វាលរាជតដាក (ជ័យតដាក)


ខ្ញុំ​ហៅ​បារាយណ៍​នេះ​ថា បារាយណ៍​ជ័យ ដោយ​សារ​ឈ្មោះ​ដើម​គឺ ជ័យ​តដាក តាម​នាម​ព្រះ​រាជា​ដែល​គេ​ស្គាល់​ថា​ជា​ព្រះ​រាជា​ដ៏​អស្ចារ្យ​បំផុត​នៃ​សម័យ​អង្គរ ព្រះបាទ​ជយវម៌្ម​ទី ៧ (1181 – 1218) ។ បារាយណ៍​នេះ​​ក្រោយ​ពេល​គោក​ទៅ​ ប្រជាជន​នាំ​គ្នា​ហៅ​ថា វាលរាជតដាក (ទំនាប​បារាយណ៍​ស្ដេច) វិញ ។

រូប​យក​ពី​ផ្កាយ​រណប​តាម​ សណ្ឋានដី/Terrain (ខាងលើ) និង​សណ្ឋាន​កាត់/Hybrid (ខាងក្រោម)

បារាយណ៍​នេះ​មាន​ទំហំ​តូច​ បើ​ប្រៀប​នឹង​បារាយណ៍​​ទឹក​ថ្លា និង​ថ្នល់​បារាយណ៍ ។ វា​មាន​ទំហំ 3.500 ម៉. x 900 ម៉. ដែល​មាន​ជម្រៅ​ជា​មធ្យម 3 ទៅ 4 ម៉. ។ វា​អាច​ផ្ទុក​ទឹក​បាន​ពី 9 ទៅ 12 លាន​ ម3 ។ នៅ​កណ្ដាល​បារាយណ៍​នេះ​ មាន​កោះ​សិប្ប​និម្មិត​រាង​​បួន​ជ្រុង​​ស្មើ​មួយ (350 ម៉. បួន​ជ្រុង) ។ នៅ​កណ្ដាល​កោះ​នេះ មាន​ប្រាសាទ​មួយ​ដែល​គ្រប់​គ្នា​ស្គាល់​ គឺ​ប្រាសាទ​នាគព័ន្ធ (ឈ្មោះដើម រាជស្រី) ។

ប្រាសាទ​នាគព័ន្ធ(រាជស្រី)

ប្រាសាទ​នេះ​សាង​សង់​ឡើង​ជា​មន្ទីរ​ព្យាបាល​រោគ​ ដោយ​មាន​​​ត្រពាំង​ 5  ។ ត្រពាំង​កណ្ដាល​ធំ​ជាង​គេ​ និង​ត្រពាំង​ 4  នៅ​តាម​ទិស​និមួយៗ (ធាតុ​ទឹក​តំណាង​​ដោយ​ក្បាល​ដំរី​​នៅ​ទិស​ខាង​ជើង, ធាតុ​ខ្យល់​តំណាង​ដោយ​ក្បាល​សេះ​នៅ​ទិស​ខាង​លិច, ធាតុ​ភ្លើង​តំណាង​ដោយ​ក្បាល​តោ​នៅ​ទិស​ខាង​ត្បូង, និង​ធាតុ​ដី​តំណាង​ដោយ​ក្បាល​មនុស្ស​នៅ​ទិស​ខាង​កើត) ។ ដោយ​បាន​ប្រើ​ប្រាស់​ទឹក​តាម​គ្រប់​​​ទិស​និមួយៗ អ្នក​ជំងឺ​នឹង​ជា​សះ​ស្បើយ​ឡើង​វិញ ក៏​ព្រោះ​ថា​ធាតុ​ទាំង​ 4 ដែល​ករ​ឲ្យ​កើត​មនុស្ស​​មាន​គ្រប់​គ្រាន់​នៅ​ក្នុង​ខ្លួន​វិញ​ហើយ ។

***

អាន​បន្ថែម ៖

  1. ​បារាយណ៍ទឹក​ថ្លា
  2. ​ថ្នល់​បារាយណ៍
  3. បារាយណ៍​លលៃ
  4. ខេមរិន​បក្សី​សាស្ត្រ ៖ ប្រាសាទ​នាគ​ព័ន្ធ
Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

7 Responses to វាលរាជតដាក (ជ័យតដាក)

  1. ធ្លាប់ឮតែជយតដាក ដល់តែបារាយណ៍ខាងជើង ខ្ញុំប្រឹងរកសឹងបែកភ្នែក

  2. Pingback: ​រូប​ថត​ពី​អង្គរ (៤) ៖ ប្រាសាទ​​នៅ​ជុំវិញ​ បារាយណ៍​ខាង​ជើង | តាម៉ាប់ យាយម៉ាប់

  3. Pingback: ​រូប​ថត​ពី​អង្គរ (៥) ៖ ប្រាសាទ​​នៅ​ជុំវិញ​ បារាយណ៍​ខាង​ជើង (តចប់) | តាម៉ាប់ យាយម៉ាប់

  4. Pingback: ​រូប​ថត​ពី​អង្គរ (៥) ៖ ប្រាសាទ​​នៅ​ជុំវិញ​ វាលរាជតដាក (តចប់) | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s