលៃ ដែល​មាន​ប៉ម ៤ ស្ថិត​នៅ​លើ​កូន​​កោះ​សិប្បនិម្មិត​មួយ ។ កូន​កោះ​នេះ​​​​​ស្ថិត​នៅ​ល្អៀង​ទៅ​ទិស​ខាង​ជើ​ង​នៃ​បាត​បារាយណ៍​​ ​។ មូល​ហេតុ​ដែល​លម្អៀង​នោះ​គឺ​ដោយ​សារ ព្រះ​បាទ​ឥន្ទ្រវម៌្មទី ១ បាន​សុគត​មុន​ការ​កសាង​បារាយណ៍​នេះ​រួច​រាល់​ដែល​ជើង​​ទំនប់​ខាង​ជើង​មិន​ទាន់​ត្រូវ​បាន​លើក​​រួច​នៅ​ឡើយ ។ ព្រះបាទ​យសោវម៌្ម​ទី ១ (889 – 899) ដែល​ជា​ព្រះ​រាជបុត្រ​ដោយ​​មាន​បំណង​ចង់​រើ​រាជ​ធានី​ ក៏​ឲ្យ​គេ​លើក​​ជើង​ទំនប់​ខាង​ជើង​តែ​ម្ដង ធ្វើ​ឲ្យ​កោះ​សិប្បនិម្មិត​ស្ថិត​នៅ​​មិន​ចំ​កណ្ដាល​បារាយណ៍ ។

ប៉ម​ទាំង ៤ នៃ​ប្រាសាទ​លលៃ​ ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ទី​ធ្លា​វត្ត​

ប្រាសាទ​លលៃ​ត្រូវ​បាន​​បញ្ជា​ឲ្យ​សាង​សង់​ដោយ​ ព្រះ​បាទ​យសោវម៌្ម​ទី ១ នៅ​ឆ្នាំ 893 ដើម្បី​ឧទ្ទិស​ដល់ ព្រះ​អយ្យកា ព្រះ​អយ្យកោ និង​ព្រះ​មាតា​បិតា ។ ប៉ម​ 2 ខាង​មុខ​សម្រាប់​សាច់​ញាតិ​​ប្រុស ដែល​ប៉ម​ខ្ពស់​សម្រាប់​ព្រះ​អយ្យកោ ប៉ម​ទាប​សម្រាប់​ព្រះ​បិតា ។ ឯ​ប៉ម 2 នៅ​ខាង​ក្រោយ​សម្រាប់​សាច់​ញាតិ​ស្រី ដែល​ប៉ម​ខ្ពស់​សម្រាប់​ព្រះ​អយ្យកា ប៉ម​ទាប​សម្រាប់​ព្រះ​មាតា ។ ពាក្យ លលៃ ​នេះ​ គេ​គិត​ថា​ជា​ពាក្យ​ហៅ​ក្លាយ​មក​ពី​ពាក្យ​បុរាណ ហរិហរាល័យ [ទី​ក្រុង​នៃ​ព្រះ​ហរិហរៈ = ហរិ (វិស្ណុ) + ហរៈ (សិវៈ)] ដែល​ជា​ទីក្រុង​​​​នៃ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​អង្គរ មុន​ការ​រើ​រាជ​ធានី​ទៅ យសោធរបុរៈ ។

***

អាន​បន្ថែម ៖

  1. បារាយណ៍​​មេបុណ្យ​ខាង​កើត
  2. បារាយណ៍​មេបុណ្យ​ខាង​លិច
Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , . Bookmark the permalink.

9 Responses to បារាយណ៍លលៃ

  1. ទៅសៀមរាបជើងនេះ បានរូបអី​ខ្លះ​តាម៉ាប់?

  2. Pingback: បារាយណ៍​ខាង​ជើង | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s